អតីត Idol ជប៉ុនកញ្ញា Yamada ត្រូវចោទប្រកាន់ថាឆបោក

អតីត Idol កញ្ញា Juna Yamada ត្រូវចាប់ខ្លួនដោយសារការចោទប្រកាន់ឆបោកបុរសដែលនាងបានជួបតាម​រយៈ​គេហទំព័រ​ណាត់​ជួប។

កាល Yamada អាយុ ២២ ឆ្នាំជាសមាជិកក្រុមចម្រៀង SKE48 ហើយនាងបាន​ចាកចេញពីក្រុមនៅខែមករាឆ្នាំ ២០១៩ ។

យោងតាមទូរទស្សន៍ CBC កញ្ញា Yamada បានប្រាប់បុរសនោះថានាងជាបុគ្គលិកក្រុមហ៊ុនអាយុ ២៣ ឆ្នាំ ហើយនាង​ដឹងពីរបៀបរក​ប្រាក់​តាមរយៈការវិនិយោគ។ ក្រោយមកនាងត្រូវបានចោទប្រកាន់ពីបទឆបោកជាសាច់ប្រាក់​ចំនួន ៥០ ម៉ឺនយ៉េន ដែលត្រូវចាត់ទុកជាថ្លៃឈ្នួលណែនាំវិនិយោគហិរញ្ញវត្ថុ។

កញ្ញា Yamada បានបដិសេធការចោទប្រកាន់នេះ។

ជនសង្ស័យ ៣ នាក់ផ្សេងទៀតក៏ត្រូវបានចាប់ខ្លួនដោយសង្ស័យថាជាប់ពាក់ព័ន្ធនឹងករណីឆបោក។ អាជ្ញាធរជឿជាក់ថាមានបុគ្គលជាង ១០០ នាក់ត្រូវបានគេបោកប្រាស់ចំនួនប្រាក់សរុប ៥៨ លានយ៉េន។

យោងតាមគេហទំព័រតូក្យូ កញ្ញា Yamada បានប្រើឈ្មោះក្លែងក្លាយនៅលើគេហទំព័រ និងកម្មវិធីណាត់ជួប ដោយលាក់បាំងថានាងជាសមាជិកក្រុម SKE48 ។

កញ្ញា Juna Yamada ធ្លាប់ធ្វើជាប៉ូលីសកិត្តិយសរយៈពេល ១ ថ្ងៃនៅឆ្នាំ ២០១៧ ដែលជាសកម្មភាពប្រចាំរបស់ Idol ។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: