ជប៉ុនស្នើអោយចិនបញ្ឈប់ការធ្វើតេស្តតាមទ្វារធំចំពោះប្រជាពលរដ្ឋជប៉ុន

អ្នកនាំពាក្យរបស់រដ្ឋាភិបាលបានអោយដឹងថា តូក្យូស្នើអោយទីក្រុងប៉េកាំងបញ្ឈប់ការធ្វើតេស្តកូវីដតាមទ្វារធំ (រន្ធ​គូថ) ចំពោះ​ប្រជាជន​ជប៉ុន ព្រោះការធ្វើតេស្តបែបនេះបណ្តាលអោយប៉ះពាល់ផ្លូវចិត្ត។

ប្រធានខុទ្ទកាល័យគណៈរដ្ឋមន្រ្តីជប៉ុនលោក Katsunobu Kato មានប្រសាសន៍ថារដ្ឋាភិបាលមិនទាន់ទទួលបានការ​ឆ្លើយតបណា​មួយ​ពី​ទីក្រុងប៉េកាំងអំពីការផ្លាស់ប្តូរនីតិវិធីធ្វើតេស្តឡើយ ដូច្នេះជប៉ុននឹងបន្តស្នើប្រទេសចិនអោយផ្លាស់​ប្តូរ​វិធីធ្វើតេស្តជំងឺកូវីដ-១៩ ។

រូបភាព https://www.theguardian.com/world/2021/mar/02/stop-doing-anal-covid-tests-on-our-citizens-japan-tells-china

លោក Kato មានប្រសាសន៍ក្នុងសន្និសីទសារព័ត៌មានថា “ប្រជាជនជប៉ុនមួយចំនួនបានរាយការណ៍ប្រាប់ស្ថានទូតរបស់យើងប្រចាំការនៅប្រទេសចិនថា ពួកគេត្រូវធ្វើតេស្តតាមរន្ធគូថ ដែលបណ្តាលអោយប៉ះពាល់ផ្លូវចិត្តយ៉ាងខ្លាំង” ។

ខណៈពេលដែលទីក្រុងមួយចំនួននៃប្រទេសចិនពង្រឹងការពិនិត្យធ្វើតេស្តតាមទ្វារធំ ដើម្បីធានាថាគ្មានករណីណា​មួយ​ឆ្លង​ចូល​ប្រទេស។ កាលពីខែមករាទូរទស្សន៍រដ្ឋបានអោយដឹងឧបករណ៍ធ្វើតេស្តប្រជាជនចិនត្រូវគេចាត់ទុក​ថា​មាន​ហានិភ័យ​ឆ្លងកូវីដខ្ពស់។

នៅពេលទទួលបានសំណើរ អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Wang Wenbin បាននិយាយថានីតិវិធីធ្វើតេស្ត​របស់ទីក្រុង​ប៉េកាំង​គឺ “ផ្អែកលើវិទ្យាសាស្ត្រ” និង “ស្របតាមការផ្លាស់ប្តូរស្ថានភាពជំងឺរាតត្បាតក៏ដូចជាច្បាប់ និង​បទប្បញ្ញត្តិពាក់ព័ន្ធ” ។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: