ក្មេងស្រីជនជាតិជប៉ុនអាយុ ២ ឆ្នាំក្លាយជាតារាចម្រៀងថែមទាំងចេញសុីឌីដំបូង
ក្មេងស្រីជនជាតិជប៉ុនអាយុ ២ ឆ្នាំចេញសុីឌីចម្រៀងដំបូង។
ភាគច្រើននៅអាយុ ២ ឆ្នាំក្មេងស្ថិតក្រោមការថ្នាក់ថ្នមរបស់ឪពុកម្តាយ ស្វែងយល់ពីអ្វីដែលនៅជុំវិញខ្លួនបន្តិចម្តងៗ។
រូបភាព https://sg.style.yahoo.com/
យ៉ាងណាមិញក្មេងស្រីឈ្មោះ Nonoka Murakata ដែលគេហៅក្រៅថា Nono-chan ថ្ងៃកំណើត ៣១ ខែឧសភាឆ្នាំ ២០១៨ ។ កាលពីថ្ងៃទី ២២ ខែវិច្ឆិកាឆ្នាំ ២០២០ ឈ្នះរង្វាន់មេដាយប្រាក់ក្នុងកម្មវិធីប្រកួតចម្រៀងកុមារលើកទី ៣៥ ដែលប្រារព្ធធ្វើឡើងនៅ Roppongi ស្រុក Minato ទីក្រុងតូក្យូ។
រូបភាព https://sg.style.yahoo.com/
ការសម្តែងរបស់ Nono-chan ត្រូវបានបង្ហោះលើគេហទំព័រ Youtube របស់អ្នករៀបចំកម្មវិធីប្រលងចម្រៀងកុមារកាលពីថ្ងៃទី ២៦ ខែធ្នូឆ្នាំ ២០២០ ទទួលបានអ្នកទស្សនា ១៥ លាននាក់។ ទោះបីជាក្មេងស្រីមានកម្ពស់ត្រឹម ៨២ សង់ទីម៉ែត្រ តែ Nono-chan ទទួលបានការគាំទ្រពីទស្សនិកជនជាច្រើន។ យ៉ាងណាមិញមិនត្រឹមតែសម្លេងពិរោះប៉ុណ្ណោះទេ សូម្បីតែចង្វាក់ភ្លេង ការសម្តែងក៏ពិតជាទាក់ទាញចំណាប់អារម្មណ៍ណាស់ដែរ។
ក្មេងស្រី Nono-chan នឹងចេញស៊ីឌីដំបូងនៅថ្ងៃទី ២៦ ខែឧសភាឆ្នាំ ២០២១ ពេលប្អូនមានអាយុ ៣ ឆ្នាំជាមួយដៃគូថតសម្លេង King Records ។ King Records ក៏បានបង្ហោះវីដេអូមួយលើគេហទំព័រ Youtube កំឡុងពេលថតលើកដំបូងរបស់ Nono-chan ។ ឃើញថា Nono-chan រត់ពេញស្ទូឌីយោថត ហើយកាសធំជាងក្បាលរបស់ប្អូនទៅទៀត។
តារាចម្រៀងល្បីៗជាច្រើនបានចែករំលែករូបរបស់ក្មេងស្រីលើគេហទំព័រផ្ទាល់របស់ពួកគេ និងកម្មវិធីទូរទស្សន៍ដូចជា Taeyeon នៃក្រុម SNSD, Jaejoong, Kyary Pamyu Pamyu ។
ទើបតែអាយុ ២ ឆ្នាំក៏ល្បីឈ្មោះទៅហើយ។
Japo Cambodia