សិប្បករបត់ចាបក្រដាសរាប់រយក្បាលទំលើមែកឈើ Bonsai

សិល្បៈបត់ក្រដាស Origami មានប្រភពមកពីប្រទេសជប៉ុន ត្រឹមតែក្រដាសធម្មតា សិប្បករអាចបត់រូបដ៏ស្រស់ស្អាត​ជា​ច្រើន។

ថ្មីៗនេះសិប្បករ Origami ម្នាក់បានធ្វើអោយមនុស្សជាច្រើនចាប់អារម្មណ៍ទៅលើស្នាដៃបត់ចាបក្រដាស Origami ទំលើដើម​ឈើ Bonsai ។

តាំងពីក្មេង Naoki Onogawa មានចំណូលចិត្តទៅលើ Origami គាត់បានចំណាយការខិតខំប្រឹងប្រែង និងជំនាញក៏​ដូច​ជាពេលវេលាជាច្រើនដើម្បីបត់ក្រដាសតូចៗទៅជារូបផ្សេងគ្នា។

រូបភាព https://www.spoon-tamago.com/

បច្ចុប្បន្ន Naoki Onogawa បានបង្កើតសិល្បៈបត់ចាបក្រដាស ដែលជាគំរូដ៏ពេញនិយមបំផុតចំពោះអ្នកបត់ Origami ។ ម្យ៉ាងទៀត Onogawa បានបត់ចាបក្រដាសរាប់រយក្បាលដែលមានទំហំតូច ហើយភ្ជាប់វាលើមែកឈើ bonsai ។

រូបភាព https://www.spoon-tamago.com/

Orizuru ជានិមិត្តរូបនៃសន្តិភាព ប៉ុន្តែចំពោះជនជាតិជប៉ុនវាក៏មានអត្តន័យជាច្រើនផ្សេងទៀតដែរ។ ពួកគេ​ជឿ​ថា​ប្រសិន​បើ​បត់​ចាប​ក្រដាស​ចំនួន ១០០០ ក្បាលនឹងទទួលបានបំណងប្រាថ្នាមួយ។

រូបភាព https://www.spoon-tamago.com/

នៅពេលដែលរលកយក្សស៊ូណាមិកាលពីថ្ងៃទី ១១ ខែមីនាបានវាយប្រហារតំបន់ Tohoku សិប្បករ Naoki Onogawa កាលនោះជានិស្សិតនៅឡើយ។ មួយឆ្នាំក្រោយមក Onogawa បានទៅមើលទីក្រុង Rikuzentakada ខេត្ត Iwate កន្លែង​ដែលទទួលរងការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ។ ដំណើរកំសាន្តនោះបានជម្រុញអោយសិល្បករបត់ចាបក្រដាស ដែល​ចាបមួយក្បាលៗតំណាងអោយការបួងសួងសម្រាប់ជនរងគ្រោះ។

រូបភាព https://www.spoon-tamago.com/

Naoki Onogawa បត់ចាបក្រដាសទាំងនេះដោយដៃ អង្គុយបត់ក្រដាសក៏ជាវិធីសមាធិដ៏មានប្រសិទ្ធភាពផងដែរ។ លទ្ធផលបង្កើតបានជាចាបក្រដាសដ៏រស់រវើក ដែលមើលទៅដូចជាត្រដាងស្លាបហើរ។

រូបភាព https://www.spoon-tamago.com/

រូបភាព NaokiOnogawa via Lost Bird

បច្ចុប្បន្ន Naoki Onogawa កំពុងដាក់បង្ហាញស្នាដៃថ្មីរបស់ខ្លួននៅក្នុងពិព័រណ៍មួយដែលមានចំណងជើងថា “សិល្បៈ​ប្រជាប្រិយ” នៅសារមន្ទីរសិល្បៈទីក្រុង Setouchi ។ ពិព័រណ៍នេះមានរយៈពេលរហូតដល់ថ្ងៃទី ៥ ខែឧសភា ឆ្នាំ ២០២១ ។

រូបភាព NaokiOnogawa via Lost Bird

លើសពីនេះអ្នកក៏អាចស្វែងយល់បន្ថែម និងតាមដានសិប្បកររូបនេះនៅលើ Instagram

AD

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: