កាលពីសម័យបុរាណ តើសាមូរ៉ៃផាត់មុខដើម្បីអ្វី?

តើបុរសគួរតែផាត់មុខដែរទេ?

ប្រហែលជាភាគច្រើននឹងឆ្លើយថា “អត់” ទេ។

ទោះជាយ៉ាងណា ផ្នត់គំនិតរបស់យុវជនជប៉ុនសម័យនេះបានផ្លាស់ប្តូរ សង្គម​សព្វថ្ងៃមនុស្សផ្តោតសំខាន់លើរូបរាងខាង​ក្រៅ សូម្បីតែបុរសក៏យកចិត្តទុកដាក់លើសម្រស់ដែរ។ ដោយសារជំងឺកូវីដ ១៩ រាតត្បាត ការ​ជួប​ជុំ​អន​ឡាញ​កាន់តែពេញនិយម។ ប្រសិន​បើ​ជួបមុខផ្ទាល់ងាយក្នុងការបង្ហាញពីអារម្មណ៍ជាជាងមើលតាម​អេក្រុង​តូច។

ជាការពិតណាស់ បុរសផាត់មុខមិនមែនមានតែសម័យនេះប៉ុណ្ណោះទេ។

នៅសម័យបុរាណ សាមូរ៉ៃក៏យកចិត្តទុកដាក់ចំពោះការតុបតែងខ្លួនណាស់ដែរ។

Hagakure គឺជាឯកសារនិយាយអំពីសាមូរ៉ៃដ៏ល្បីល្បាញ ក្នុងនោះក៏សរសេរអំពីការតុបតែងខ្លួនរបស់សាមូរ៉ៃផង​ដែរ។

រូបភាព https://mag.japaaan.com/archives/138749

ទោះបីជាអ្នកមិនធ្លាប់បានដឹងពីអត្ថបទនេះក៏អ្នកប្រហែលជាស្គាល់គំនិត Bushidou ។

យោងទៅតាម Bushidou ផ្លូវដែលសាមូរ៉ៃគួរតែឆ្ពោះទៅដល់នោះគឺសេចក្តីស្លាប់។

ស្តាប់មើលទៅពិតជាអស្ចារ្យ អង់អាចក្លាហានណាស់មែនទេ? ប៉ុន្តែនិយមន័យ “បុរស” ក៏រួមបញ្ចូលទាំងការតុបតែង​មុខ​ផង​ដែរ។

បុរសក៏គួរតែមើលកញ្ចក់ ប្រសិនបើស្បែករបស់អ្នកមិនស្អាតគួរតែផាត់មុខ ហើយកុំភ្លេចយកគ្រឿងសម្អាងតាមពេល​​អ្នក​​ចេញទៅក្រៅ។

មូលហេតុគឺថា បើបុរសមានស្បែកមិនស្អាតធ្វើឲ្យ​គេមានអារម្មណ៍ថាទន់ខ្សោយ។ ក្នុងនាមជាសាមូរ៉ៃត្រូវបង្ហាញពីភាពខ្លាំងក្លានៅចំពោះមុខគូប្រកួត មិនបង្ហាញពីចំណុចខ្សោយ ហើយជៀសវាងការប្រយុទ្ធដែលមិនចាំបាច់។ សូម​ក្រឡេក​មើល​រូបភាព​ស្តេចក្រាញ់សម័យ Sengoku ខាងក្រោម។

រូបភាព https://mag.japaaan.com/archives/138761

ទោះបីជាទម្រង់មុខត្រូវគេបំផ្លើសបន្តិច ប៉ុន្តែយ៉ាងហោចណាស់ពួកគេប្រាកដជាបានផាត់មុខ។

ម្យ៉ាងវិញទៀត បន្ទាប់ពីបញ្ចប់ការប្រយុទ្ធ សាមូរ៉ៃនឹងកាត់ក្បាលគូប្រកួតទុកជាស្នាដៃ។ សាមូរ៉ៃដែលផាត់មុខស្អាតត្រូវគេ​ចាត់​ទុក​ថា​មានឋានៈខ្ពស់ ដូច្នេះមានទំនោរផាត់មុខក្បាលដែលត្រូវគេកាត់ដើម្បីទទួលបានប្រាក់រង្វាន់ច្រើន។

ស្តាប់ទៅគួរឲ្យ​ញញើតណាស់មែនទេ?

ជាការពិតណាស់ សព្វថ្ងៃគ្មាននរណាកាត់ក្បាលដើម្បីទទួលរង្វាន់ទៀតទេ ហើយក៏គ្មាននរណាចង់និយាយជាមួយអ្នកដែលមើលទៅស្លេកស្លាំង និងខ្សោយដែរ។ ជាពិសេសចំពោះជនជាតិ​ជប៉ុន ការចាប់អារម្មណ៍ និងរូបរាងខាងក្រៅមានសារៈ​សំខាន់​ណាស់។

ប្រសិនបើអ្នកជានារី អ្នកនឹងយល់ពីអត្ថប្រយោជន៍នៃក្រែមលាបបបូរមាត់ជួយបិទបាំងភាពស្លេកស្លាំង រួមទាំងបុរស​ផង​ដែរ។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: