តើប្រទេសណាមានអាយុកាលចំណាស់ជាងគេនៅលើពិភពលោក?
តើអ្នកដឹងទេថាប្រទេសរបស់អ្នកមានអាយុកាលប៉ុន្មាន?
ឧទាហរណ៍ប្រទេសមួយដែលមានប្រវត្ដិសាស្ដ្រយូរអង្វែងដូចប្រទេសចិនមានប្រវត្ដិ ៤០០០ ឆ្នាំមកហើយ ដូច្នេះវប្បធម៌សម្បូរបែបណាស់។
ទោះជាយ៉ាងណាពេលនិយាយពីអាយុកាលរបស់ប្រទេសចិន ត្រូវគិតចាប់ពីថ្ងៃឯករាជ្យភាពក្នុងឆ្នាំ ១៩៤៩ ដូច្នេះប្រទេសចិនមានអាយុកាលប្រហែលជា ៧០ ឆ្នាំប៉ុណ្ណោះ។
ពីព្រោះប្រទេសនីមួយៗត្រូវឆ្លងកាត់ការផ្លាស់ប្តូរដ៏ធំ និងទទួលឥទ្ធិពលពីប្រព័ន្ធផ្សេងៗគ្នា។ ភាគច្រើនប្រទេស និងទឹកដីមានប្រវត្តិយូរយារ ប៉ុន្តែឆ្លងកាត់រដ្ឋប្រហារធ្វើអោយមានការផ្លាស់ប្តូររចនាសម្ព័ន្ធអំណាច រីឯប្រទេសខ្លះធ្លាក់ក្នុងស្ថានភាពត្រូវគេគ្រប់គ្រង។ និយាយដោយសង្ខេបអាយុកាលរបស់ប្រទេសមួយចាប់រាប់ពីពេលឯករាជ្យ។
ហេតុដូច្នេះសហរដ្ឋអាមេរិកកើតនៅឆ្នាំ ១៧៧៦ បារាំង ១៧៨៩ ហូឡង់ ១៥៨១ រុស្ស៊ី ១៩៩១ វៀតណាម ១៩៤៥ មីយ៉ាន់ម៉ា ១៩៤៨ កម្ពុជា ១៩៥៣ ។ល។
ចុះចំណែកជប៉ុន?
រូបភាព http://yokoushijima.com/column/z_diary/kenkokukinen/
យោងតាមការគណនានេះប្រទេសជប៉ុនមានអាយុកាល ២៦៨១ ឆ្នាំមកហើយ។
ក្នុងកំឡុងពេលនោះជប៉ុននៅតែជាប្រទេសជប៉ុន។ ទោះបីជាប្រទេសជប៉ុនបានរួចផុតពីនឹមនៃការគ្រប់គ្រងរបស់អាណានិគម ប៉ុន្តែនៅតែជាប្រទេសដែលចាញ់ដដែល។ នៅពេលនោះកងកម្លាំងសម្ព័ន្ធមិត្ត ជាពិសេសយោធាអាមេរិកបានឈរជើងនៅជប៉ុនដើម្បីគ្រប់គ្រង។ ជាលទ្ធផលប្រទេសជប៉ុនមិនស្ថិតក្រោមការគ្រប់គ្រង ហើយក៏មិនបែកបាក់ដែរ។
បច្ចុប្បន្នព្រះចៅអធិរាជគឺជំនាន់ទី ១២៦ ទៅហើយ។ កាលពីមុនមនុស្សជាច្រើនជឿថាសាមូរ៉ៃទើបជាអ្នកដឹកនាំប្រទេស ប៉ុន្តែដើម្បីធ្វើដូច្នោះសាមូរ៉ៃនៅតែត្រូវការការយល់ព្រមពីអធិរាជដដែល។ ហេតុនេះបើនិយាយពីរចនាសម្ព័ន្ធអំណាច អធិរាជជាអ្នកនាំមុខ។
ចុះចំណែកឥឡូវនេះ? បច្ចុប្បន្នបន្ទាប់ពីត្រូវបានតែងតាំងជារដ្ឋមន្រ្តីខុទ្ទកាល័យក្នុងរដ្ឋសភា ត្រូវទទួលបានការយល់ព្រមពីព្រះចៅអធិរាជ ទើបបុគ្គលនោះអាចក្លាយជានាយករដ្ឋមន្ត្រី។
ព្រះចៅអធិរាជជានិមិត្តរូបនៃប្រទេសជប៉ុន ទោះជាមិនអាចដកតំណែងនៅក្នុងរដ្ឋសភាក៏ព្រះអង្គមានសិទ្ធិអំណាចក្នុងការតែងតាំងប្រមុខនៃប្រទេសជាតិ។
ហេតុអ្វីបានជាសាមូរ៉ៃមិនផ្តួលរំលំអធិរាជដើម្បីកាន់កាប់អំណាច? ខ្ញុំគិតថាការធ្វើបែបនេះអាចធ្វើទៅបានយ៉ាងងាយស្រួល ព្រោះថាកងកម្លាំងរបស់ក្រុមសាមូរ៉ៃមានចំនួនច្រើនលើសលប់។ នៅប្រទេសដទៃអធិរាជត្រូវបានផ្ដួលរំលំដោយអ្នកក្រោមបង្គាប់ឬត្រូវប្រជាជនទម្លាក់រាជ្យ។
ប៉ុន្តែជនជាតិជប៉ុនមានទស្សនៈច្បាស់លាស់ មិនផ្តួលរំលំអធិរាជនោះទេ ទោះបីទស្សនៈនេះគ្រាន់តែជាមនោសញ្ចេតនា។
តាមពិតនៅក្នុងប្រវត្តិសាស្ត្រជប៉ុន គ្មានអធិរាជណាមួយប្រើអំណាចហួសហេតុ ធ្វើរឿងមិនសមហេតុផលរហូតត្រូវទម្លាក់រាជ្យឡើយ។ ប៉ុន្តែវាមិនគ្រប់គ្រាន់ទេក្នុងការពន្យល់អំពីរបបអធិរាជដែលមានជាយូរមកហើយនៅប្រទេសជប៉ុន។
ហើយវាប្រហែលជាអាថ៌កំបាំងដ៏យូរលង់បំផុតរបស់ជប៉ុនផងដែរ។
Kengo Abe