ឆ្មាដេកក្នុងបាតដៃរូបសំណាកព្រះពុទ្ធ
នៅតំបន់ Kichijoji ទីក្រុងតូក្យូល្បីដោយសាររូបសំណាកព្រះពុទ្ធ ទាក់ទាញភ្ញៀវទេសចរណ៍ជាច្រើនមកទស្សនា។ ថ្មីៗនេះអ្នកប្រើបណ្តាញសង្គម Twitter ម្នាក់ (@nori22) បានចែករំលែករូបថតក្នុងតំបន់នោះ។ អ្វីដែលគួរអោយចាប់អារម្មណ៍មិនមែនរូបសំណាកព្រះពុទ្ធឡើយ តែជាសត្វឆ្មាដែលដេកក្នុងបាតដៃព្រះពុទ្ធ។
ហាក់ដូចជាឆ្មាមួយក្បាលនេះរកឃើញកន្លែងល្អនៅក្នុងបាតដៃរូបសំណាកព្រះពុទ្ធ។ មនុស្សជាច្រើនគិតថាមើលទៅដូចជាត្រូវបានព្រះពុទ្ធការពារឬជាទេវតាឆ្មាក៏ថាបាន។
ねこ好きのお釈迦さま pic.twitter.com/QMP9m2svWq
— nori (@nori22) March 22, 2021
ដូចដែលបានឃើញនៅក្នុងវីដេអូខាងលើ មិនត្រឹមតែឆ្មាមួយក្បាល សត្វឆ្មាទាំងពីរក្បាលកំពុងដេកក្នុងបាតដៃរូបសំណាកព្រះពុទ្ធ។ រូបសំណាកព្រះពុទ្ធមិនត្រឹមតែទាក់ទាញភ្ញៀវទេសចរណ៍ប៉ុណ្ណោះទេ ថែមទាំងទាក់ទាញឆ្មាក្នុងតំបន់ផងដែរ។ ព្រះសម្មាសម្ពុទ្ធពិតជាមានចិត្តអាណិតអាសូរចំពោះសត្វទាំងអស់នៅក្នុងពិភពលោក។
ទិដ្ឋភាពពិតជាស្ងប់ស្ងាត់ណាស់!
នៅក្នុង Comment ខាងក្រោមមានអ្នកនិយាយថាឆ្មានេះគឺ Sakura-chan ជាឆ្មាដែលអ្នកស្រុកថែទាំយ៉ាងយកចិត្តទុកដាក់។
Sacchan