និក្ខេបបទបញ្ចប់ការសិក្សារបស់ Ayaka Chigira ដោយគ្រាន់តែប្រើសិល្បៈកាត់ក្រដាស
រូបភាពមនុស្សស្រីម្នាក់ស្លៀកឈុតដែលធ្វើពីមងពីងពាង ស្លឹកឈើស្ងួត មែកឈើ បង្ហាញពីការស្លៀកពាក់ខ្មៅអាប់អួរចំពោះអ្នកមើល។ ប៉ុន្តែប្រសិនបើអ្នកក្រឡេកមើលជិត អ្នកនឹងឃើញការតុបតែងទាំងនោះពាក់ព័ន្ធគ្នា។
រូបភាព https://www.spoon-tamago.com/tag/student-work/
មែកឈើ ស្មៅ និងសរសៃរសក់សុទ្ធសឹងតែត្រូវបានកាត់ចេញក្រដាសតែមួយ តាមទម្រង់សិល្បៈជប៉ុនដែលគេហៅថា Kirie ។
រូបភាព https://www.spoon-tamago.com/tag/student-work/
នេះជាស្នាដៃរបស់និស្សិតមហាវិទ្យាល័យសិល្បៈ Musashino ឈ្មោះ Ayaka Chigira ដែលជាផ្នែកមួយនៃនិក្ខេបបទឆ្នាំបញ្ចប់របស់នាង។
រូបភាព https://www.spoon-tamago.com/tag/student-work/
ពាក្យ “Sukima ni tomeru” (មានន័យថា “ការបង្រួមគម្លាត”) គឺជារូបភាពពិសេសកាត់ចេញពីក្រដាសខ្មៅ។ សូម្បីតែសក់ក៏ត្រូវបានកាត់មួយសរសៃរៗ បន្ទាប់មកចងក្លាយជាសក់។
ពិតជាមិនគួរអោយជឿទេថានេះជាស្នាដៃបញ្ចប់ការសិក្សារបស់និស្សិត ដែលមិនមែនជាស្នាដៃរបស់សិល្បករជើងចាស់។
នៅជប៉ុននិទាឃរដូវគឺជារដូវបញ្ចប់ការសិក្សា ដូច្នេះក្នុងរយៈពេលនោះការរៀបចំតាំងពិព័រណ៍នៃសកលវិទ្យាល័យសិល្បៈ និងរចនាជប៉ុនបង្ហាញអំពីស្នាដៃរបស់និស្សិតឆ្នាំចុងក្រោយ។ ពេលក្រឡេកមើលស្នាដៃទាំងនេះយើងដឹងថាការច្នៃប្រឌិតប្លែកៗរបស់យុវជនក៏ដូចជាឳកាសរីកចម្រើននាពេលអនាគត។
Sacchan