ពិធីបុណ្យដើរជើងទទេរលើធ្យូងក្តៅបន់ស្រន់សុំអោយជំងឺកូវីដ-១៩ រលាយបាត់ឆាប់ៗ
ជនជាតិជប៉ុនដើរជើងទទេរលើធ្យូងក្តៅដើម្បីបន់ស្រន់សុំភាពសុខសាន្តសម្រាប់ខ្លួន និងក្រុមគ្រួសារ។
រូបភាព https://www.dailymail.co.uk/news
ទីភ្នាក់ងារសារព័ត៌មាន Reuters បានអោយដឹងពិធីបុណ្យពិសេសមួយដែលមានឈ្មោះថា hiwatari matsuri ប្រារព្ធធ្វើឡើងនៅជិតភ្នំ Takaosan កាលពីថ្ងៃអាទិត្យកន្លងទៅ។
រូបភាព https://www.dailymail.co.uk/news
ក្នុងពិធីបុណ្យ hiwatari matsuri ដែលរៀបចំធ្វើឡើងនៅឆ្នាំនេះ បរិយាកាសមានភាពតានតឹងជាងធម្មតា ព្រោះអ្នកចូលរួមទាំងអស់ត្រូវពាក់ម៉ាស ហើយរក្សាគម្លាតសង្គមដើម្បីការពារការរាតត្បាតនៃជំងឺកូវីដ-១៩ ។
រូបភាព https://www.dailymail.co.uk/news
ហើយពិធីបុណ្យនៅឆ្នាំនេះក៏កំណត់ចំនួនត្រឹម ១០០០ នាក់ចូលរួមប៉ុណ្ណោះ។ កាលពីឆ្នាំមុនពិធីបុណ្យមិនបានទទួលស្វាគមន៍ភ្ញៀវទេសចរណ៍ដោយសារតែជំងឺកូវីដ-១៩ រាតត្បាត។
រូបភាព https://www.dailymail.co.uk/news
ព្រះសង្ឃ Koshou Kamimura នៅវិហារព្រះពុទ្ធសាសនា Takaosan Yakuouin បាននិយាយថា៖
“ដើរលើភ្លើងអាចបន្សុទ្ធព្រលឹងវិញ្ញាណរបស់អ្នក ហើយបួងសួងទៅកាន់ព្រះពុទ្ធ។ ភ្នំ Takao-san ជាកន្លែងសំខាន់សម្រាប់បន់ស្រន់សុំអោយជំងឺរាតត្បាតឆាប់កន្លងផុត ដូច្នេះពិធីបុណ្យនៅឆ្នាំនេះត្រូវធានាពីវិធានការណ៍ការពារជំងឺឆ្លង” ។
រូបភាព https://www.dailymail.co.uk/news
ពិធីបុណ្យ hiwatari matsuri ប្រារព្ធធ្វើឡើងនៅលើភ្នំ Takaosan ដែលមានអាយុកាលប្រហែល ៥០ ឆ្នាំមកហើយ។ ក្នុងអំឡុងពិធីបុណ្យព្រះសង្ឃដុតឈើ និងស្លឹកដើមតាត្រៅជប៉ុនធ្វើអោយភ្លើងឆេះខ្លាំង។ បន្ទាប់មកព្រះសង្ឃប្រើទឹកពន្លត់ភ្លើងបន្តិច ប្រមូលធ្យូងក្តៅរៀបជាពីរជួរសម្រាប់អ្នកចូលរួមដើរជើងទទេរឆ្លងកាត់ព្រមទាំងសូត្រធម៌។
រូបភាព https://www.dailymail.co.uk/news
អ្នកចូលរួមនឹងដើរតាមពីក្រោយព្រះសង្ឃ ហើយព្រះសង្ឃមួយចំនួនថែមទាំងពក្មេងដើរឆ្លងកាត់ធ្យូងក្តៅកំឡុងពេលផ្សែងភាយឡើងទៀត។
រូបភាព https://www.dailymail.co.uk/news
ព្រះសង្ឃ Eriko Nakamura អាយុ ៤៦ ឆ្នាំមានប្រសាសន៍ថា “ជំងឺកូវីដ-១៩ កំពុងតែរីករាលដាលពាសពេញពិភពលោក ដូច្នេះខ្ញុំបន់ស្រន់សុំអោយជំងឺរាតត្បាតមិនរីករាលដាលតទៅទៀតឡើយ” ។
រូបភាព https://www.dailymail.co.uk/news
“ពិធីបុណ្យដើរលើធ្យូងក្តៅត្រូវបានប្រារព្ធធ្វើឡើងនៅខាងក្រៅ និងកំណត់ចំនួនអ្នកចូលរួម។ នៅពេលប្រារព្ធព្រឹត្តិការណ៍កីឡាអូឡាំពិក ពិធីបុណ្យនេះធ្វើឡើងនៅក្នុងផ្ទះ ដូច្នេះប្រហែលចំនួនអ្នកចូលរួមនៅតែពាក់កណ្តាលប៉ុណ្ណោះ” ។
បច្ចុប្បន្ននេះនៅជប៉ុនចំនួនអ្នកផ្ទុកជំងឺកូវីដ-១៩ មានកម្រិតទាបជាងបណ្តាប្រទេសដូចជាអាមេរិក ទោះបីជាតំបន់មួយខ្លះរួមទាំងទីក្រុងតូក្យូស្ថិតក្នុងស្ថានភាពអាសន្ននៅឡើយ។ បច្ចុប្បន្នប្រទេសជប៉ុនកំពុងប្រឈមនឹងការផ្ទុះជំងឺលើកទី ៣ ។
Japo Cambodia