នៅជប៉ុនគ្រោះថ្នាក់លើភ្នំ និងសមុទ្រតើមួយណាចំណាយច្រើនជាង?

ជប៉ុនជាប្រទេសមានសណ្ឋានដីចម្រុះ មានទាំងសមុទ្រ និងភ្នំ។ ធម្មជាតិសម្បូរបែបធ្វើអោយទីនេះក្លាយជាកន្លែងទាក់​ទាញភ្ញៀវ​ទេស​ចរណ៍។ ទោះជាយ៉ាងណា គុណសម្បត្តិនេះក៏នាំមកនូវគ្រោះថ្នាក់ជាច្រើនផងដែរ។ ប្រទេសជប៉ុនត្រូវ​បាន​គេ​ស្គាល់ផងដែរថាមានគ្រោះមហន្តរាយកើតឡើងញឹកញាប់។

រូបភាព https://www.jaccs.co.jp/lesson/moneyplan/0192/

នៅពេលមានគ្រោះមហន្តរាយ ឬគ្រោះថ្នាក់កើតឡើង មិនថានៅលើភ្នំ ឬសមុទ្រសុទ្ធតែត្រូវការកងកម្លាំង​ជួយ​សង្គ្រោះ​ មានទាំង​មនុស្ស និង​យាន​ជំនិះដែលចាំបាច់។ ប៉ុន្តែភាពខុសគ្នាស្ថិតលើការចំណាយចំពោះសកម្មភាព​ជួយ​សង្គ្រោះ។​

តាមគំនិតរបស់អ្នកនៅពេលមានគ្រោះថ្នាក់ ឬគ្រោះមហន្តរាយកើតឡើង តើទីតាំងមួយណានឹងត្រូវចំណាយច្រើនជាង​គេ?

គ្រោះថ្នាក់នៅលើភ្នំ

រូបភាព https://mountain-c.com/media/9796/

ដោយសារតែការនិយមឡើងភ្នំធ្វើអោយចំនួនគ្រោះថ្នាក់នៅលើភ្នំកើនឡើង នៅឆ្នាំ ២០១៧ គ្រោះថ្នាក់នៅលើភ្នំមាន​ចំនួន ២៥៨៣ ករណី។ ក្នុងករណីនោះកងកម្លាំងរួមទាំងប៉ូលីស នាយកដ្ឋានពន្លត់អគ្គីភ័យ និងអាជីវកម្ម​ឯក​ជនត្រូវបានទាក់ទងដើម្បីចូលរួមក្នុងការផ្តល់ជំនួយសង្គ្រោះ។ នាយកដ្ឋានប៉ូលីស និងនាយកដ្ឋានអគ្គិភ័យជារបស់​រដ្ឋ ដូច្នេះមិនចាំបាច់និយាយពីការចំណាយទេ ប៉ុន្តែចំពោះសណ្ឋានភ្នំដែលគ្រោះថ្នាក់ខ្លាំង ត្រូវប្រមូលកម្លាំង និងយាន្តយន្ត​បន្ថែម។

ភាគច្រើនក្នុងករណីនោះនឹងទំនាក់ទំនងជាមួយអង្គភាពឯកជន ការចំណាយពី ២ ម៉ឺនយ៉េនទៅ ៥ ម៉ឺនយ៉េនក្នុងមួយថ្ងៃសម្រាប់មនុស្សម្នាក់។

ប្រសិនបើជាក្រុមស្វែងរកមានសមាជិក ៣០ នាក់ ក្នុងរយៈពេល ៣ ថ្ងៃថ្លៃចំណាយ ៤,៥ លានយ៉េន។

ប្រសិនបើត្រូវការឧទ្ធម្ភាគចក្រថ្លៃចំណាយ ៨០ ម៉ឺនយ៉េនក្នុងមួយម៉ោង សរុបចំនួន ៣ ថ្ងៃចំណាយ ៧,២ លានយ៉េន។

គ្រោះថ្នាក់នៅសមុទ្រ

រូបភាព https://www.banger.jp/movie/31256/

ស្រដៀងគ្រោះថ្នាក់នៅលើភ្នំដែរ កងកម្លាំងនឹងត្រូវគេបញ្ជូនទៅ ប៉ុន្តែកងកម្លាំងសំខាន់ជាក្រុមការពារសមុទ្រជប៉ុន។ ក្រៅពីនេះ តំណាងអង្គ​ភាពក្រុមជួយសង្គ្រោះឯកជននឹងមកដល់ ម្យ៉ាងអង្គភាពទាំងពីរនេះផ្តល់ជំនួយដោយ​​​ឥត​​គិត​​ថ្លៃ។ ត្រឹមគិតទៅលើការចំណាយក្នុងការរក្សាអង្គភាពម្ខាងប្រហែល ១០ ម៉ឺនយ៉េនទៅហើយ។

ប្រសិនបើក្រុមជួយសង្គ្រោះសមុទ្រត្រូវការវេជ្ជបណ្ឌិតម្នាក់ និងគិលានុបដ្ឋាយិកា ២ នាក់បន្ថែមថ្លៃសេវា ២២ ម៉ឺនយ៉េន​ក្នុង​មួយថ្ងៃ។

បើប្រៀបធៀបថោកជាងតំបន់ភ្នំ។

ជាការពិតណាស់ មិនថាឡើងភ្នំ ឬចុះសមុទ្រ គ្មាននរណាម្នាក់ចង់ជួបគ្រោះថ្នាក់ឡើយ។ ទោះជាយ៉ាងណា អ្នកគួរតែគិត​វែងឆ្ងាយបន្តិច កុំបង្កបន្ទុកហិរញ្ញវត្ថុសម្រាប់គ្រួសារក្នុងករណីដែលមិនដឹងមុន។ សូមកុំភ្លេចទិញធានារ៉ាប់រងរាល់​ការធ្វើដំណើររបស់អ្នក។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: