សៀវភៅរឿង “Attack on Titan” ខ្នាតធំដើម្បីយកឈ្នះលើកំណត់ត្រាហ្គីនណេសពិភពលោក
ក្រុមហ៊ុនបោះពុម្ពទស្សនាវដ្តីគំនូរជីវចល Kodansha គ្រោងនឹងចេញផ្សាយរឿង Manga ដែលល្បីលើឆាកអន្តរជាតិ “Attack on Titan” ក្នុងឱកាសវគ្គបញ្ចប់ដែលគ្រោងនឹងផ្សាយលើទស្សនាវដ្តី Bessatsu Shōnen នៅថ្ងៃទី ៩ ខែមេសាឆ្នាំ ២០២១ ខាងមុខនេះ។
ការបោះពុម្ពចំនួនមានកំណត់ ១០០ ក្បាល ត្រូវបានរចនាឡើងដើម្បីយកឈ្នះលើកំណត់ត្រាហ្គីនណេសពិភពលោកសម្រាប់ប្រភេទ “សៀវភៅរឿងខ្នាតធំ” របស់ Turma da Mônica (អ្នកនិពន្ធ Mauricio de Sousa Produções) ដែលចេញផ្សាយថ្ងៃទី ៥ ខែសីហាឆ្នាំ ២០១៨ មានទំហំ ៦.៩៧៦,០២ cm2 ។
ប្រសិនបើលក់អស់សៀវភៅរឿង Attack on Titan ខ្នាតធំទំហំ ៧.០៤០ cm2 ចំនួន ១០០ ក្បាលនឹងទទួលបានកំណត់ត្រាថ្មី។
រឿង Attack on Titan នេះមានទំហំធំជាងរឿង Manga ធម្មតារហូតដល់ ៦ ទៅ ៧ ដង។
ព័ត៌មាន៖
ចំនួនមានកំណត់ត្រឹម ១០០ ក្បាល
តម្លៃ ១៥០.០០០ យ៉េន (មិនរាប់បញ្ចូលពន្ធ)
ប្រសិនបើអ្នកចង់ដឹងអំពីទំហំសៀវភៅរឿងធំប៉ុណ្ណា សូមក្រឡេកមើលរូបភាពខាងក្រោម។
Sacchan