វិចិត្រករជនជាតិជប៉ុនប្រើគ្រាប់អំបិលផ្គុំជាត្របកផ្កាសាគូរ៉ា

អំបិលសម្រាប់ទទួលទានប្រចាំថ្ងៃធម្មតាត្រូវបានផលិតពីទឹកសមុទ្រឬយកពីអណ្តូងរ៉ែអំបិលក្រោមដី។ អំបិលដែលចម្រាញ់ចេញពីទឹក​សមុទ្រ​មាន​ពណ៌សហើយតូច រីឯអំបិលដែលជីកចេញពីអណ្តូងរ៉ែមានពណ៌ប្រផេះឬពណ៌ផ្កា​ឈូក។

តើអ្នកជឿដែរទេថាអំបិលអាចប្រែក្លាយជាស្នាដៃសិល្បៈក្រោមការច្នៃប្រឌិតរបស់ជនជាតិជប៉ុន។ តោះស្វែងយល់ជាមួយ JAPO ទាំងអស់គ្នាណា!!!

ត្របកផ្កាសាសាគូរ៉ា ១០០ ពាន់ត្របក ត្រូវបានផ្គុំពីគ្រាប់អំបិលជាច្រើនរាប់មិនអស់ជាស្នាដៃសិល្បៈរបស់វិចិត្រករ​ជន​ជាតិ​ជប៉ុនឈ្មោះ Motoi Yamamoto ។ 

រូបភាព https://www.collater.al/

វិចិត្រករជនជាតិជប៉ុនដ៏ល្បីនៃសិល្បៈធ្វើពីអំបិលលោក Motoi Yamamoto កើតនៅឆ្នាំ ១៩៦៦ នៅ Onomichi ខេត្ត Hiroshima បានបញ្ចប់ការសិក្សានៅសាលាសិល្បៈ Kanazawa ក្នុងឆ្នាំ ១៩៩៥ ។

រូបភាព https://www.collater.al/

គាត់ថែមទាំងបានរៀបចំតាំងពិព័រណ៍ជាច្រើនមិនត្រឹមតែនៅក្នុងប្រទេសជប៉ុនប៉ុណ្ណោះទេ នៅបរទេសដូចជាសារមន្ទីរ​សិល្បៈទំនើបនៅអាមេរិក។

រូបភាព https://www.collater.al/

ស្នាដៃដែលត្រូវបានបង្ហាញនៅពេលនេះមានឈ្មោះថា “Sakurashibefuru” ហើយត្រូវបានដាក់តាំងនៅសារមន្ទីរសិល្បៈ​ទីក្រុង Setouchi ។ ពិធីបើកសម្ភោធពិព័រណ៍ធ្វើនៅថ្ងៃទី ៩ ខែមីនាឆ្នាំ ២០២១ ។

រូបភាព https://www.collater.al/

អ្វីដែលជម្រុញទឹកចិត្តវិចិត្រករ Motoi Yamamto ក្នុងការបង្កើតស្នាដៃនេះគឺដើម្បីបង្ហាញពីក្តីស្រឡាញ់ចំពោះភរិយា និងប្អូនស្រីជាទីស្រឡាញ់របស់គាត់ដែលបានស្លាប់ទៅ។ ជាការពិតវិចិត្រករជនជាតិជប៉ុនចំណាយពេលធ្វើប្រហែល ៩ ថ្ងៃ ប្រើគ្រាប់អំបិលរាប់ពាន់បង្កើតជា ១០០ ពាន់ត្របកផ្កាសាគូរ៉ាធ្លាក់នៅលើសាលសិល្បៈ។

រូបភាព https://www.collater.al/

ស្នាដៃសិល្បៈនឹងត្រូវបានដាក់បង្ហាញរហូតដល់ថ្ងៃទី ៥ ខែឧសភា ឆ្នាំ ២០២១ នៅឯសារមន្ទីរសិល្បៈនៃទីក្រុង Setouchi ខេត្ត Okayama ប្រទេសជប៉ុន។ ភ្ញៀវដែលមកទស្សនាត្រូវបានអញ្ជើញអោយចូលរួមពិធីប្រពៃណីរបស់វិចិត្រករ  Motoi Yamamoto ។

AD

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: