ភាពខុសគ្នារវាង Samue និង Jinbei សម្លៀកបំពាក់លំហែកាយបែបប្រពៃណីជប៉ុន

សម្លៀកបំពាក់ Samue (作務衣) និង Jinbei (甚平) គឺជាសម្លៀកបំពាក់លំហែកាយបែបប្រពៃណីជប៉ុន ប៉ុន្តែតើវាខុសគ្នាដូចម្តេច?

ភាពខុសគ្នារវាងការរចនា និងពេលណាស្លៀក

ឈុត Samue អាចស្លៀកបានគ្រប់រដូវទាំងអស់ រីឯឈុត Jinbei ស្លៀកតែរដូវក្តៅប៉ុណ្ណោះ។

រូបភាព https://www.pinterest.jp/pin/789678115882990569/

ចំណុចខុសគ្នាដែលសំខាន់រវាងសម្លៀកបំពាក់ Samue និង Jinbei ស្ថិតលើខោ។ ឈុតសម្លៀកបំពាក់ Samue ជើងខោវែងដល់កជើង ចំណែកឈុតសម្លៀកបំពាក់ Jinbei ខោខ្លីហួសជង្គង់បន្តិច។

ភាគច្រើន Jinbei ត្រូវបានប៉ាក់ដោយខ្សែផ្នែកស្មាជួយអោយខ្សល់ចេញចូលបានល្អ (ថ្មីៗនេះ Jinbei មិនត្រូវបានប៉ាក់ត្រង់ស្មាទៀតទេ) ។ អាស្រ័យលើក្រុមហ៊ុនផលិតតែជាទូទៅដៃអាវ Samue វែងជាង Jinbei ។ ឈុត Samue ជាផ្នែកមួយនៃសម្លៀកបំពាក់ Kimono ផ្នែកស្មាគ្មានឆ្នូត ហើយដៃអាវវែងប្រហាក់ប្រហែលគីម៉ូណូ។

ភាពខុសគ្នារវាងសាច់ក្រណាត់

កប្បាសជាវត្ថុធាតុដើមសំខាន់ក្នុងការផលិត Samue និង Jinbei ។ សម្លៀកបំពាក់ Jinbei សាច់ក្រណាត់ត្រជាក់ ដូច្នេះសម្បូរដោយអំបោះ Hemp និងកប្បាសលាយបញ្ចូលគ្នាឬប្រើអំបោះ Hemp ១០០% ។

រូបភាព https://twitter.com/hukuma6/status/609293172720578560?lang=da

វត្ថុធាតុដើមប្រើសម្រាប់ដេរ Samue មានអំបោះ Hemp តែមិនដូចជាដេរ Jinbei នោះទេ សម្លៀកបំពាក់ Samue ស្លៀកក្នុងរដូវផ្សេងៗក្រៅពីរដូវក្តៅ ដូច្នេះក្រៅពីកប្បាស អំបោះ Hemp សម្លៀកបំពាក់ Samue មានលក្ខណៈពិសេស​ជាង Jinbei ។ គេប្រើកប្បាសក្រាស់ឬក្រណាត់ស្តើងល្មម។

រូបភាព https://seiga.nicovideo.jp/seiga/im6865969

ភាពខុសគ្នាក្នុងគោលបំណងនៃការប្រើប្រាស់

ទាំង Samue និង Jinbei សុទ្ធតែជាឈុតស្លៀកសម្រាប់បន្ធូរអារម្មណ៍ ប៉ុន្តែស្លៀក Jinbei មានកំណត់ជាងស្លៀក Samue ។ ស្លៀក Jinbei សាកសមបំផុតសម្រាប់ពិធីបុណ្យរដូវក្តៅ។

ឈុត Samue មានអត្ថប្រយោជន៍ជាច្រើន ភាគច្រើនគេស្លៀកសម្រាកលំហែកាយឬស្លៀកជាសម្លៀកបំពាក់ប្រចាំថ្ងៃ។ ដូចជាបុគ្គលិកនៅភោជនីយដ្ឋាន បុគ្គលិកធ្វើនំ ។ល។ ហើយសូម្បីតែព្រះសង្ឃក៏ស្លៀក Samue ផងដែរ។ នៅជប៉ុន​ថ្មីៗ​នេះសណ្ឋាគារប្រណីតមួយចំនួនរៀបចំឈុត Samue ជំនួសអោយ Yukata សម្រាប់ទទួលភ្ញៀវ។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: