ឈុតសម្លៀកបំពាក់ដែលបំផុសគំនិតពីក្បាច់រចនាសេរ៉ាមិចនៃសម័យបុរាណ

ជប៉ុនជាប្រទេសដែលសម្បូរទៅដោយក្បាច់រចនាសេរ៉ាមិចជាច្រើនប្រភេទតាំងពីសម័យបុរាណ។ ក្បាច់រចនាសេរ៉ាមិច​ពាក់​ព័ន្ធនឹងរឿងរ៉ាវប្រវត្តិសាស្រ្ត និងវប្បធម៌តំបន់នីមួយៗ។

ថ្មីៗនេះនិស្សិតផ្នែករចនាម៉ូដនៃសាកលវិទ្យាល័យសិល្បៈនៅទីក្រុងតូក្យូបានធ្វើការរចនាដែលបំផុសគំនិតដោយសេរ៉ាមិច Jomon សម្រាប់គម្រោងបញ្ចប់ការសិក្សារបស់ខ្លួន។

រូបភាព https://www.spoon-tamago.com/

សេរ៉ាមិចរបស់ជប៉ុនមានប្រវត្ដិយូរណាស់មកហើយ ដោយអាយុកាលតាំងពី ១៣,០០០ ឆ្នាំមុនជាមួយនឹងវត្ថុនៅសម័យ​បុរេ​ប្រវត្តិ Jomon ។ ពាក្យ Jomon មានន័យថា “ក្បាច់រចនាខ្សែពួរ” ប្រើសម្រាប់ការរចនាថូដែលមាននៅសម័យ​នេះ។ វត្ថុដែលធ្វើពីដី Jomon ទទួលបានការយកចិត្តទុកដាក់យ៉ាងខ្លាំងដោយសារតែរូបរាងពិសេស វិញ្ញាណ និងស្មារតីវត្តមានរឹងមាំ។

រូបភាព https://www.spoon-tamago.com/

នេះជាប្រភេទសេរ៉ាមិចបុរាណជាងគេនៅជប៉ុន ដែលរំលេចនូវក្បាច់រចនាខ្សែពួរ ជនជាតិជប៉ុនពីបុរាណធ្វើគ្រឿងស្មូន Jomon ដោយរុំដីឥដ្ឋត្រួតលើគ្នាបង្កើតជារូបរាង បន្ទាប់មកយកដៃរៀបអោយស្មើ ហើយជាចុងក្រោយធ្វើក្បាច់​រចនា​ខ្សែ​ពួរសម្រាប់តុបតែង។

រូបភាព https://www.spoon-tamago.com/

ក្បាច់រចនាត្រូវបានលោក Ryunosuke Okazai ប្រើបង្កើតជាឈុតសម្លៀកបំពាក់ប្លែកៗ។

រូបភាព https://www.spoon-tamago.com/

លោក Ryunosuke Okazai ជានិស្សិតដែលនឹងបញ្ចប់ការសិក្សាសញ្ញាប័ត្រ MFA ផ្នែករចនា។ គាត់បានចែក​រំលែក​ថាសម្រាប់ការតាំងពិព័រណ៍និក្ខេបបទបញ្ចប់ការសិក្សារបស់ខ្លួន គាត់បំផុសគំនិតពីគ្រឿងស្មូន Jomon និង Shinto ដែលជាសាសនាក្នុងស្រុក មានអាយុកាលយូរមកហើយរបស់ជប៉ុន ដោយបំណងចង់បន់ស្រន់ឱ្យពិភព​លោក​ល្អ​ប្រសើរឡើង ក៏ដូចជាបង្ហាញការគោរពចំពោះធម្ម​ជាតិ។

រូបភាព https://www.spoon-tamago.com/

ប្រជាជននៅសម័យ Jomon ជឿលើអត្ថិភាពនៃទេវតា ពីព្រោះពួកគេធ្លាប់បានឃើញកំហឹងនៃធម្មជាតិ។ លោក Ryunosuke Okazi បានបន្ថែមទៀតថា “យើងតែងតែរំលឹកជានិច្ចអំពីសេចក្តីស្លាប់ដែលបណ្តាលមកពីជំងឺរាត​ត្បាត​នៅ​ជុំវិញ​ពិភព​លោក” ។ ប្រហែលជាភាពភ័យខ្លាចនេះមកពីខួរក្បាលដែលបន្តដោយបុព្វបុរស។

រូបភាព https://www.spoon-tamago.com/

ដូចទទួលបានភាពភ័យខ្លាចនៃសេចក្តីស្លាប់ ដូច្នេះលោក Ryunosuke Okazi ក៏ធ្វើដូចគ្នាជាមួយនឹងសំពត់របស់ខ្លួន។

“ខ្ញុំបានបញ្ចូលការតុបតែង និងស្នាដៃចម្លាក់តាំងពីសម័យ Jomon រហូតដល់សម័យស៊ីនតូ និងសម័យបច្ចុប្បន្នក្នុងការរចនា ដោយសង្ឃឹមថាអាចឆ្ពោះទៅរកជីវិតសព្វថ្ងៃ” ។

AD

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: