ខ្សែរថភ្លើង Evangelion ក្រោមប្រធាន Anime ចេញដំណើរហើយ

ដើម្បីចងចាំពីពេលវេលានៃការចេញផ្សាយខ្សែភាពយន្ត Movie Evangelion: 3.0 + 1.0 Thrice Upon a Time ខ្សែរថ​ភ្លើង Aonami នៅ Nagoya ជប៉ុនបានប្តូរឈ្មោះទៅជាខ្សែរថភ្លើង Ayanami ។

ខ្សែរថភ្លើង Nagoya Rinkai Rapid Transit នឹងតុបតែងរូបភាពតួអង្គ Rei (និង Eva Unit-00) រហូតដល់ថ្ងៃទី ៣១ ខែឧសភា។ លើសពីនេះនឹងដាក់លក់ផលិតផល Anime នៅលើខ្សែរថភ្លើង Ayanami ដូចជាអេក្រង់ដ៏ធំមួយនៅ​ស្ថានីយ៍។

នេះមិនមែនខ្សែរថភ្លើងដែលយកប្រធានបទ Evangelion ដំបូងឡើយ។ កាលពីឆ្នាំ ២០១៥ ជប៉ុនធ្លាប់បើកដំណើរការ​រថភ្លើង​ល្បឿន​​លឿន​ក្រោមប្រធានបទ Neon Genesis Evangelion មើលទៅទាក់ទាញណាស់។

ក្រៅពីបើកដំណើរការខ្សែរថភ្លើងក្នុងរយៈពេលមានកំណត់ សកម្មភាពផ្សេងៗទៀតត្រូវបានអនុវត្តយ៉ាងគួរឱ្យចាប់អារម្មណ៍ដើម្បីលើកកម្ពស់ការផ្សព្វផ្សាយ Evangelion: 3.0+1.0 Thrice Upon Time ។ មិនយូរប៉ុន្មានលំពែង Longinus ដ៏​ធំមួយត្រូវបានគេរកឃើញនៅឯ Tokyo SkyTree ។

រូបភាព https://hypebeast.com/2021/3/tokyo-skytree-real-life-evangelion-spear-of-longinus

ដោយការខិតខំប្រឹងប្រែងច្នៃប្រឌិតទាំងអស់ដើម្បីជម្រុញ Anime មិនមែនជារឿងគួរអោយភ្ញាក់ផ្អើលទេដែលខ្សែភាពយន្តចាក់បញ្ចាំងទទួលបានជោគជ័យ។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: