កម្មវិធី “JAPAN in your dream” ដំណើរកំសាន្តទៅជប៉ុនក្នុងសុបិន្តនឹងដាក់បង្ហាញនាពេលឆាប់ៗនេះ
សេចក្តីជូនដំណឹងសំខាន់ពី JAPO នៅថ្ងៃទី ១ ខែមេសាឆ្នាំ ២០២១ ។
JAPO គឺជាក្រុមហ៊ុនទំនាក់ទំនង ប្រើភាសាខ្មែរសម្រាប់អ្នកដែលស្រលាញ់ចូលចិត្តប្រទេសជប៉ុន។ តាំងពីពេលបង្កើតដំបូងនៅឆ្នាំ ២០១៨ រហូតមកដល់សព្វថ្ងៃ នេះជាលើកទីមួយដែលដំឡើងបច្ចេកវិទ្យាទំនើប អនុញ្ញាតអោយអ្នកដើរកំសាន្តជុំវិញប្រទេសជប៉ុនក្នុងសុបិន្ត។
ជាមួយនឹងបច្ចេកវិទ្យានេះអ្នកអាចទៅដល់ប្រទេសជប៉ុនក្នុងក្តីស្រមៃ ហើយបទពិសោសធន៍ទាំងនោះនឹងត្រូវបានរក្សាទុក រួចបង្ហោះដោយស្វ័យប្រវត្តិលើហ្វេសប៊ុក និង Instagram ។
បច្ចេកវិទ្យាថ្មីប្រើ Bluetooth for brain controls (Bluetooth ភ្ជាប់សម្រាប់បញ្ជាខួរក្បាល) ដែលបម្រុងនឹងចេញផ្សាយជាមួយ iPhone នៅឆ្នាំ ២០២២ ។
ក្នុងរយៈពេល ៣០ នាទីមុនពេលចូលគេង សូមជ្រើសរើសកន្លែងដែលអ្នកចង់ទៅលេងនៅប្រទេសជប៉ុន រៀបចំបទពិសោធន៍របស់អ្នក បន្ទាប់មករើសយករក្សាទុកអារម្មណ៍ និងបទពិសោធន៍របស់អ្នកក្នុងកម្មវិធី JAPO ។
បន្ទាប់មកទៀតគ្រាន់តែប្រើខ្សែចងទូរស័ព្ទ iPhone ដែលគេអោយឈ្មោះថា “Go to JAPAN” លើថ្ងាស ហើយត្រៀមចេញដំណើរ។
ក្នុងអំឡុងពេលដើរលេងនៅប្រទេសជប៉ុន រូបថត Selfie របស់អ្នកនឹងត្រូវបានរក្សាទុកឬបង្ហោះដោយស្វ័យប្រវត្តិលើបណ្តាញសង្គមដូចជាហ្វេសប៊ុក Instagram ។ កម្មវិធី Line និង Twitter ក៏អាចនឹងមានក្នុងពេលឆាប់ៗនេះ។
ទន្ទឹមនឹងនេះគេរំពឹងថាកម្មវិធីអាចភ្ជាប់ទំនាក់ទំនងជាមួយអ្នកផ្សេងដែលកំពុងចូលរួមដូចគ្នាហើយធ្វើការហៅទូរស័ព្ទតាមរយៈ Zalo និង Line. ព្រោះទិន្នន័យធំនឹងត្រូវបានផ្លាស់ប្តូរ ដូច្នេះអ្នកត្រូវប្រើបណ្តាញ 5G ឬ WiFi 100 Mbps ឡើងទៅ។
បច្ចុប្បន្ននេះមានការព្រួយបារម្ភថាក្នុងកំឡុងពេលគេងទូរស័ព្ទ iPhone ធ្លាក់។ បច្ចុប្បន្នយើងកំពុងដោះស្រាយបញ្ហានេះ ហើយបង្កើតផលិតផលក្នុងពេលឆាប់ៗ។
លើសពីនេះយោងតាមសម្តីពីបុគ្គលិកស្រីខាងក្រុមហ៊ុនយើងខ្ញុំបានអោយដឹងថាទូរស័ព្ទ iPhone ដាក់លើថ្ងាសពេញមួយយប់អាចបណ្តាលអោយមានស្នាម ធ្វើអោយប៉ះពាល់ដល់សម្រស់របស់ពួកគេ។ យើងក៏នឹងដោះស្រាយបញ្ហានេះដែរ។
ម្យ៉ាងទៀតបញ្ហាមិនអាចទិញវត្ថុអនុស្សាវរីយ៍តាមរយៈកម្មវិធីដំណើរកំសាន្តនិម្មិតនេះក៏ជាបញ្ហាធំផងដែរ។ បច្ចុប្បន្ននេះយើងកំពុងពិចារណាអភិវឌ្ឍមុខងារ “O-miyage” ដែលអនុញ្ញាតឱ្យផ្ញើវត្ថុអនុស្សាវរីយ៍តាមរយៈ Facebook Messenger ។ ទោះយ៉ាងណាក៏ដោយប្រសិនបើមនុស្សដែលអ្នកចង់ផ្ញើអំណោយ មិនស្គាល់ ហើយមិនអាន JAPO មុខងារនេះមិនអាចអនុវត្តបានឡើយ។
ដូច្នេះការផ្សព្វផ្សាយនៃគេហទំព័រ JAPO ពិតជាសំខាន់ណាស់ ដែលបង្កើតជាមូលដ្ឋានបើកដំណើរការកម្មវិធីនេះ។ ផ្នែក PR នៃក្រុមហ៊ុនរបស់យើងខ្ញុំកំពុងខិតខំបង្កើនការយល់ដឹង ហើយយើងសង្ឃឹមថាអ្នកអាន JAPO នឹងចែករំលែកអត្ថបទ ដើម្បីអោយអ្នកអាន JAPO ស្គាល់កម្មវិធីនេះ។
យើងជឿជាក់ថាបច្ចេកវិទ្យាថ្មីនេះនឹងផ្តល់នូវបទពិសោធន៍ប្លែកក៏ដូចជាបើកនូវរបៀបធ្វើដំណើរថ្មីក្នុងកំឡុងពេលជំងឺកូវីដ-១៩ រីករាលដាល។
ដើម្បីអនុវត្តគម្រោងនេះឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន យើងនៅតែព្យាយាមទាំងយប់ទាំងថ្ងៃនៅការិយាល័យដើម្បីរកដំណោះស្រាយសម្រាប់បញ្ហាដែលបានលើកឡើងខាងលើ។
អ្វីដែលគួរអោយកត់សម្គាល់ពេលដែលអ្នកបានអានអត្ថបទនេះគឺជាថ្ងៃទី ១ ខែមេសាឆ្នាំ ២០២១ ។
រីករាយទិវានៃថ្ងៃកុហក។
JAPO