ការរចនាថ្មីនៃហាង Louis Vuitton ដែលស្ថិតនៅ Ginza

ហាង Louis Vuitton Ginza ផ្លាស់ប្តូរមុខមាត់ថ្មីដែលរចនាដោយ Jun Aoki មើលទៅប្រហាក់ប្រហែលសសរទឹកចែង​ចាំង។

រូបភាព https://www.spoon-tamago.com/

ក្នុងរយៈពេល ៣ ឆ្នាំ​កន្លងមកនេះ ក្រុមហ៊ុន Louis Vuitton ដែលបង្កើតឡើងតាំងពីឆ្នាំ ១៩៨១ Ginza Namiki-Dori តុប​តែង​កែ​លម្អ​សា​ជា​ថ្មី។ រនាំងបាំងត្រូវបានយកចេញបង្ហាញពីភាពទាក់ទាញដ៏គួរអោយចាប់អារម្មណ៍។ ហាង​ទាំង​មូលប្រៀបដូចជាសសរទឹកថ្លា ឆ្លុះបញ្ចាំងពន្លឺ និងទេសភាពជុំវិញ។

រូបភាព https://www.spoon-tamago.com/

ហាង Ginza Namiki-dori បើកដំណើរការជាថ្មីកាលពីថ្ងៃទី ២០ ខែមីនាឆ្នាំ ២០២១ បានផ្លាស់ប្តូររូបរាងថ្មីដោយទទួល​បានការរចនាម៉ូដពីអ្នករចនាឈ្មោះ Jun Aoki និង Peter Marino, ធ្វើអោយហាង Louis Vuitton មើលទៅល្អ​ប្រណិតស្ថិតនៅ Osaka ។

រូបភាព https://www.spoon-tamago.com/

ការរចនារបស់ Jun Aoki ប្រើគំនិតរចនាមើលទៅដូចជារលកទឹកថ្លា កញ្ចក់អាចឆ្លុះបញ្ចាំងពណ៌មួយចំនួន រីឯ​ពណ៌​មួយ​ចំនួនទៀតអាចទម្លុះឆ្លងកាត់។ ការរចនាយ៉ាងពិសេសនេះអាចផ្លាស់ប្តូរពណ៌អាស្រ័យលើពន្លឺ។

ជាមួយនឹងគំនិតរចនាប្រហាក់ប្រហែលទឹក ក្នុងហាងតុបតែងសត្វសមុទ្រដូចជាខ្ញែសមុទ្រ។

រូបភាព https://www.spoon-tamago.com/

AD

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: