មិន​គួរ​ឲ្យ​ជឿ “សមាជិក​មួយ​គ្រួសារ ៧ នាក់រស់នៅក្នុងបន្ទប់​តូចអស់រយៈពេល ១៨ ឆ្នាំ”

ក្រុមគ្រួសារលោក Masaki Yamamoto ដែលជាជាងថតរូប មានសមាជិក ៧ នាក់រស់នៅរួមគ្នាក្នុងបន្ទប់តូចមួយនៅ​ទីក្រុងកូបេប្រទេស​ជប៉ុន។

រូបភាព https://mymodernmet.com/

អំឡុងពេល ១៨ ឆ្នាំកន្លងមកហើយ ដែលសមាជិកគ្រួសារលោក ៧ នាក់រស់នៅក្នុងបន្ទប់តូចមួយនៅកូបេ។ លោក Masaki Yamamoto ជាកូនប្រុសទី ២ ក្នុងគ្រួសារមានបងប្អូន ៥ នាក់ ឪពុករបស់លោកជាអ្នកបើក​ឡាន​ដឹក​ទំនិញ រីឯម្តាយរបស់គាត់ជាអ្នកគិតលុយក្នុងផ្សារទំនើប។

រូបភាព https://mymodernmet.com/

កាលគាត់អាយុ ៨ ឆ្នាំ ក្រុមគ្រួសាររបស់គាត់ត្រូវបណ្តេញចេញពីផ្ទះនៅកូបេ ពួកគេត្រូវរស់នៅក្នុងឡានអស់រយៈពេល​មួយ​ខែ។ លោក Masaki Yamamoto និងបងប្អូនរបស់គាត់ត្រូវស្នាក់នៅសាលាមត្តេយ្យមុននឹងជួបជុំឪពុក​ម្តាយ​​វិញ។

សមាជិកគ្រួសារ ៧ នាក់រស់ក្នុងបន្ទប់តូចមួយមានទំហំស្មើកន្ទេលតាតាមីចំនួន ៦ ប៉ុណ្ណោះ។ តាមសម្តីរបស់លោក Masaki Yamamoto រៀបរាប់រាងកាយរបស់ពួកគេគរជាន់លើគ្នារស់នៅជាមួយសំរាមជាច្រើន។ គាត់និយាយ​ថាសមាជិក​គ្រួសារមិនអាចគេចពីក្រសែភ្នែករបស់អ្នកដទៃឡើយ “កន្លែងតែមួយគត់ដែលអ្នក​អាច​នៅម្នាក់ឯងនោះគឺងូតទឹក”។

Guts ជាសៀវភៅរូបថតនៅឆ្នាំ ២០១៧ របស់អ្នកថតរូបដែលបានចាប់យកអនុស្សាវរីយ៍អំឡុងពេលនោះ។

រូបភាព https://mymodernmet.com/

ចំពោះប្រទេសភាគខាងលិច ជប៉ុនដូចជាកោះនៃភាពឯកោ ឧស្សាហកម្មសម្រាប់គ្រួសារជួល យុវជន​ដែលគ្មានចំណង់​ផ្លូវភេទ មនុស្សចាស់ចង់ទទួលបានការផ្គត់ផ្គង់ពីសង្គមក្នុងគុក។

នៅពេលក្រឡេកមើលរូបភាពដែលលោក Masaki Yamamoto បានថតមានអារម្មណ៍ថប់ដង្ហើម តូចចង្អៀត ពី​ព្រោះ​មនុស្សច្រើន ហើយរស់នៅប្រជ្រៀតគ្នាក្នុងបន្ទប់តូច។ ក្នុងចំណោមនោះមានរូបថតប្អូនស្រីរបស់គាត់អង្គុយក្នុង​អាង​ងូតទឹកជង្គង់មើលទៅស្គមស្គាំង។

រូបភាព https://mymodernmet.com/

ក្នុងរូបថតផ្សេងទៀត លោក Yamamoto បង្ហាញពីម្តាយរបស់គាត់កំពុងលេងល្បែងក្តាប់ កន្ត្រៃ លាជាមួយប្តីដើម្បីសម្រេច​ថា​តើប្រាក់របស់ពួកគេគួរតែប្រើទៅលើល្បែង pachinko ដែរទេ?

រូបភាព https://mymodernmet.com/

នៅក្នុងបទសម្ភាសន៍នាពេលថ្មីៗនេះលោក Masaki Yamamoto បានឲ្យដឹងអំពីការលំបាករបស់គាត់ដែលធំ​ឡើង​គ្មាន​កន្លែងផ្ទាល់ខ្លួនក៏ដូចជាភាពឯកជនបន្តិចឡើយ។

រូបភាព https://mymodernmet.com/

ជាមួយគ្នានេះ លោក Masaki Yamamoto បង្ហាញពីស្មារតីថា “មែនយើងក្រតែ…”

កាន់តែមើលរូបភាពដែលលោក Masaki Yamamoto ថត អ្នកមើលមានអារម្មណ៍រីករាយ និងភាពវិជ្ជមាននៅក្នុងគ្រួសារ​របស់លោក។ តាមរយៈម៉ាស៊ីនថតរបស់គាត់ សមាជិកគ្រួសារទាំងអស់ពិតជាធ្លាប់មានពេលវេលាប្រឡែងលេង និងភាពជិតស្និទ្ធទាំងន័យចំ និង​ន័យ​ធៀប។ ទាំងនោះបង្ហាញយ៉ាងច្បាស់តាមរយៈស្នាមញញឹមនៃសមាជិកម្នាក់ៗ។ 

រូបភាព https://mymodernmet.com/

លោក Yamamoto និយាយថា “ខ្ញុំសើចផងថតរូបផង ពេលពួកគេនៅពីមុខខ្ញុំ ពេលពួកគេនៅពីក្រោយខ្ញុំ ពេលពួកគេទាំងអស់គ្នាកំពុង​សើច” ។

នោះជាអ្វីដែលលោក Masaki Yamamoto ចង់បង្ហាញតាមរយៈរូបភាពគ្រួសាររបស់គាត់៖ ទោះបីជាជីវិតហាក់ដូច​ជា​លំបាក​ខ្លាំង យ៉ាង​ណា​ក៏​ពួកគេនៅតែរកឃើញភាពរីករាយក្នុងគំនររបស់របរ និងសំរាម ក្នុងភាពក្រីក្រ និងទុក្ខវេទនា។

រូបភាព https://mymodernmet.com/

កម្រងរូបភាពធ្វើឲ្យ​អ្នកមើលឆ្ងល់ពីទម្រង់ និងអត្ថន័យនៃសុភមង្គល គ្មានអ្វីអាចកំណត់អត្តន័យសុភមង្គលដែល​មនុស្សម្នាក់ៗស្វែង​រក​ឡើយ។

រូបភាព https://mymodernmet.com/

ក្នុងចំណោមរូបភាពខ្មៅសរបស់លោក Masaki Yamamoto ហាក់ដូចជាលាក់កំបាំងនូវស្មារតីប្រឆាំងនឹង Kondo (អ្នក​ដែលល្បី និងការឃោសនាអំពី “ជីវិតសាមញ្ញ”) មើលទៅធម្មតាតែលំបាក។

រូបភាព https://mymodernmet.com/

រីឯរូបថតមួយសន្លឹកផ្សេងទៀតបង្ហាញពីម្តាយរបស់លោក Masaki Yamamoto កំពុងតុបតែងមុខដោយដាក់កញ្ចក់​​លើ​ឆ្នាំងអគ្គិសនីដែលប្រើចម្អិនអាហារពេលល្ងាច។ រូបថតមួយទៀតបង្ហាញពីពេលម្តាយកំពុងកាត់សក់អោយ​កូន​ស្រីនៅយប់មុនថ្ងៃចូលឆ្នាំសកល។

រូបភាព https://mymodernmet.com/

កាលពីឆ្នាំមុនបន្ទាប់ពីរស់នៅអស់ពាក់កណ្តាលជីវិតក្នុងផ្ទះតូចចង្អៀត ម្តាយរបស់លោក Masaki Yamamoto បាន​រកឃើញខិត្តប័ណ្ណផ្ទះបែបអឺរ៉ុបក្នុងតម្លៃជួលដែលពួកគេអាចទទួលយកបាន។

រូបភាព https://mymodernmet.com/

បន្ទាប់ពីពួកគេបានផ្លាស់ប្តូរទីលំនៅ រឿងដំបូងដែលម្តាយរបស់គាត់ធ្វើគឺបិទរូបថតផ្ទះចាស់លើជញ្ជាំងបន្ទប់ទឹក ដើម្បីអោយពួកគេមិនភ្លេចពីស្មារតីនៃគ្រួសារ Yamamoto ។

ក្នុងរយៈពេល ២ ថ្ងៃរូបថតទាំងនោះបានរបូតចេញពីជញ្ជាំង ជាប់គ្នាធ្លាក់លើកម្រាលបន្ទប់ទឹក។ នៅទីបំផុតម្ដាយរបស់​គាត់ក៏ទុករូបថតនោះ ហើយមានបំណងបិទឡើងវិញ ប៉ុន្តែគាត់បែរជារកមិនឃើញរូបថតទាំងនោះ។

AD

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: