ជប៉ុនប្រើពូជឆ្កែប្រមាញ់ជូនកុមារទៅសាលារៀនដើម្បី​ធា​នា​សុវត្ថិភាព

សត្វឆ្កែប្រមាញ់ Ailen មួយក្បាលដែលជាពូជឆ្កែធំជាងគេនៅលើពិភពលោក វាទទួលបន្ទុកនាំក្មេងៗទៅសាលារៀននៅ Nankoku ប្រទេសជប៉ុន។ ករបស់វាចងក្រណាត់ពណ៌ក្រហម និងកាបូបដែលមានឡូហ្គោ សកម្មភាពនេះមិនមែនដើរលេងនោះទេ ប៉ុន្តែជាការល្បាត។ ឆ្កែមួយក្បាលនេះហៅថា Nico រស់នៅជាមួយម្ចាស់ឈ្មោះ Akihiko Sano ។ ម្ចាស់ Akihiko Sano ទទួលភារកិច្ចធានាសុវត្ថិភាពរបស់ក្មេងៗដែលដើរទៅសាលារៀន ដូច្នេះឆ្កែ Nico ក៏ទម្លាប់នឹងភារកិច្ចរបស់​ម្ចាស់​ផង​ដែរ។

រូបភាព https://news.yahoo.co.jp/

ឆ្កែនាំផ្លូវទៅដល់សាលាបឋមសិក្សា Oshino ដែលស្ថិតនៅទីក្រុង Nankoku ។ នៅទីនោះគេតែងនាំឆ្កែដើរលេងជុំវិញ ហេតុ​ដូច្នេះបានជារដ្ឋាភិបាលទីក្រុងបង្កើតគំនិតអោយឆ្កែចូលរួមនាំផ្លូវកុមារ។

នេះជាគម្រោងដែលមានការចូលរួមពីអ្នកស្ម័គ្រចិត្តចំនួន ៨ នាក់ និងឆ្កែចំនួន ១១ ក្បាល។ មុនពេលទទួលភារកិច្ច​នាំក្មេងៗទៅសាលារៀន ឆ្កែ Nico ធ្លាប់ចូលរួមក្នុងមណ្ឌលសុខុមាលភាពដូចជាបណ្ឌលចាស់ជរា បណ្ឌលជនពិការ។ ប៉ុន្តែបន្ទាប់ពីជំងឺរាតត្បាតរាល់សកម្មភាពទាំងអស់របស់ Nico ត្រូវបានបញ្ឈប់។

ទោះបីជា Nico មើលទៅធំតែវាជាឆ្កែស្លូត មានភាពប្រុងប្រយ័ត្ន ចូលចិត្តកូនក្មេង និងមនុស្សចាស់។

មូលហេតុដែលម្ចាស់ Akihiko Sano ចិញ្ចឹមឆ្កែធំដូចជា Nico ដោយសារគាត់ជាពេទ្យសត្វផង ជាអ្នកព្យាបាលចិត្តសាស្ត្រផង គាត់ប្រើសត្វទំនាក់ទំនងព្យាបាលជូនជនពិការ និងមនុស្សចាស់។ មនុស្សម្នាក់ដែលមានជំងឺ​ភ្លេចភ្លាំងនឹកឃើញ Nico កាល​ដែល​គេ​នាំ​វា​មក​ដល់បណ្ឌល។

មនុស្សជាច្រើនមិនចាំពេលខ្ញុំទៅសួរសុខទុក្ខពួកគេទេ តែនៅពេលជួបគ្នាម្តងទៀតគេសួរថា “តើថ្ងៃនេះឆ្កែធំមួយក្បាល​នោះបានមកជាមួយដែរទេ?”

AD

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: