នារីប្រណាំងម៉ូតូធំដ៏គួរឱ្យស្រឡាញ់ប្រែជាបុរសអាយុ ៥០ ឆ្នាំម្នាក់

នារីប្រណាំងម៉ូតូធំជនជាតិជប៉ុនប្រើគណនី @azusagakuyuki ធ្វើអោយអ្នកប្រើបណ្តាញសង្គម Twitter មានការភ្ញាក់​ផ្អើលយ៉ាងខ្លាំង​ដោយបង្ហើប​ពី​អត្តសញ្ញាណ​របស់ខ្លួន។ តាមពិតនារីវ័យក្មេងនោះជាលោកពូអាយុ ៥០ ឆ្នាំម្នាក់។

កម្មវិធីទូរទស្សន៍ជប៉ុនបានបង្ហើបពីអត្តសញ្ញាណរបស់បុរសវ័យ ៥០ ឆ្នាំ ហើយបានអោយដឹងថាគាត់ប្រើកម្មវិធីទូរស័ព្ទ​ដើម្បីផ្លាស់ប្តូរមុខមាត់របស់ខ្លួន។

ពួកគេថែមទាំងដាក់រូបភាពមាន និងមិនមាន filter សម្រាប់ប្រៀបធៀប។

អាចនិយាយបានថាកម្មវិធីទូរស័ព្ទនេះពិតជាមានប្រសិទ្ធិភាព ទោះបីជា filter តែរូបភាពមើលទៅដូចពិតណាស់។ នោះអាចជាមូលហេតុ​ធ្វើអោយមនុស្សជាច្រើនមានការភ្ញាក់ផ្អើល។

រូបភាព azusagakuyuki/Twitter

នៅពេលក្រឡេកមើលមនុស្សគ្រប់គ្នាគិតថានេះជានារីម្នាក់ ព្រោះមិនត្រឹមតែរូបរាងប៉ុណ្ណោះទេ សូម្បីតែរបៀបបង្ហោះ​លើ Twitter របស់គាត់ក៏មានលក្ខណៈជានារីណាស់ដែរ។

សួស្តីអ្នករាល់គ្នា !!!

តើអ្នកទាំងអស់គ្នាបើកម៉ូតូធំដែរឬទេ?

និទាឃរដូវជិតមកដល់ហើយ។

អាយុ៖ កើតនៅសម័យ Shōwa (១៩២៦-១៩៨៩)

កម្ពស់៖ ១៦៦ សង់ទីម៉ែត្រ

រស់នៅ Ibaraki

ចំណូលចិត្ត៖ ជិះម៉ូតូធំ

ប្រយោគដែលខ្ញុំចូលចិត្ត៖ Life is once, play this world.

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: