ចាប់ពីថ្ងៃទី ១ ខែមេសារូបសញ្ញាឡូហ្គោក្រុមហ៊ុនដឹកជញ្ជូន Yamato នឹងផ្លាស់ប្តូរ

ក្រុមហ៊ុនដឹកជញ្ជូន Yamato Transport (ឬហៅគេថា Kuroneko Yamato) ដែលមនុស្សជាច្រើនបានស្គាល់រូបសញ្ញា​ឡូហ្គោ​សត្វឆ្មាពណ៌ខ្មៅលឿង។

និមិត្តសញ្ញា “Kuroneko” មានន័យថាសុវត្ថិភាព និងសុជីវធម៌។ ក្រុមហ៊ុន Yamato Transport មិនផ្លាស់ប្តូររូបសញ្ញាចាប់​តាំងពីបានបង្កើតឡើងនៅឆ្នាំ ១៩៥៧ មកម្ល៉េះ ហើយបានក្លាយជានិមិត្តរូបដែលប្រជាជនធ្លាប់ស្គាល់។

ការផ្លាស់ប្តូររូបសញ្ញាឡូហ្គោលើកដំបូងក្នុងរយៈពេល ៦៤ ឆ្នាំកន្លងមកនេះ។

សាជីវកម្ម Yamato បានរចនាឡូហ្គោថ្មីដែលនឹងត្រូវប្រើសម្រាប់ក្រុមហ៊ុនដឹកជញ្ជូន Yamato ចាប់ពីថ្ងៃទី ១ ខែមេសា។

ឥឡូវចូរយើងស្វែងរកភាពខុសគ្នារវាងរូបសញ្ញាចាស់ និងថ្មី។

គ្រាន់តែក្រឡេកមើលមិនងាយរកឃើញភាពខុសគ្នាឡើយ ប៉ុន្តែប្រសិនបើអ្នកប្រៀបធៀបវាអោយល្អិតល្អន់ អ្នកនឹង​ឃើញការផ្លាស់ប្តូរតូចមួយ។

រង្វង់ខ្មៅជុំវិញឡូហ្គោមិនមានទៀតទេ ហើយជើងឆ្មាដែលមាន ៤ សល់ត្រឹម ២ ប៉ុណ្ណោះ។

យោងតាមក្រុមហ៊ុន Yamato Transport ឡូហ្គោថ្មីត្រូវបានគេកែសម្រួលដើម្បី “ឆ្ពោះទៅរកអនាគត” “ដោយបង្ហាញ​ពី​ចេតនារបស់ក្រុមហ៊ុនក្នុងការអភិវឌ្ឍសេវាកម្មដែលក្រុមហ៊ុនបាន និងកំពុងផ្តល់ជូន ស្របពេលជាមួយគ្នា​នេះ​អាចចុះសម្រុង និងរួមបញ្ចូលទីផ្សារផ្សេងៗគ្នាបន្ថែមទៀត” ។

ប្រហែលជាដូច្នេះហើយបានជារង្វង់ខ្មៅត្រូវបានយកចេញ។

ឡូហ្គូថ្មីតំណាងអោយចក្ខុវិស័យ និងជំហររបស់ក្រុមហ៊ុនក្នុងការដោះស្រាយបញ្ហាប្រឈមក្នុងសង្គមដែលកំពុងអភិវឌ្ឍ ដោយមិនមានការរឹតត្បិតចំពោះគំនិតទូទៅ។ ឡូហ្គោថ្មីនេះក៏នឹងត្រូវបានប្រើនៅពេលអភិវឌ្ឍសេវាកម្ម និង​អាជីវកម្មថ្មី។

ក្រោយរយៈពេល ៦៤ ឆ្នាំ ប្រហែលជាមានភាពចម្រូងចម្រាសបន្តិចបន្តួចចំពោះការផ្លាស់ប្តូររូបសញ្ញាឡូហ្គោថ្មី ប៉ុន្តែអ្វី​ដែលសំខាន់ស្ថិត​លើ​គុណភាព​នៃសេវាកម្មទើបធ្វើអោយអាជីវកម្មនៅស្ថិតស្ថេរ។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: