ក្រុមហ៊ុន KAI ផលិតឧបករណ៍កោរពុកមាត់ធ្វើពីក្រដាសដំបូងគេលើពិភពលោក
ថ្មីៗនេះក្រុមហ៊ុនជប៉ុនបានផលិតឧបករណ៍កោរពុកមាត់ធ្វើពីក្រដាសសម្រាប់អាជីវកម្មសណ្ឋាគារ។
រូបភាព https://www.spoon-tamago.com/
ក្រុមហ៊ុន KAI Industries គឺជាក្រុមហ៊ុនជំនាញក្នុងការផលិតឧបករណ៍កោរពុកមាត់ដែលមានអាយុកាលជាង ១០០ ឆ្នាំមកហើយស្ថិតនៅខេត្ត Gifu ប្រទេសជប៉ុន។
ដើម្បីកាត់បន្ថយផលិតផលជ័រប្រើម្តងចោល ក្រុមហ៊ុន KAI Industries បានផលិតឧបករណ៍កោរពុកមាត់ដែល ៩៨ % ធ្វើពីក្រដាស។ ហើយនេះក៏ជាឧបករណ៍កោរពុកមាត់ក្រដាសប្រើម្តងហើយចោលដំបូងគេនៅលើពិភពលោកផងដែរ។
រូបភាព https://www.spoon-tamago.com/
ក្រុមហ៊ុន KAI Industries ផលិតដងកោរពុកមាត់ពីក្រដាស បត់តាមរបៀប Origami របស់ជប៉ុន។ របៀបប្រើប្រាស់ ហើយអាចយកតាមខ្លួនបានយ៉ាងស្រួល។ ផ្លែឡាមមានបន្ទះបិទការពារធានាសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់។
រូបភាព https://www.spoon-tamago.com/
អ្នកអាចបកស្រទាប់នៅលើផ្លែឡាមចេញរួចបិទលើដងឧបករណ៍កោរពុកមាត់មុនពេលប្រើ។
ផលិតផល Kami-kamisori ត្រូវបានបង្កើតឡើងត្រូវនឹងថ្ងៃផែនដី ថ្ងៃទី ២២ ខែមេសាឆ្នាំ ២០២១ ក្នុងមួយឈុតមាន ៥ ពណ៌លក់ក្នុងតម្លៃ ១០០០ យ៉េន។
AD