សាច់គោអាំង Matcha ជួយបង្កើនរសជាតិកាន់តែឈ្ងុយឆ្ងាញ់
នៅតំបន់ប្រាសាទបុរាណរួមបញ្ចូលរវាងធម្មជាតិ និងស្ថាបត្យកម្ម ក្យូតូគឺជាទីក្រុងមួយក្នុងចំណោមទីក្រុងដែលមានភាពទាក់ទាញបំផុតនៅប្រទេសជប៉ុន នាំមកនូវបទពិសោធន៍ជាច្រើនសម្រាប់ភ្ញៀវទេសចរណ៍។
រូបភាព https://grapee.jp/
សង្កាត់ Pontocho ជាសង្កត់មួយនៅទីក្រុងក្យូតូដែលមានភាពទាក់ទាញខ្លាំង។
តាមបណ្តោយផ្លូវតូចក្នុងសង្កាត់ Pontocho មានភោជនីយដ្ឋានបុរាណ Fujita លក់មុខម្ហូបប្រពៃណីជប៉ុនបែប Kaiseki ។
រូបភាព https://grapee.jp/
ទន្ទឹមនឹងការបន្តផ្សព្វផ្សាយមុខម្ហូបប្រពៃណី ចុងភៅនៅទីនោះក៏សាកល្បងច្នៃម្ហូបជាមួយសាច់គោ។ សាច់គោអាំង Matcha មានឈ្មោះថា Chaen គឺជាម្ហូបពិសេសតែមួយគត់របស់ភោជនីយដ្ឋាន។
រូបភាព https://grapee.jp/
ដើម្បីចម្អិនម្ហូបនេះភោជនីយដ្ឋាន Fujita ត្រូវជ្រើសរើសស្លឹកតែ Tencha ដែលមានគុណភាពខ្ពស់បំផុតដាំនៅលើវាលទំនាបពណ៌បៃតងខៀវស្រងាត់នៃ Wazuka ។
រូបភាព https://grapee.jp/
សាច់គោអាំងដែលមានគុណភាពខ្ពស់ស្រោបស្រទាប់ស្លឹក tencha អំបិល ម្រេចខ្មៅ និងម្សៅ kombu ។ គ្រឿងទេសលាយបញ្ចូលគ្នាធ្វើអោយរសជាតិរបស់សាច់គោកាន់តែឈ្ងុយឆ្ងាញ់។
រូបភាព https://grapee.jp/
សាច់គោអាំងក៏អាចធ្វើជាអំណោយសម្រាប់គ្រួសារឬមិត្តភក្តិ ម្ហូបត្រូវបានវេចខ្ចប់ក្នុងប្រអប់ពណ៌ខៀវ។
AD