ហេតុអ្វីព្រះសង្ឃដែលរស់នៅបែបសេរីនិយមម្នាក់អាចក្លាយជា “អ្នកណែនាំផ្នែកស្មារតី” របស់លោក Steve Jobs ?
លោក Steve Job ដែលជាសហស្ថាបនិករបស់ក្រុមហ៊ុន Apple ហើយក៏ជាអ្នកស្រោចស្រង់ Apple ដែលជិតដួលរលំដោយការបង្កើត iMac ផង។ លោកបានផ្លាស់ប្តូរការស្តាប់តន្រ្តីដោយប្រើ iPod មិនត្រឹមតែបង្កើតនិយមន័យថ្មីនៃទូរស័ព្ទប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីរបៀបដែលមនុស្សទំនាក់ទំនងគ្នាលើអុីនធឺណេតតាមរយៈទូរស័ព្ទ iPhone ដ៏ល្បីផងដែរ។
រូបភាព https://techwave.jp/archives/51704553.html
ដូចដែលអ្នកបានដឹងហើយថាមនុស្សម្នាក់នេះធ្លាប់មានសេចក្តីថ្លែងការណ៍ជាច្រើនធ្វើឱ្យពិភពលោកភ្ញាក់ផ្អើល។
ទោះជាយ៉ាងណាលោក Steve Jobs ក៏ត្រូវការ “អ្នកណែនាំផ្នែកស្មារតី” ដែលជាព្រះសង្ឃជប៉ុនលោក Kobun Chino Otogawa ។
រូបភាព http://www.eigonoshinzui.com/jinbutsuden15.html
ព្រះសង្ឃ Otogawa ធំដឹងក្តីនៅប្រាសាទវត្តនៅ Niigata ហើយផ្លាស់ទៅសហរដ្ឋអាមេរិកក្នុងឆ្នាំ ១៩៦៧ ។ គាត់បំពេញការងារនៅសហរដ្ឋអាមេរិក ហើយត្រូវបានតែងតាំងជាមេដឹកនាំសាសនា NeXT ដែលស្ថិតក្រោមការគ្រប់គ្រងរបស់លោក Jobs ក្នុងឆ្នាំ ១៩៨៦។ រហូតដល់លោក Jobs ជឿទុកចិត្តអោយលោកធ្វើជាអ្នកចាត់ចែងមង្គលការរបស់ខ្លួនក្នុងឆ្នាំ ១៩៩១ ។
ជាអកុសលកាលពីខែកក្កដាឆ្នាំ ២០០២ លោក Otogawa ទទួលមរណភាពនៅប្រទេសស្វីស មូលហេតុស្លាប់ដោយសារជួយសង្គ្រោះកូនស្រីអាយុ ៥ ឆ្នាំលង់ទឹកក្នុងអាងហែលទឹក។ ទោះយ៉ាងណាជីវិតរបស់លោកមុននោះគឺជារឿងរ៉ាវដែលគួរឱ្យចាប់អារម្មណ៍។
លោក Otogawa មិនត្រឹមតែសេពគ្រឿងស្រវឹងប៉ុណ្ណោះទេ ថែមទាំងចំណាយច្រើន ជាពិសេសមានចំណូលចិត្តទៅលើវត្ថុប្រណីត។ លោក Jobs ធ្លាប់ខឹងសម្បារយ៉ាងខ្លាំងនៅពេលដែលលោក Otogawa ប្រើកាតឥណទានរបស់ខ្លួនទៅលើរឿងឥតប្រយោជន៍។
មិនត្រឹមតែប៉ុណ្ណឹងមនុស្សម្នាក់នេះតែងតែខកខានការណាត់ជួបដោយសារស្រវឹងស្រា ហើយទោះបីគាត់ជាអ្នកបួសបែរជាទុកសក់។
ក្នុងនាមជាបុរស លោក Otogawa ស្រឡាញ់ស្ត្រីណាស់។ គាត់ធ្លាប់នាំស្រ្តីដែលរស់នៅជាមួយគាត់ចូលរួមសន្និសិទសាសនាអន្តរជាតិ ហើយត្រូវព្រះសង្ឃដទៃទៀតបដិសេធ។ កាលអាយុ ៦០ ឆ្នាំលោក Otogawa មានកូនជាមួយស្រ្តីស្បែកសវ័យក្មេងម្នាក់ បន្ទាប់មកអ្នកទាំងពីររៀបការជាមួយគ្នា។
នោះជាអ្វីដែលយើងដឹងអំពីព្រះសង្ឃ Kobun Chino Otogawa ប៉ុន្តែតើលោក Steve Jobs គិតយ៉ាងណាចំពោះមនុស្សម្នាក់នេះ?
ថ្វីត្បិតតែនិយាយអង់គ្លេសតុងជប៉ុន ប៉ុន្តែវាក្យស័ព្ទមានភាពសម្បូរបែបណាស់។ លោកជាមនុស្សពូកែខាងទស្សនវិជ្ជា និងកំណាព្យ ដូច្នេះពាក្យសម្តីរបស់គាត់ធម្មជាតិគ្មានអារម្មណ៍សម្តែងឡើយ។
លោករិះគិតរកពាក្យពេចន៍និយាយអោយសមរម្យ តែងតែមើលទៅលើអាកាសដូចជាក្មេងម្នាក់។ ភាពបរិសុទ្ធ និងឥតសៅហ្មងធ្វើអោយមនុស្សនៅចំពោះមុខមានអារម្មណ៍ធូរស្រួល ហើយនាំមកនូវស្នាមញញឹម។
មើលទៅជាមនុស្សពេញវ័យតែដូចជាក្មេងម្នាក់។
ចំពោះលោក Steve Jobs មនុស្សម្នាក់នេះហាក់ដូចជាមានភាពទាក់ទាញអាថ៌កំបាំង។
លោក Jobs ធ្លាប់ត្រូវបណ្តេញចេញពីក្រុមហ៊ុនដែលគាត់បានបង្កើត ឆ្លងកាត់អារម្មណ៍អស់សង្ឃឹមជាច្រើន។ កាលនោះលោក Jobs ធ្លាប់ទៅជប៉ុន ប្រាសាទវត្តដែលលោក Otogawa កើត និងធំដឹងក្តី។
នៅទីនោះលោក Jobs បានរកឃើញថាគាត់ជានរណា និងអ្វីដែលត្រូវធ្វើបន្ទាប់។
លោក Jobs ត្រូវគេចាត់ទុកជាមនុស្សពូកែម្នាក់ ប៉ុន្តែគាត់មានចរិតក្រអឺតក្រទម តែងតែយល់ថាខ្លួនឯងត្រូវ។ ប្រភេទមនុស្សដែលមានបុគ្គលិកលក្ខណៈរឹងមាំដូចជាលោក Jobs ច្រើនតែខ្វះអ្វីមួយ។ ហើយប្រសិនបើអ្នកមិនអាចរក្សាតុល្យភាពរវាងការងារ ស្មារតី និងរាងកាយនឹងរងផលប៉ះពាល់អវិជ្ជមាន។
លោក Otogawa ជាព្រះសង្ឃមិនធម្មតាមួយរូប ប្រហែលជាអ្វីដែលលោក Steve Jobs កំពុងត្រូវការ។ លើសពីនេះលោក Jobs ចាប់ផ្តើមរៀន ហើយអនុវត្តការធ្វើសមាធិ (Zen) ក្នុងគំនិត។ មិនត្រឹមតែលោក Jobs រៀន Zen រួមទាំងមនុស្សជោគជ័យជាច្រើនផ្សេងទៀតផងដែរ។
គំនិតសមាធិ (Zen) គឺលះបង់ចោលគំនិតដើម្បីសម្រេចអ្វីម្យ៉ាង ហ៊ានបោះបង់អ្វីដែលខ្លួនបានរក្សាទុក ចោលអ្វីដែលមិនចាំបាច់។ ដូច្នេះហើយអ្នកអាចយល់ពីលក្ខណៈនៃវត្ថុឬហេតុការណ៍។
លោក Otogawa បានទៅគ្រប់ទីកន្លែងដើម្បីបង្រៀនគោលលទ្ធិ Zen នេះ។ ជាការពិតវាជាក្រមសីលធម៌មួយដែលមិនមានចែងក្នុងបទបញ្ញត្តិ ស្រដៀងនឹងបុគ្គលិកលក្ខណៈរបស់លោក Steve Jobs ។
Kengo Abe