ស្រ្តីម្នាក់ត្រូវតុលាការជប៉ុនស្នើអោយសងសំណងព្រោះរួមភេទជាមួយស្រ្តីដែលមានប្តី
កាលពីពេលថ្មីៗនេះតុលាការថ្នាក់ស្រុកទីក្រុងតូក្យូបានកាត់សេចក្តីលើករណីស្ត្រីអាយុ ៣៧ ឆ្នាំមានទំនាក់ទំនងផ្លូវភេទជាមួយប្រពន្ធរបស់បុរសម្នាក់។
បុរសជាប្តីបានដាក់ពាក្យបណ្តឹងស្រីកំណាន់ប្រពន្ធរបស់គាត់ ដោយចោទប្រកាន់នាង និងប្រពន្ធរបស់ខ្លួនអាយុ ៣៥ ឆ្នាំថាបានរួមភេទក្រោយពេលស្គាល់គ្នាតាមអុីនធឺណេត។ តុលាការសម្រេចថាស្រ្តីនោះមានការគម្រាមកំហែងទំនាក់ទំនងគ្រួសាររបស់អ្នកដទៃ ដូច្នេះត្រូវចាត់ទុកថាមានទោស។
យោងតាមសេចក្តីសម្រេចកាលពីថ្ងៃទី ២៦ ខែកុម្ភៈ ស្រ្តីរូបនោះត្រូវបង្ខំអោយបង់ប្រាក់ចំនួន ១១ ម៉ឺនយ៉េនជាសំណងដល់បុរសអាយុ ៣៩ ឆ្នាំ។
សេចក្តីសម្រេចនេះត្រូវចាត់ជាសាលក្រមដ៏កម្ររបស់តុលាការជប៉ុន ដែលថាការរួមភេទមិនមែនជាប្តីប្រពន្ធ រវាងអ្នកស្រលាញ់ភេទដូចគ្នាជាទង្វើមិនស្មោះត្រង់តាមផ្លូវច្បាប់ ដូច្នេះហើយស្នើអោយស្រ្តីនោះសងជំងឺចិត្តបុរសជាប្តី។
រូបភាព http://www.asahi.com/ajw/articles/14276871
ទន្ទឹមនឹងនេះជនជាប់ចោទបានអះអាងថាទង្វើរបស់នាងមិនធ្វើអោយប៉ះពាល់អាពាហ៍ពិពាហ៍នរណាម្នាក់ឡើយ ហេតុដូច្នេះមិនបានរំលោភច្បាប់ទេ។
គោលជំហរកណ្តាលយោងទៅតាមអ្នកជំនាញផ្នែកច្បាប់ ភាពស្មោះត្រង់នៃច្បាប់ស៊ីវិលនៅក្នុងប្រទេសជប៉ុនគឺថាមនុស្សម្នាក់មានទំនាក់ទំនងស្នេហាជាមួយមនុស្សដែលមានភេទខុសគ្នា។
ដូច្នេះទំនាក់ទំនងស្នេហារវាងអ្នកស្រលាញ់ភេទដូចគ្នាមិនអាចចាត់ទុកថាមិនស្មោះត្រង់តាមផ្លូវច្បាប់ ទោះបីជាពួកគេទាំងពីររៀបការហើយក៏ដោយ។
ទោះជាយ៉ាងណាតុលាការជប៉ុនកំពុងតែពិចារណាថាអំពើផិតក្បត់មិនអាចកំណត់ត្រឹមទង្វើរបស់អ្នកដែលមានភេទខុសគ្នាប៉ុណ្ណោះទេ។
កាលពីខែមីនាឆ្នាំមុន តុលាការជាន់ខ្ពស់ទីក្រុងតូក្យូចេញសេចក្តីសម្រេចថាស្រ្តីម្នាក់ត្រូវបង់ប្រាក់សំណងព្រោះបានផិតក្បត់ដៃគូភេទដូចគ្នារបស់នាង។
នោះជាការព្រមព្រៀងគ្នារវាងមនុស្ស ២ នាក់ ដូច្នេះត្រូវស្ថិតក្រោមការកំណត់ដូចចំណងអាពាហ៍ពិពាហ៍ទូទៅដែរ។
AD