ក្រុមហ៊ុន Start-up ផលិតរបងអូហ្សូនសម្រាប់ផ្លុំវីរុសកូវីដ-១៩

ក្រុមហ៊ុន Start-up នៅ Aichi ប្រទេសជប៉ុនកំពុងផលិតរបងអូហ្សូន មានមុខងារផ្លុំឬស្រូបវីរុសកូវីដ-១៩ ចេញពីសម្លៀក​បំពាក់។

លោក Yoshiyuki Hagiwara អាយុ ៤២ ឆ្នាំ ជាស្ថាបនិកហើយក៏ជាប្រធានក្រុមហ៊ុន Start-up 03peace បានចែក​រំលែក​អំពី​ព័ត៌មាននេះ។ លោកសង្កត់ធ្ងន់ថាអូហ្សូនដែលកំពុងត្រូវបានប្រើសម្រាប់រម្ងាប់មេ​រោគ បន្សុទ្ធទឹកម៉ា​ស៊ីន​​នៅ​​អាឡឺម៉ង់ និងកន្លែងផ្សេងទៀត។ របងអូហ្សូនដំណើរការដូចម៉ាស៊ីនស្កេនសុវត្ថិភាពដែល​គេ​ប្រើនៅព្រលាន​យន្ត​ហោះ។

ឧបករណ៍នេះត្រូវបានគេរំពឹងថានឹងបម្រើដល់សណ្ឋាគារ និងគំរូអាជីវកម្មផ្សេងទៀត។ ហើយគោលដៅរបស់ពួកគេនាពេលអនាគតនឹងវិវត្តអោយសមស្របសម្រាប់អាកាសយានដ្ឋានធំ ៗ ។

របងអូហ្សូនមានទទឹង ២ ម៉ែត្រ កម្ពស់ ២ ម៉ែត្រ និងទម្ងន់ ៤០ គីឡូក្រាម ក្រោមកម្លាំងវ៉ូលត៍ខ្ពស់របងអូហ្សូននឹងផ្លុំឧស្ម័នអូហ្សូនពីចំហៀង​មួយ​ទៅកាន់មនុស្សដែលកំពុងឈរត្រង់កន្លែងកំណត់។ វីរុសកូវីដនឹងត្រូវច្រានចេញ ហើយ​ទម្លាក់លើបន្ទះ panel នៅម្ខាងទៀត។ ឧស្ម័នអូហ្សូនដែលផ្លុំចេញត្រូវស្រូបមកវិញ ហើយសម្អាតក្នុងបំពង់ខាង​លើ​ដើម្បី​បន្ត​ប្រើប្រាស់។

រូបភាព http://www.asahi.com/ajw/articles/14184255

របងអូហ្សូនមានតម្លៃ ១,៥ លានយ៉េន ហើយត្រូវបានផលិតក្នុងគោលបំណងពាណិជ្ជកម្មនៃរោងចក្រតូចមួយនៅ Toyohashi ដែលជាក្រុមហ៊ុនមានប្រវត្តិយូរអង្វែងក្នុងការអភិវឌ្ឍឧបករណ៍ផ្អែកលើអូហ្សូនក្នុងទសវត្សរ៍កន្លងមក។

យោងតាមក្រុមហ៊ុន o3peac ឥឡូវនេះផលិតផលបានទទួលការបញ្ជាទិញពីសណ្ឋាគារមួយនៅ Tahara ហើយកំពុងស្ថិតក្នុងដំណើរការពិភាក្សាជាមួយប្រតិបត្តិករសណ្ឋាគារធំនៅ Nagoya និងប្រតិបត្តិករអាកាសយានដ្ឋានក្បែរ Okinawa ។

ឧស្ម័នអូហ្សូនត្រូវបានអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យវេជ្ជសាស្ត្រ Nara និងសាកលវិទ្យាល័យ Fujita បញ្ជាក់ថាជាវិធីសាស្ត្រដ៏មានប្រសិទ្ធិភាពក្នុងការសម្លាប់វីរុសកូវីដ។ ទោះយ៉ាងណាពួកគេក៏បានព្រមានផងដែរថាកម្រិតអូហ្សូនខ្ពស់អាចបង្កបញ្ហាសុខភាពដោយការបាញ់ថ្នាំគីមីចូលទៅក្នុងអាកាស។

លោក Hagiwara បានអោយដឹងក្រុមហ៊ុនធានាបរិមាណអូហ្សូនក្នុងផលិតផលស្ថិតក្នុងកម្រិតសុវត្ថិភាពសម្រាប់រាង​កាយ​មនុស្ស ហើយមានមុខងារបន្ថែមដើម្បីបំបាត់ឧស្ម័ន Co2 ដែលផលិតជាមួយអូហ្សូន។

ឧស្ម័នអូហ្សូនគឺជាផ្នែកមួយនៃគំនិតផ្តួចផ្តើមដែលត្រូវរំពឹងទុកបំផុតដើម្បីបង្កើតជំហានថ្មីមួយក្នុងការប្រយុទ្ធប្រឆាំង​នឹងការរីករាលដាលនៃកូវីដ-១៩ ។ 

Japo Cambodia

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: