កាបូបសង្គ្រោះជីវិតសត្វនៅពេលមានគ្រោះធម្មជាតិកើតឡើង
ក្នុងស្ថានភាពអាសន្នជីវិតមនុស្សជាអាទិភាពទីមួយនោះជារឿងធម្មតា។ ទោះជាយ៉ាងណាពេលក្រឡេកមើលសត្វចិញ្ចឹមត្រូវគេបោះបង់ចោល ជាប់គាំងឬបាត់ខ្លួនក្នុងគ្រោះមហន្តរាយធម្មជាតិធ្វើអោយម្ចាស់មានចិត្តអាណិតអាសូរ។
ជាមួយនឹងគំនិតនេះ ក្រុមហ៊ុន Pet Memorial Shop ជប៉ុនបានរចនាកាបូបពិសេសមួយផ្ទុករបស់របរជួយសង្រ្គោះសត្វចិញ្ចឹមនៅពេលគ្រោះធម្មជាតិកើតឡើង។
រូបភាព Pet Memorial Shop
កាបូបសង្គ្រោះជីវិតទាំងនេះផលិតពី polyurethane និង polyester ការពារមិនឆេះ មិនជ្រាបទឹក ដាក់ល្មមក្រោមទ្រូងឆ្កែ និងសុវត្ថិភាព។ ក្រៅពីនេះមានខ្សែជួយអោយម្ចាស់អាចនាំយកសត្វចិញ្ចឹមតាមបានយ៉ាងងាយស្រួល។
នៅក្នុងកាបូបមានស្រោមដៃជ័រ បង់រុំ និងឧបករណ៍បិទមាត់ឆ្កែ ក្នុងករណីមាននរណាម្នាក់ប្រទះឃើញហើយជួយសង្គ្រោះវា។
រូបភាព https://youpouch.com/2021/03/11/741285/
លើសពីនេះមានកាបូបធំពីរ សម្រាប់ម្ចាស់ឆ្កែរក្សាទុកចំណី ទឹកឬរបស់ដែលចាំបាច់ផ្សេងទៀត។ ម្យ៉ាងមានកន្លែងសរសេរឈ្មោះឆ្កែ និងព័ត៌មានទំនាក់ទំនងក្នុងករណីបាត់។
កាបូបសង្គ្រោះសត្វចិញ្ចឹមមាន ២ ប្រភេទគឺទំហំមធ្យម និងតូចក្នុងតម្លៃ ១៣.០០០ យ៉េនសម្រាប់កូនឆ្កែ។ រីឯប្រភេទធំមានតម្លៃ ១៥.០០០ យ៉េន។
Sacchan