កាលវិភាគការងាររបស់អ្នកបើករថភ្លើងក្រោមដី Tokyo Metro នៅជប៉ុន
តើអ្នកធ្លាប់ឆ្ងល់អំពីកាលវិភាគការងាររបស់បុគ្គលិកបើករថភ្លើងក្រោមដីនៅទីក្រុងតូក្យូទេ? ដូចជាការធ្វើតេស្តស្មារតីប្រុងប្រយ័ត្នប្រចាំថ្ងៃ និងរយៈពេលសម្រាកថ្ងៃនៅស្ថានីយ៍រថភ្លើង ចូរស្វែងយល់ជាមួយនឹង JAPO ទាំងអស់គ្នា។
នៅទីក្រុងតូក្យូប្រព័ន្ធរថភ្លើងក្រោមដីជាប្រព័ន្ធធំជាងគេ ដែលត្រូវបានដំណើរដោយស្វ័យប្រវត្តិ ទោះជាយ៉ាងណាខ្សែរថភ្លើងនីមួយៗមានអ្នកគ្រប់គ្រងយ៉ាងហោចម្នាក់ ដើម្បីធានាសុវត្ថិភាពអ្នកដំណើរ និងកាត់បន្ថយហានិភ័យ។
រូបភាព https://www.timeout.com/
ក្រៅពីនេះនៅពេលជើងរថភ្លើងចុងក្រោយបញ្ចប់ តើអ្នកបើកបរធ្វើយ៉ាងណាទៅដល់ផ្ទះ?
នៅមានសំណួរជាច្រើនផ្តោតលើបញ្ហាការងារប្រចាំថ្ងៃរបស់អ្នកបើកបររថភ្លើង។
តើពួកគេត្រូវក្រោកពីម៉ោងប៉ុន្មានដើម្បីត្រៀមចេញដំណើរជើងរថភ្លើងទីមួយ? តើអ្វីដែលចាំបាច់បំផុតសម្រាប់ដំណើរការប្រព័ន្ធចរាចរណ៍ឱ្យទាន់ពេលវេលា? ក្នុងវីដេអូខាងក្រោមដែលបង្ហោះលើគេហទំព័រ Youtube របស់ក្រុមហ៊ុន Tokyo Metro នឹងបង្ហាញអោយអ្នកបានដឹង។
នេះជាកាលវិភាគការងារមួយថ្ងៃសម្រាប់អ្នកបើករថភ្លើងក្រោមដី Tokyo Metro ។
ម៉ោង ១៣ៈ៤០ នាទី៖ ទៅដល់កន្លែងធ្វើការ និងស្លៀកឯកសណ្ឋាន។
ម៉ោង ១៣ៈ៥៥ នាទី៖ ពិនិត្យមើលព័ត៌មានថ្មី ហើយកត់ចំណាំព័ត៌មានសំខាន់ក្នុងសៀវភៅកត់ត្រា។
ម៉ោង ១៤ៈ០១ នាទី៖ ពិនិត្យមើលនាឡិកាដៃអោយស្របម៉ោងជាមួយនឹងនាឡិកានៅស្ថានីយ៍រថភ្លើង។
ម៉ោង ១៤ៈ០៥ នាទី៖ ធ្វើតេស្តស្មារតីប្រុងប្រយ័ត្នរបស់អ្នកបើកបរ។
ម៉ោង ១៤ៈ២០ នាទី៖ រាយការណ៍ស្ថានភាពសុខភាព និងផែនការក្នុងមួយថ្ងៃប្រាប់អ្នកត្រួតពិនិត្យ។ ហ្វឹកហាត់ជូនដំណឹងដល់អ្នកដំណើរជាភាសាអង់គ្លេស។
ម៉ោង ១៤ៈ២០ នាទី៖ ត្រួតពិនិត្យរបស់របរក្នុងកាបូបរបស់អ្នកបើករថភ្លើងដូចជាសៀវភៅមគ្គុទេស អំពូលភ្លើងក្នុងស្ថានភាពសំខាន់ ខ្សែពួរ ភ្លើងសញ្ញា បង្គន់ចល័ត និងឧបករណ៍ជំនួយពេទ្យ។
ម៉ោង ១៤ៈ៣១ នាទី៖ សម្រាករយៈពេលខ្លីមុននឹងចាប់ផ្តើមចូលធ្វើការ។
ម៉ោង ១៥ៈ០៣ នាទី៖ រាយការណ៍ប្រាប់អ្នកត្រួតពិនិត្យអំពីការចេញដំណើរជើងរថភ្លើងទីមួយក្នុងកំឡុងវេនធ្វើការរបស់ខ្លួន។
ម៉ោង ១៥ៈ១២ នាទី៖ បើករថភ្លើងទៅដល់ចំណតចុងក្រោយមុនពេលត្រលប់ទៅស្ថានីយ៍ដំបូង។
ម៉ោង ១៧ៈ២៤ នាទី៖ រាយការណ៍ជើងរថភ្លើងទីមួយប្រាប់អ្នកត្រួតពិនិត្យ។
ម៉ោង ១៧ៈ៥៨ នាទី៖ រាយការណ៍ប្រាប់អ្នកត្រួតពិនិត្យចំពោះជើងរថភ្លើងបន្ទាប់។
ម៉ោង ១៩ៈ៤០ នាទី៖ រាយការណ៍ពីការបញ្ចប់រថភ្លើងទី ២ ដល់អ្នកត្រួតពិនិត្យ។
ម៉ោង ១៩ៈ៤៤ នាទី៖ ទទួលទានអាហារពេលយប់។
ម៉ោង ២០ៈ៣០ នាទី៖ រាយការណ៍ប្រាប់អ្នកត្រួតពិនិត្យពីការចាប់ផ្តើមរថភ្លើងទី ៣ ។
ម៉ោង ២២ៈ៥៩ នាទី៖ រាយការណ៍ប្រាប់អ្នកត្រួតពិនិត្យសម្រាប់ការបញ្ចប់ជើងរថភ្លើងទី ៣ ។
ម៉ោង ២៣ៈ១០ នាទី៖ ទៅងូតទឹកក្នុងកន្លែងដែលបានកំណត់សម្រាប់បុគ្គលិកស្ថានីយ៍។
ម៉ោង ២៣ៈ៣១ នាទី៖ កំណត់ម៉ោងសម្រាប់នាឡិកាពីរ ហើយគេងនៅស្ថានីយ៍។
ម៉ោង ៤ៈ២៦ នាទី៖ ក្រោកពីព្រលឹម។
ម៉ោង ៤ៈ៤៣ នាទី៖ រាយការណ៍ជើងរថភ្លើងទីមួយ បន្ទាប់ពីធ្វើតេស្តត្រួតពិនិត្យស្មារតីប្រុងប្រយ័ត្ន។
ម៉ោង ៤ៈ៥០ នាទី៖ ត្រៀមជើងរថភ្លើងចេញដំណើរទីមួយ។
ម៉ោង ៤ៈ៥៧ នាទី៖ ត្រួតពិនិត្យម៉ាសុីនរថភ្លើង ហើយរាយការណ៍ពីស្ថានភាពរថភ្លើងទៅកាន់មជ្ឈមណ្ឌលត្រួតពិនិត្យ។
ម៉ោង ៦ៈ៣១ នាទី៖ រាយការណ៍ប្រាប់អ្នកត្រួតពិនិត្យចំពោះការបញ្ចប់ជើងរថភ្លើងទីមួយ។
ម៉ោង ៦ៈ៣៥ នាទី៖ ទទួលទានអាហារពេលព្រឹក។
ម៉ោង ៧ៈ០៤ នាទី៖ រាយការណ៍ប្រាប់អ្នកត្រួតពិនិត្យចំពោះរថភ្លើងចុងក្រោយកំឡុងវេនធ្វើការ។
ម៉ោង ៩ៈ២១ នាទី៖ ផ្លាស់ប្តូរឯកសណ្ឋាន ហើយត្រលប់ទៅផ្ទះវិញ។
វីដេអូនេះថតកាលពីខែសីហាឆ្នាំ ២០២០ ដើម្បីអបអរសាទរខួប ២០ ឆ្នាំនៃខ្សែរថភ្លើងតូក្យូ Namboku ។
ភាគច្រើនខ្សែរថភ្លើង Tokyo Metro ផ្អែកលើប្រព័ន្ធ ATO (ប្រតិបត្តិការរថភ្លើងស្វ័យប្រវត្តិ) ប៉ុន្តែរថភ្លើងនីមួយៗនៅតែមានអ្នកបើកបរយ៉ាងហោចណាស់ម្នាក់ដើម្បីធានាសុវត្ថិភាពអ្នកដំណើរ។ ទោះបីជាប្រព័ន្ធអាចដំណើរការដោយស្វ័យប្រវត្ត ប៉ុន្តែក្រុមហ៊ុនផ្លូវដែកនៅតែត្រួតពិនិត្យយ៉ាងតឹងរឹង ដោយស្នើអោយអ្នកបើកបររបស់ខ្លួនផ្តោតអារម្មណ៍ និងប្រុងប្រយ័ត្នក្នុងការងារ។
អ្នកបើកបររថភ្លើងត្រូវហាមឃាត់មិនឱ្យប្រើទូរស័ព្ទ និងបារីក្នុងកំឡុងពេលធ្វើការ។ ពួកគេក៏ត្រូវត្រួតពិនិត្យព័ត៌មានអាកាសធាតុ និងយោបល់អ្នកដំណើរមុនពេលចូលកាប៊ីនរថភ្លើង។
លើសពីនេះពួកគេត្រូវតម្រូវអោយធ្វើការវាយតម្លៃសមត្ថភាពយ៉ាងតិចម្តងក្នុងមួយខែ ដើម្បីធានាថាជំនាញ និងចំណេះដឹងមានលក្ខណៈស្តង់ដាត្រឹមត្រូវ។
Japo Cambodia