ជប៉ុនស្រាវជ្រាវប្រព័ន្ធព្យាករណ៍រលកយក្សដែលបង្កឡើងដោយ​រញ្ជួយដី

ជប៉ុនជាប្រទេសកើតមានរញ្ជួយដីញឹកញាប់ ប៉ុន្តែការខូចខាតដែលបណ្តាលអោយអគាររលំត្រូវបានកាត់បន្ថយ ដោយសារតែការធ្វើកំណែទម្រង់បច្ចេកវិទ្យា។ អ្វីដែលគួរអោយខ្លាចបំផុតនោះគឺរលកយក្សដែលបង្កឡើងដោយ​រញ្ជួយ​ដី។

ពាក់ព័ន្ធនឹងគ្រោះមហន្តរាយកាលពីឆ្នាំ ២០១១ ការខូចខាតស្ទើរតែទាំងអស់បណ្តាលមកពីរលកយក្សស៊ូណាមិ។ មុនពេល​រលកយក្ស​ស៊ូ​ណា​មិមកដល់ ត្រូវប្រកាសអាសន្នដើម្បីជម្លៀសប្រជាជនចេញជាបន្ទាន់។ បច្ចុប្បន្ននៅប្រទេស​ជប៉ុន​អោយតែរញ្ជួយដីកើតឡើង លើប្រព័ន្ធផ្សព្វផ្សាយតែងតែលើកឡើងការព្យាករណ៍រលកយក្សស៊ូណាមិ។

រូបភាព https://www.buzzfeed.com/jp/kotahatachi/nhk-tsunami-evacuate

ទីតាំង និងទំហំនៃរញ្ជួយដីគឺជាព័ត៌មានសំខាន់ណាស់ ព្រោះតែរញ្ជួយដីខ្លាំងមិនមានន័យថាមានរលកយក្សនោះទេ។

និយាយអោយខ្លីត្រូវកំណត់ថាតើពេលណាគួរតែជម្លៀសចេញ។ ដើម្បីធ្វើបានដូចនេះជប៉ុនបានបង្កើតប្រព័ន្ធអង្កេត​មួយ​ដែលធ្វើអោយពិភពលោកមានការភ្ញាក់ផ្អើល។ 

រូបភាព https://www.seafloor.bosai.go.jp/S-net/

ឧបករណ៍សង្កេតដែលភ្ជាប់ជាមួយម៉ាសុីនវាស់ស្ទង់រញ្ជួយដី និងម៉ាសុីនរង្វាស់សម្ពាធទឹកដែលភ្ជាប់ជាមួយខ្សែក្រោមទឹក ដើម្បីវាស់​ក្នុង​រយៈ​ពេលជាក់ស្តែង ២៤ ម៉ោង។ ខ្សែមានប្រវែងសរុបរហូតដល់ទៅ ៥.៥០០ គីឡូម៉ែត្រ ឆ្លងកាត់ ១៥០ ទីតាំង។ លើសពីនេះឧបករណ៍​សង្កេតភ្ជាប់គ្រឿងចំនួន ២៥ នឹងខ្សែដែលមានប្រវែង ៣០ គីឡូម៉ែត្រ។

បណ្តាញនេះដាក់អោយដំណើរការតាំងពីឆ្នាំ ២០១៦ មកម្ល៉េះ។ បច្ចុប្បន្នឧបករណ៍នេះត្រូវបានដាក់ពង្រាយជាចម្បងក្នុងតំបន់តូហូគូ ដែលហានិភ័យនៃរញ្ជួយដីនៅតែបន្ត ប៉ុន្តែមិនយូរបណ្តាញទាំងមូលនឹងព័ទ្ធជុំវិញប្រទេសជប៉ុន ហើយសង្គ្រោះប្រជាជនពីការគំរាមកំហែងនៃរលកយក្សស៊ូណាមិ។

តាមពិតទៅជប៉ុនមានបំណងលុបបំបាត់រលកយក្ស និងរញ្ជួយដី ប៉ុន្តែនៅតែមានឧបសគ្គជាច្រើនទៀត ហើយមិន​ទាន់​មានសង្ឃឹមក្នុងការបញ្ឈប់គ្រោះមហន្តរាយដោយកម្លាំងមនុស្សឡើយ។

វិធីសាស្រ្តនៃការបង្កើតរញ្ជួយដីសិប្បនិម្មិតតូចមួយ និងការបញ្ចេញថាមពលរញ្ជួយដីបន្តិចម្តងៗក៏ត្រូវបានស្នើឡើងដែរ ប៉ុន្តែភាពខុសគ្នារវាងទំហំនៃរញ្ជួយដីសិប្បនិម្មិត និងទំហំនៃរញ្ជួយដីធម្មជាតិគឺធំធេងណាស់មិនអាចធ្វើបាន។

ប្រទេសជប៉ុនខិតខំប្រឹងប្រែងការពារប្រជាជនរបស់ខ្លួនអំឡុងពេលស្រាវជ្រាវរញ្ជួយដីខុសៗគ្នា។

ដោយសារជប៉ុនមិនមែនជាប្រទេសតែមួយដែលរងផលប៉ះពាល់បណ្តាលមកពីរញ្ជួយដី និងរលកយក្សស៊ូណាមិ ខ្ញុំសង្ឃឹម​ថា​បច្ចេកវិទ្យានេះនឹងផ្សព្វផ្សាយទូទាំងពិភពលោក។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: