លេងបារម្ភទៀតហើយវគ្គសម្រួលសរសៃរសម្រាប់ហ្គេមមើ
ប្រសិនបើអ្នកលេងហ្គេមក្នុងរយៈពេលរាប់ម៉ោងអាចបណ្តាលអោយប៉ះពាល់ដល់រាងកាយរបស់អ្នក។ នៅជប៉ុនមានការព្យាបាលឆ្អឹងខ្នងសម្រាប់អ្នកលេងហ្គេម ជួយបំបាត់ការឈឺសន្លាក់។
ក្រុមហ៊ុន Bauhutte ដែលជាក្រុមហ៊ុនផលិតកៅអីលេងហ្គេមបានសហការជាមួយគ្លីនិកផ្នែកឆ្អឹងខ្នងនៅទីក្រុង Hyogo ប្រទេសជប៉ុន ដើម្បីរៀបចំវគ្គសម្រួលសរសៃរសម្រាប់ហ្គេមមើ។ ភាគច្រើនវគ្គបណ្តុះបណ្តាលយកឈ្មោះតាមហ្គេមដូចជាវគ្គ Headshot សម្រាប់បញ្ហាស្មា និងក វគ្គ Aim សម្រាប់អ្នកចុករោយកដៃ និងបាតដៃ វគ្គ Cheat Course ជាវគ្គបណ្តុះបណ្តាលទាំងមូល ហើយដូចដែលគេហទំព័រផ្លូវការបានប្រកាសសម្រាប់អ្នកលេងហ្គេមខ្នាតធ្ងន់។
រូបភាព https://kotaku.com/in-japan-theres-a-chiropractor-for-gamers-1845789595
ប្រសិនបើអតិថិជនទិញវគ្គសិក្សា ១ ម៉ឺនយ៉េននឹងទទួលបានខ្សែ USB ឥតគិតថ្លៃ វគ្គ ៣ ម៉ឺនយ៉េននឹងទទួលបានអាវ Polo Bauhutte និងវគ្គ ៥ ម៉ឺនយ៉េនឬច្រើនជាងនេះនឹងទទួលបានឈុត Jumpsuit សម្រាប់អ្នកលេងហ្គេមរបស់ក្រុមហ៊ុន។
ក្រុមហ៊ុន Bauhutte បានចង្អុលបង្ហាញថាបញ្ហាដូចជាចុករោយស្មា ឈឺខ្នងអាចបណ្តាលឱ្យឈឺក្បាលឬក្អួតចង្អោរ បណ្តាលអោយប៉ះពាល់ដល់បទពិសោធន៍នៃការលេងហ្គេមរបស់អ្នក។
Sacchan