ប្រធានសមាគមផលិតរថយន្តជប៉ុនស្វាគមន៍ Apple Inc. ចូលរួមឧស្សាហកម្មរថយន្ត

Apple Inc. មានភាពក្លាហានក្នុងវិស័យជំនួញដើម្បីជំនះការលំបាកនៅខាងមុខ បន្ទាប់ពីឈានចូលឧស្សាហកម្មរថយន្ត។

ប្រធានសមាគមផលិតរថយន្តជប៉ុន ហើយក៏ជាប្រធានក្រុមហ៊ុន Toyota Motor Corp លោក Akio Toyoda មានប្រសាសន៍​ថា​ឧស្សាហកម្មរថយន្តជប៉ុននឹងស្វាគមន៍ក្រុមហ៊ុន Apple Inc ។

ជាមួយនឹងលក្ខខណ្ឌដែលក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិចទទួលខុសត្រូវទាំងស្រុងចំពោះសេវាកម្មរបស់ខ្លួនរួមទាំងការ​ជួសជុល និងចោល​យាន​យន្ត។

នៅក្នុងសន្និសីទសារព័ត៌មានតាមបណ្តាញអុីធឺណេត លោក Toyota ប្រធានក្រុមហ៊ុន Toyota Motor Corp មានប្រសាសន៍​ថា “ប្រសិន​បើ​ក្រុម​ហ៊ុនបច្ចេកវិទ្យាចូលរួមក្នុងឧស្សាហកម្មរថយន្ត មានន័យថាវិស័យនេះនៅតែជាទីផ្សារសក្តានុពលដដែល” ។

សារព័ត៌មាន Reuters បានអោយដឹងកាលពីខែធ្នូឆ្នាំ ២០២០ ក្រុមហ៊ុនបច្ចេកវិទ្យារបស់អាមេរិក មានគោល​បំណង​ចាប់​ផ្តើម​ផលិត​​យាន​​យន្ត​អគ្គិសនីលឿនបំផុតនៅដើមឆ្នាំ ២០២៤ ។

Apple ត្រូវគេនិយាយថាបានស្នើអោយក្រុមហ៊ុនមួយចំនួនផលិតរថយន្តអគ្គិសនីដែលពួកគេនឹងរចនា។

លោក Toyota បានបន្ថែមថាអាយុកាលរថយន្តមួយពី ៣០ ឬ ៤០ ឆ្នាំ ក្រុមហ៊ុនផលិតរថយន្តត្រូវទទួលខុសត្រូវទាំង​ស្រុង​ចំពោះរថយន្តរហូតដល់វាត្រូវដកចេញ។

នៅពេលទទួលបានសំណួរអំពីការផ្លាស់ប្តូរថ្មីនៃឧស្សាហកម្មរថយន្តទៅជារថយន្តអគ្គិសនី លោក Toyota ស្នើអោយរដ្ឋាភិបាលជប៉ុនបង្កើនការផលិតអគ្គិសនី ពីថាមពលកកើតឡើងវិញដើម្បីកាត់បន្ថយការបំភាយឧស្ម័នដែលបំពុល​បរិស្ថាន។

លោកមានប្រសាសន៍ថា “ការប្រើប្រាស់ថាមពលបៃតងមានសារៈសំខាន់ខ្លាំងណាស់” ដោយចង្អុលបង្ហាញថា ៧៥% នៃថាមពលអគ្គិសនីនៅក្នុងប្រទេសជប៉ុនត្រូវបានបង្កើតចេញពីឥន្ធនៈហ្វូស៊ីលដូចជាធ្យូងថ្ម និងអណ្តូងប្រេង។

លោក Toyota និយាយថាការផលិតរថយន្តអគ្គិសនីនៅក្នុងប្រទេសជប៉ុនបានបញ្ចេញឧស្ម័នកាបូនិកច្រើនជាងការ​ផលិត​នៅអឺរ៉ុប ព្រោះនៅអឺរ៉ុបមានកន្លែងផលិតអគ្គិសនីពីថាមពលកកើតឡើងវិញច្រើន។

លោកក៏បានបង្ហាញការព្រួយបារម្ភផងដែរថារោងចក្រផលិតរថយន្តអាចនឹងត្រូវប្តូរទៅប្រទេសដែលបញ្ចេញឧស្ម័នកាបូនិចទាបនាពេលអនាគត នៅក្នុងបរិបទនៃការយល់ដឹងអំពីបរិស្ថានកើនឡើង។

លោកប្រធាននិយាយថាកម្មករចំនួន ១ លាននាក់ក្នុងឧស្សាហកម្មយានយន្តអាចនឹងបាត់បង់ការងារធ្វើ ប្រសិន​បើ​ការ​នាំ​ចេញ​រថយន្តពីប្រទេសជប៉ុននៅមានកម្រិតដោយសារតែការបញ្ចេញឧស្ម័នកាបូនិចខ្ពស់។

Japo Cambodia

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: