ជប៉ុនអនុញ្ញាតអោយជនបរទេសពន្យារឬផ្លាស់ប្តូរទិដ្ឋាការតាមប្រព័ន្ធអនឡាញ

ជប៉ុនអនុញ្ញាតអោយជនបរទេសពន្យារឬផ្លាស់ប្តូរទិដ្ឋាការតាមប្រព័ន្ធអនឡាញចាប់ពីខែមេសាឆ្នាំ ២០២១ ។

ក្រសួងយុត្តិធម៌គ្រោងនឹងធ្វើកំណែទម្រង់ប្រព័ន្ធចុះឈ្មោះអនឡាញអោយកាន់តែមានប្រសិទ្ធភាព និងងាយស្រួលសម្រាប់ជនបរទេស។ បច្ចុប្បន្ននេះជនបរទេសត្រូវទៅការិយាល័យសេវាកម្មអន្តោប្រវេសន៍ក្នុងតំបន់ដើម្បីផ្លាស់ប្តូរស្ថានភាពកន្លែងស្នាក់នៅរបស់ពួកគេ។ ពាក្យ​សុំ​តាម​ប្រព័ន្ធ​អុីនធឺណេត​ត្រូវបានអនុញ្ញាតលុះត្រាតែក្រុមហ៊ុន និងអង្គការនា​នា​តំណាងដាក់​ពាក្យសុំ។

រូបភាព https://asia.nikkei.com/Spotlight/Japan-immigration/Japan-to-allow-foreign-residents-to-change-or-renew-visa-online

ការផ្លាស់ប្តូររបស់ក្រសួងក៏ដើម្បីកាត់បន្ថយចំនួនមនុស្សឈររង់ចាំកន្លែងបញ្ជរទទួលភ្ញៀវ ជៀសវាងការឆ្លងជំងឺ។

ប្រព័ន្ធដាក់ពាក្យសុំទិដ្ឋាការអនឡាញចាប់ដំណើរការពីខែមេសា ជនបរទេសដែលរស់នៅក្នុងប្រទេសជប៉ុនអាចដាក់​ពាក្យសុំផ្លាស់ប្តូរស្ថានភាពលើកុំព្យូទ័រឬស្មាតហ្វូន។

ដើម្បីបញ្ជាក់ពីអត្តសញ្ញាណរបស់ខ្លួន អ្នកស្នើសុំត្រូវបញ្ចូលលេខប័ណ្ណស្នាក់នៅ និងចាត់វិធានការបន្ថែមដើម្បីធានាពាក្យ​គ្មានការក្លែងបន្លំ ទោះបីជាព័ត៌មានលម្អិតមិនទាន់អាចកំណត់ក៏ដោយ។

នាយកដ្ឋានក៏តម្រូវអោយអ្នកដាក់ពាក្យសុំផ្តល់ឯកសារអេឡិចត្រូនិក ដែលបង្ហាញថាពួកគេបំពេញតាមតម្រូវការស្នាក់នៅដូចជាកិច្ចសន្យាការងារឬឯកសារសំខាន់ៗដែលបង្ហាញពីទំនាក់ទំនងអាពាហ៍ពិពាហ៍ជាមួយពលរដ្ឋជប៉ុន។

បច្ចុប្បន្នការដាក់ពាក្យសុំផ្លាស់ប្តូរស្ថានភាពស្នាក់នៅអាចនឹងស្មុគស្មាញ ចំណាយពេលវេលាច្រើន ជាពិសេសនៅនិទាឃ​រដូវ ពីព្រោះនិស្សិតបរទេសប្តូរពីទិដ្ឋាការនិស្សិតទៅជាទិដ្ឋាការការងារ។ ពេលខ្លះអ្នកដាក់ពាក្យត្រូវរង់ចាំរាប់ម៉ោង ទោះបីជាជម្រើសចុះឈ្មោះតាមប្រព័ន្ធអនឡាញអាចប្រើបានតែចំពោះក្រុមហ៊ុន និងអង្គការដែលបំពេញតាមល័ក្ខខ័ណ្ឌជាក់លាក់តំណាងអោយបុគ្គលិក។ ឧទាហរណ៍ពួកគេត្រូវការឯកសារតម្រូវការប្រើពលករបរទេសត្រឹមត្រូវ។

យោងតាមទីភ្នាក់ងារសេវាកម្មអន្តោប្រវេសន៍បានឱ្យដឹងថាក្នុងខែមីនាឆ្នាំ ២០២០ ការពន្យារទិដ្ឋាការប្រមាណ ៧៧០.០០០ និងការផ្លាស់ប្តូរទីលំនៅចំនួន ២៨០,០០០ ត្រូវបានអនុម័ត។ ការដាក់ពាក្យសុំតាមប្រព័ន្ធអនឡាញត្រឹម​ប៉ុន្មានភាគរយនៃចំនួនសរុបប៉ុណ្ណោះ។

ប្រព័ន្ធថ្មីនេះត្រូវបានរចនាឡើងដើម្បីសម្រួលការដាក់ពាក្យសុំទិដ្ឋាការនៅក្នុងប្រទេសជប៉ុន។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: