វិចិត្រការនីជនជាតិជប៉ុនគូរគំនូរ​បង្ហាញ​ពី​ភាព​រស់​រវើក​ដោយ​គ្រាន់​តែ​ប្រើ​ខ្មៅ​ដៃ

វិចិត្រកានីរីជនជាតិជប៉ុន Ozabu ជាមួយនឹងគំនូរទទួលបាន​ការ​ចាប់​អារម្មណ៍​ពី​អ្នក​ជំនាញ និងយុវវ័យដែលចូលចិត្ត​គូរ​គំនូរ។

រូបភាព https://www.facebook.com/

ស្រ្តីអាថ៌កំបាំងដែលវិចិត្រការនី Ozabu គូរ ប្រើបច្ចេកទេសគូរដោយខ្មៅដៃចុចយ៉ាងប៉ិនប្រសប់។ ទោះបីជានាងមិន​ធ្លាប់​ឆ្លង​កាត់​ថ្នាក់​បង្រៀនក៏ស្នាដៃរបស់ Ozabu នៅតែទាក់ទាញអ្នកជំនាញដោយសារតែភាពល្អិតល្អន់ ការលាយបញ្ចូល​គ្នា​រវាងភាពរស់រវើក និងភាពទាក់​ទាញ​របស់​តួអង្គក្នុងរូបគំនូរ។

រូបភាព https://www.facebook.com/

ផ្ទាំងគំនូររបស់ Ozabu ភាគច្រើនប្រើរូបភាពរបស់ក្មេងស្រី ដើម្បីពិពណ៌នាអំពីប្រធានបទធម្មជាតិរួមមានសត្វជាច្រើនដូចជាសត្វក្អែក សត្វពីងពាង មេអំបៅ ឬរុក្ខជាតិ bonsai ។

រូបភាព https://www.facebook.com/

វិចិត្រការនីមិនបានពន្យល់បន្ថែមអំពីស្នាដៃរបស់ខ្លួនទេ ផ្ទុយទៅវិញផ្ទាំងគំនូរនីមួយៗផ្តោតលើការស្រមើលស្រមៃរបស់អ្នកមើលក្នុងទិដ្ឋភាព​ខុសៗ​គ្នា។ វិចិត្រការនី Ozabu កំពុងរៀបចំកម្មវិធីផ្ទាល់ខ្លួន នាងតែងតែបង្ហោះរូបគំនូរនៅលើ Instagram ។

រូបភាព https://www.facebook.com/

Ozabu ទទួលឥទ្ធិពលពីឪពុកម្តាយ ហើយគាត់ក៏ជាអ្នកណែនាំនាងអោយស្គាល់សិល្បៈផងដែរ។ ឪពុកម្តាយនាងចូលចិត្ត​គូរ​រូប និង​សិល្បៈ ដូច្នេះកាលនាងនៅតូច ពួកគាត់តែងតែនាំនាងទៅសារមន្ទីរគូរគំនូរក្នុងបរិវេណឧទ្យានជា​មួយ​គ្នា។

រូបភាព https://www.facebook.com/

ក្រោយមក Ozabu ធំដឹងក្តី នាងបែរជាមិនសូវចាប់អារម្មណ៍ទៅលើគំនូរ។ បន្ទាប់មកប្រហែលជា ៥ ឆ្នាំមុន គំនិតស្រលាញ់​គំនូរត្រឡប់មកវិញ ប៉ុន្តែឥឡូវនេះនាងដឹងថាខ្លួនគ្មានសមត្ថភាពគូរដូចអ្វីដែលនាងបានគិតនោះទេ។ នៅ​ពេល​នោះ Ozabu បានប្តេជ្ញាចិត្តចាប់ផ្តើមឡើងវិញ។

រូបភាព https://www.facebook.com/

Ozabu និយាយ​ថា “ខ្ញុំមិនបានប្រើសៀវភៅណែនាំគូរគំនូរណាមួយឡើយ។ ខ្ញុំមិនដែលសិក្សាទៅលើបច្ចេកទេសឬឧបករណ៍​សិល្បៈផ្សេងៗទេ ខ្ញុំគ្រាន់តែមើលដោយផ្ទាល់ បន្ទាប់មកវិភាគរួចសំយោគបច្ចេកទេស ហើយសាកល្បងឧបករណ៍​ខុសៗគ្នារហូតដល់ខ្ញុំយល់ពីរបៀបបង្កើតរូបភាពនោះ” ។

មើលរូបគំនូររបស់វិចិត្រករស្រី Ozabu នៅទីនេះ ។ 

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: