ពិធីបង្គលការសម្រាប់អ្នកស្រលាញ់ភេទដូចគ្នាធ្វើឡើងនៅប្រាសាទវិហារ Saitama

អ្នកស្រលាញ់ភេទដូចគ្នាអាចប្រារព្ធពិធីមង្គលការនៅវិហារព្រះពុទ្ធសាសនា Saitama នេះ។

អាពាហ៍ពិពាហ៍ភេទដូចគ្នាមិនទាន់ត្រូវបានទទួលស្គាល់ក្នុងច្បាប់ជប៉ុននៅឡើយទេ តែក៏មិនអាចរារាំងអ្នកស្រលាញ់​ភេទ​ដូច​គ្នា​រៀប​ការ​ដែរ។

រូបភាព https://www.timeout.com/

ក្នុងបរិបទជម្រុញការផ្លាស់ប្តូរ វិហារព្រះពុទ្ធសាសនាមួយនៅខេត្ត Saitama បានរៀបចំពិធីមង្គលការជាច្រើនសម្រាប់​អ្នកស្រលាញ់ភេទដូចគ្នា ដែលជាការគាំទ្រសិទ្ធិស្មើគ្នានៅក្នុងប្រទេសជប៉ុន។

ប្រាសាទ Saimyouji ស្ថិតនៅទីក្រុង Kawagoe ខេត្ត Saitama ប្រទេសជប៉ុន មានប្រវត្តិជាង ៧៥០ ឆ្នាំមកហើយ។ អាយុ​កាលវត្តផ្អែកលើពុទ្ធសាសនិកជាច្រើនជំនាន់ និងភាពបត់បែននៃព្រះពុទ្ធសាសនា ហើយសាសនាជម្រុញលើកកម្ពស់សមភាព ក្លាយជាកន្លែងសុវត្ថិភាពសម្រាប់បុគ្គលម្នាក់ៗ រួមទាំងការទទួលស្គាល់អាពាហ៍ពិពាហ៍ភេទដូចគ្នា​ផង​ដែរ។

រូបភាព https://www.timeout.com/

ព្រះសង្ឃ Akihiro Senda ជាព្រះចៅអធិការទី ៥៧ នៃប្រាសាទ Saimyouji ហើយក៏ជាអ្នកផ្តួចផ្តើមពិធីអាពាហ៍​ពិពាហ៍​ភេទ​​ដូច​គ្នាដែរ។ ព្រះចៅអធិការ Senda Akihiro បានចំណាយពេល ២ ឆ្នាំសិក្សាអំពីសាសនា និងអនុវត្តតាមការណែ​នាំ​របស់​លោកគ្រូជនជាតិឥណ្ឌា។ បន្ទាប់មកគាត់បានវិលត្រឡប់មកប្រទេសជប៉ុនវិញ ហើយទទួលឋានៈជាព្រះចៅអធិការពីឪពុករបស់គាត់។

គាត់មានបំណងសាងសង់ប្រាសាទ Saimyouji អោយក្លាយជាវិហារព្រះពុទ្ធសាសនាដែលអ្នកស្រុកស្រលាញ់ចូលចិត្ត និងចូលរួមចំណែកគាំទ្រសកម្មភាពរបស់សហគមន៍ LGBT ។

នៅជប៉ុនចំពោះផ្លូវច្បាប់អ្នកស្រលាញ់ភេទដូចគ្នាត្រឹមតែអាចចុះឈ្មោះជាដៃគូក្នុងតំបន់មួយចំនួនប៉ុណ្ណោះ ប៉ុន្តែប្រាសាទ Saimyouji ស្វាគមន៍អ្នកទាំងអស់ដែលចង់រៀបការតាមប្រពៃណីព្រះពុទ្ធសាសនា។

ការចំណាយរៀបចំពិធីមង្គលការចំនួន ២០ ម៉ឺនយ៉េនក្នុងមួយគូ រួមទាំងថ្លៃថតរូបអាពាហ៍ពិពាហ៍ និងជួលអ្នកថត​រូប​អាជីព។

រូបភាព https://www.timeout.com/

បន្ទាប់ពីសម្លេងជួងដំបូងបន្លឺឡើង គូស្នេហ៍ និងអ្នកចូលរួមពិធីមង្គលការដើរចូលសាលធំ។ ពិធីចាប់ផ្តើមដោយព្រះ​សង្ឃបួងសួងនៅមុខរូបសំណាកព្រះពុទ្ធ Amida Nyorai ជូនពរជីវិតគូស្នេហ៍ថ្មី។

បន្ទាប់មកគូស្នេហ៍ទទួលទឹកបរិសុទ្ធ និងគ្រាប់អង្កាំព្រះពុទ្ធសាសនាពីព្រះសង្ឃមុននឹងសច្ចានៅមុខរូបសំណាកព្រះ​ពុទ្ធ។ ពិធីរៀបអាពាហ៍ពិពាហ៍នឹងបញ្ចប់ដោយការក្រាបថ្វាយបង្គំព្រះពុទ្ធ ហើយថ្វាយគ្រឿងក្រអូប។

រូបភាព https://www.timeout.com/

ថ្មីៗនេះនៅថ្ងៃទី ៩ ខែមីនាឆ្នាំ ២០២១ ពិធីមង្គលការអ្នកស្រលាញ់ភេទដូចគ្នា Kohei Inagaki និង Seiya Tatsuzaki ត្រូវបានប្រារព្ធធ្វើឡើងនៅប្រាសាទ Saimyouji ។ នេះក៏ជាគូស្នេហ៍ដំបូងគេដែលទទួលបានលិខិតបញ្ជាក់អាពាហ៍​ពិពាហ៍​ភេទដូចគ្នានៅ Saitama ប្រទេសជប៉ុន។

ក្នុងនាមជាវិហារព្រះពុទ្ធសាសនាទី ២ នៅក្នុងប្រទេសជប៉ុនដែលទទួលស្គាលអាពាហ៍ពិពាហ៍ភេទដូចគ្នា ប្រាសាទ Saimyouji បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងចលនាទាមទារសិទ្ធិរបស់សហគមន៍ LGBT ។

AD

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: