គំនិតដ៏គួរឱ្យចាប់អារម្មណ៍ “ផ្កាដុះចេញពីក្បាលខ្មៅដៃ”
នៅពេលខួងខ្មៅដៃកំទេចដែលមិនត្រូវការយើងបោះចោល ប៉ុន្តែក្នុងក្រសែភ្នែករបស់អ្នកច្នៃម៉ូតជនជាតិជប៉ុន Haruka Misawa វាក្លាយជាស្នាដៃសិល្បៈ។
រូបភាព https://isuta.jp/
មានម្តង Haruka Misawa ប្រទះឃើញបំណែកខ្មៅដៃដែលខ្លួនបានខួងមើលទៅដូចជាផ្កា។ តាំងពីពេលនោះ Haruka Misawa ផ្តើមគំនិតធ្វើអោយវាប្រែក្លាយទៅជាផ្កាពិត។
រូបភាព https://isuta.jp/
អ្នកអាចប្រើផ្កាទាំងនេះសម្រាប់តុបតែងផ្ទះសម្បែង ចំពោះពណ៌ឆើត លំនាំប្លែកៗវាប្រាកដជាធ្វើអោយគេហដ្ឋានរបស់អ្នកកាន់តែលេចធ្លោ។
រូបភាព https://isuta.jp/
ផ្កាខ្មៅដៃដែល Haruka Misawa ធ្វើតាមទម្រង់បច្ចេកទេស មិនមែនបានមកពីកំទេចខ្មៅដៃនោះទេ។ ផ្កាទាំងនេះត្រូវបានបង្កើតឡើងដោយក្រដាសរុំរាងខ្មៅដៃ។
រូបភាព https://isuta.jp/
អាស្រ័យលើរបៀបរុំ និងកាត់ ផ្កានីមួយៗមានរូបរាងខុសគ្នា ផ្កាខ្លះក្រាស់ហើយធ្ងន់តែខ្លះទៀតស្តើងថ្លា។ ដូច្នេះអារម្មណ៍នៅពេលមើលផ្កាទាំងនោះស្អាតណាស់។
រូបភាព https://isuta.jp/
អ្នកថែមទាំងអាចតុបតែងតុធ្វើការអោយក្លាយជាសួនផ្ការីកដ៏ស្រស់ស្អាត ដោយរំលេចផ្កាអោយកាន់តែច្រើន។
រូបភាព https://isuta.jp/
AD