សត្វទោចញីក្នុងទ្រុងតែឯងបែរជាកើតបានកូនទោចមួយក្បាល

កាលពីព្រឹកថ្ងៃទី ១០ ខែកុម្ភៈ បុគ្គលិកសួនរុក្ខសាស្ត្រ Mori Kirara នៅ Sasebo Nagasaki ពេលកំពុងត្រួតពិនិត្យសត្វ​ប្រទះ​ឃើញសត្វទោចញីដែលមានឈ្មោះ Momo ឱបកូនទោចរបស់វា។

កំឡុងពេលពរពោះរបស់សត្វទោចប្រហែលជា ៧ ខែ ប៉ុន្តែមុននោះទោចញី Momo គ្មានទង្វើស្និទ្ធស្នាលជាមួយទោចឈ្មោលឡើយ។ ហើយពោះរបស់វាក៏មិន​ធំ​ ដូច្នេះបុគ្គិលមើលមិនដឹងថាវាកំពុងពរពោះទេ។ ហេតុ​នេះបានជានាយក​សួន​សត្វ Chikako Iwaoka និយាយថាការរាយការណ៍របស់បុគ្គលិកជាការយល់ច្រឡំ។ 

ទោះបីជាទោចញី Momo រស់នៅក្នុងទ្រុង ប៉ុន្តែទ្រុងនោះត្រូវបានភ្ជាប់នឹងទ្រុង ៣ ផ្សេងទៀត។ ទ្រុង ២ ក្នុងចំណោម​​នោះ​មានទោចឈ្មោល និងទ្រុងមួយទៀតផ្ទុកសត្វទោចចំនួន ៣ ក្បាល។ នៅចន្លោះទ្រុងនីមួយៗមានសំណាញ់ដើម្បីការពារសត្វមិនអោយចូលទៅជិតគ្នា។ បន្ទាប់ពីរកឃើញហេតុ​ការណ៍ខាងលើ បុគ្គិលបានពិនិត្យទ្រុងហើយប្រទះ​ឃើញប្រហោងមួយមានប្រវែង ៣ សង់ទីម៉ែត្រលើសំណាញ់។ នេះអាចជាមូលហេតុ​ដែលទោចញី Momo បង្កាត់​ពូជ​ជាមួយទោចឈ្មោលបាន។

បច្ចុប្បន្នសួនសត្វកំពុងពិនិត្យទោចកូន ដោយសង្ឃឹមថាអាចកំណត់ថាទោចឈ្មោលមួយណាជាឪពុករបស់វា។ ក្នុងកំឡុងពេលរង់ចាំលទ្ធផល ពួកគេកំពុងពិចារណាធ្វើទ្រុងអោយរឹងមាំជាងនេះ ដើម្បីជៀសវាងការពរពោះដែលមិនអាចគ្រប់គ្រងបានដូចនេះ។

Mainichi Simbun

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: