ហេតុ​ការណ៍ភ្លើងគប់អូឡាំពិកទីក្រុងតូក្យូស្រាប់តែរលត់ពីរដងក្នុងថ្ងៃដំបូង

ទោះយ៉ាងណាក៏ដោយនេះមិនមែនជាលើកទីមួយទេដែលរឿងនេះបានកើតឡើង។ ព្រឹត្តិការណ៍ភ្លើងគប់អូឡាំពិកទីក្រុង​តូក្យូប្រព្រឹត្តទៅមិនរលូនប៉ុន្មានឡើយ។

បន្ទាប់ពីបញ្ចប់ព្រឹត្តិការណ៍បញ្ជូនភ្លើងគប់អូឡាំពិកទីក្រុងតូក្យូកាលពីថ្ងៃទី ២៥ ក្នុងខេត្ត Fukushima កន្លងទៅ។ គណៈកម្មាធិការរៀប​ចំ​កីឡាអូឡាំពិកបានជួបប្រជុំហើយនិយាយថា “គ្រប់យ៉ាងដំណើរការដោយរលូន គ្មានបញ្ហាអ្វីធំដុំទេ” ។ ពិធីដង្ហែភ្លើងគប់អូឡាំពិកទីក្រុង​តូក្យូនៅភូមិ J ក្នុងខេត្ត Fukushima ដែលជាតំបន់រងផលប៉ះពាល់ដោយ​សារ​រញ្ជួយដីនៅតំបន់ Tohoku ប្រទេសជប៉ុនវេលាម៉ោង ៩ៈ៣០ នាទីព្រឹកថ្ងៃទី ២៥ ខែមីនា។

រូបភាព https://www3.nhk.or.jp/news/html/20210325/k10012936541000.html

នៅពាក់កណ្តាលព្រឹត្តិការណ៍បញ្ជូនភ្លើងគប់អូឡាំពិកស្រាប់តែរលត់។ អត្តពលិក ១០០ នាក់បានរត់ឆ្លងកាត់ទីក្រុងចំនួន ១០ ក្នុងខេត្តហ្វូគូស៊ីម៉ា ហើយបញ្ចប់ដំណើរការទាំងមូលក្នុងថ្ងៃដំបូងនៅវេលាម៉ោង ៥ ល្ងាច។

ជាក់ស្តែងក្នុងថ្ងៃដំបូងភ្លើងគប់បានរលត់ពីរដងនៅទីក្រុង Tomioka និង Hirono ប៉ុន្តែក្នុងស្ថានភាពនោះបុគ្គលិក​ដែលទទួលបន្ទុកអុចភ្លើងគប់ដើម្បីបន្តចេញដំណើរ។

ទោះជាយ៉ាងណារឿងនេះបានបណ្តាលអោយអ្នកប្រើបណ្តាញសង្គម Twitter មានការភ្ញាក់ផ្អើលលាន់មាត់និយាយ​ថា៖

  • ច្បាស់ហើយថាព្រឹត្តិការណ៍អូឡាំពិកទីក្រុងតូក្យូត្រូវបណ្តាសា។
  • ហាក់ដូចជាមានអំណាចអ្វីមួយនិយាយថា “ចប់ហើយ”។
  • អ្វីទាំងអស់ដែលបានកើតឡើងចំពោះព្រឹត្តិការណ៍កីឡាអូឡាំពិកធ្វើអោយខ្ញុំមានអារម្មណ៍ភ្ញាក់ផ្អើលព្រោះមិនព្រមរំសាយ។
  • តាមពិតទៅភ្លើងគប់ក៏ងាយនឹងរលត់ណាស់។

យោងតាមមតិចុងក្រោយ ភ្លើងគប់អូឡាំពិកតំណាងអោយភាពជានិរន្ត ប៉ុន្តែអាចត្រូវពន្លត់ឬពន្លត់ដោយចេតនា​ក្នុង​អំឡុងព្រឹត្តិការណ៍​អូឡាំពិក​អាតែន (២០០៤) ទីក្រុងប៉េកាំង (២០០៨) និងទីក្រុងឡុងដ៍ (២០១២) ដូច្នេះ​ប្រហែល​​មក​ពីបទពិសោធមុនបានជាអ្នករៀបចំព្រឹត្តិការណ៍អូឡាំពិកអាចដោះស្រាយបញ្ហាយ៉ាងឆាប់រហ័សដូចដែល​និយាយខាងលើ។

ក្រៅពីបញ្ហាភ្លើងគប់រលត់ មិនមានបញ្ហាអ្វីធំដុំកើតឡើងក្នុងអំឡុងពេលប្រណាំងបញ្ជូនបន្តនោះទេ ដែលរួមមានអត្តពលិក ១០០ នាក់ឆ្លងកាត់ទីក្រុងចំនួន ១០ ក្នុងទីក្រុងហ្វូគូស៊ីម៉ា។ ព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងតូក្យូគ្រោងនឹងចាប់ផ្តើមនៅថ្ងៃទី ២៣ ខែកក្កដា ដូច្នេះអ្នករៀបចំកំពុងស៊ើបរកមូលហេតុភ្លើងគប់រលត់ ដើម្បីកុំអោយវាកើត​ឡើង​ម្តង​ទៀត។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: