លោកតាជនជាតិជប៉ុនអាយុ ៧២ ឆ្នាំព្យាយាមបំបែកឯតទគ្គកម្ម​លើក​ទម្ងន់ពិភពលោកផ្ទាល់ខ្លួន

អត្តពលិកលើកទម្ងន់លោក Takeshi Shirakawa រស់នៅភាគខាងលិចប្រទេសជប៉ុន។ បច្ចុប្បន្នកាន់តំណែងឯតទគ្គកម្ម​លើក​ទម្ងន់ពិភពលោក ហើយកំពុងព្យាយាមហ្វឹកហាត់ដើម្បីបំបែកបំបាក់របស់ខ្លួន។

លោក Takeshi Shirakawa អាយុ ៧២ ឆ្នាំ រស់នៅទីក្រុង Mitoyo ខេត្ត Kagawa ប្រទេសជប៉ុន កំពុងកាន់តំណែងឯតទគ្គកម្មលើក​ទម្ងន់​ពិភពលោកកម្រិតទម្ងន់ ៥៩ គីឡូក្រាមចាប់ពីអាយុ ៧០ ដល់ ៧៩ ឆ្នាំ។ កាលពីខែកុម្ភៈរដ្ឋាភិបាល​ទីក្រុង Mitoyo បានប្រគល់រង្វាន់ពិសេសជូនលោកតា សព្វថ្ងៃលោកតា Takeshi Shirakawa កំពុងហ្វឹកហាត់នៅផ្ទះដើម្បីបំបែកកំណត់ត្រាទម្ងន់ ១២២ គីឡូក្រាមរបស់គាត់។

រូបភាព https://mainichi.jp/

បន្ទប់ហាត់នៅផ្ទះរបស់លោក Shirakawa មានបំពាក់ឧបករណ៍ជាច្រើនរួមមានឈុតហាត់លើកទម្ងន់ ឧបករណ៍ហ្វឹកហាត់ និងអាល់​តែរ​ដៃ។ ជារៀងរាល់ថ្ងៃគាត់ចំណាយពេល ១ ម៉ោង ៣០ នាទីដើម្បីហ្វឹកហាត់ គាត់ដំឡើងទម្ងន់ពី ៧០ គីឡូក្រាមឡើង ៩០ គីឡូក្រាម បន្ទាប់មកឡើងដល់ ១១០ គីឡូក្រាមដោយការផ្តោតអារម្មណ៍ខ្ពស់។

“ខ្ញុំចង់ធ្វើជាគំរូសម្រាប់យុវជន” ។

រូបភាព https://mainichi.jp/

លោកតាមានកម្ពស់ ១ ម៉ែត្រ ៦ កាលនៅជានិស្សិតគាត់មិនធ្លាប់ចូលរួមសកម្មភាពកីឡាដែលប្រារព្ធធ្វើឡើងនៅសាលានោះទេ។ រហូតដល់អាយុ ២០ ឆ្នាំគាត់មើលឃើញអ្នកដែលមានមាឌធំតាមឆ្នេរនៅស្រុកកំណើតរបស់ខ្លួន គាត់​ចាប់ផ្តើមហាត់ប្រាណ ហើយចូលរួមក្នុងការប្រកួតកីឡាកាយវប្បកម្ម។

កាលអាយុ ២៤ ឆ្នាំគាត់ចាប់ផ្តើមរៀនលើកទម្ងន់ដោយខ្លួនឯង រហូតដល់ឈ្នះរង្វាន់លើកទម្ងន់ ៦០ គីឡូក្រាមក្នុងការ​ប្រកួត​ជើងឯកលើកទម្ងន់ពិភពលោកក្នុងឆ្នាំ ១៩៩២ និង ១៩៩៣ ។

រូបភាព https://mainichi.jp/

លោក Shirakawa ធ្លាប់ឈប់ប្រកួតរយៈពេល ១០ ឆ្នាំដើម្បីមើលថែឪពុកម្តាយ។ ទោះជាយ៉ាងណាគាត់នៅតែបន្តហ្វឹក​ហាត់រហូតដល់អាយុ ៦០ ឆ្នាំ។ នៅឆ្នាំ ២០១៩ គាត់បានបង្កើតកំណត់ត្រាពិភពលោកទម្ងន់ ៥៩ គីឡូក្រាម និងលើកទម្ងន់ ១២១,៥ គីឡូក្រាមក្នុងការប្រកួតដែលធ្វើឡើងនៅខេត្ត Chiba ។

“ខ្ញុំនឹងក្លាយជាបុរសចំណាស់ដែលអាចលើកទម្ងន់ ១០០ គីឡូក្រាមបានយ៉ាងស្រួលទោះអាយុ ៨០ ឆ្នាំហើយក៏ដោយ” ។

AD

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: