ទេសភាពដ៏ស្រស់ស្អាតនៃស្ថានីយ៍រថភ្លើងនារដូវព្រិលធ្លាក់
នៅជប៉ុនរដ្ឋាភិបាល និងអាជីវកម្មភាគច្រើនចាប់ផ្តើមឆ្នាំថ្មីនាខែមេសាមិនមែនខែមករាឡើយ។
ក្រុមហ៊ុនផ្លូវដែកជប៉ុនត្រូវសម្រេចផ្លាស់ប្តូរបញ្ហាសំខាន់ៗដូចជារៀបចំកាលវិភាគសេវាកម្មបម្រើអ្នកដំណើរសម្រាប់ឆ្នាំបន្ទាប់។ ក្រៅពីស្ថានីយ៍រថភ្លើង ត្រូវបន្ថែមចំណតថ្មីឬកាត់បន្ថយចំណតមួយចំនួនចោល។
ស្ថានីយ៍ដែលត្រូវគេបោះបង់ចោលជាស្ថានីយ៍ដែលមានអ្នកដំណើរតិច។ ឆ្នាំនេះក្រុមហ៊ុនផ្លូវដែកសម្រេចកាត់បន្ថយចំណតស្ថានីយ៍ ៤៣ កន្លែង ក្នុងចំណោមនោះហុកកៃដូមាន ៤២ ចំណតទៅហើយ ស្ថានីយ៍ទាំង ១២ នៃខ្សែរថភ្លើង Soya ដែលភ្ជាប់ Asahikawa និង Wakkanai នឹងត្រូវលុបចោលក្នុងពេលតែមួយ។
ទោះជាស្ថានីយ៍នេះស្ងាត់ជ្រងំតែពោពេញទៅដោយធម្មជាតិស្រស់បំព្រង ដែលអ្នកអាចថតទេសភាពដ៏ស្រស់ស្អាតជាច្រើន។
សូមក្រឡេកមើលរូបភាពស្ថានីយ៍រថភ្លើងខាងក្រោម។
ស្ថានីយ៍ Kita-Pippu
រូបភាព https://gunosy.com/articles/e3aVT?s=s
ឈ្មោះស្ថានីយ៍នេះពិបាកក្នុងការអានណាស់ លុះត្រាតែអ្នកស្រុក។ ស្ថានីយ៍ស្ថិតក្រោមទេសភាពធម្មជាតិដ៏ស្រស់ស្អាតទាក់ទាញ។
ទោះជាកន្លែងនេះមនុស្សម្នាហាក់ដូចជាកម្រ ក្នុងរយៈចម្ងាយ ៣០០ ម៉ែត្រមានតែ ៣ កសិដ្ឋានប៉ុណ្ណោះ ចំនួនអ្នកដំណើរក៏កាន់តែតិចទៅៗដែរ។ ចំណតស្ថានីយ៍ធ្វើពីឈើ ប្រវែងមានកំណត់។
នៅស្ថានីយ៍នេះគ្មានបង្គន់នោះទេ មានតែហាងលក់ទំនិញដែលអ្នកត្រូវចំណាយប្រាក់ប្រសិនបើប្រើបង្គន់អនាម័យមុខស្ថានីយ៍។
ទំហំបន្ទប់រង់ចាំតូច ហើយនៅខាងក្នុងចំណតមានកំណត់ត្រាស្ថានីយ៍។ នៅទីនោះមានសៀវភៅកត់ត្រាដែលអ្នកអាចប្រើដោយសេរី។
ស្ថានីយ៍ Higashi-Rokusen
ស្ថានីយ៍នេះមានចម្ងាយពីស្ថានីយ៍ Kita-Pippu ២០,២ គីឡូម៉ែត្រ មានរបាំងខ្សល់ និងទេសភាពស្រស់ស្អាតធ្វើអោយអ្នកមានអារម្មណ៍ថាដូចនៅក្នុងព្រៃ។
ទោះបីជាស្ថានីយ៍ចាស់ក៏បន្ទប់រង់ចាំនៅតែត្រូវបានថែរក្សាជានិច្ច។ ចំនួនអ្នកប្រើប្រាស់ជាមធ្យមក្នុងមួយថ្ងៃមានតែ ៣ នាក់ឬតិចជាងនេះទៅទៀត។
ស្ថានីយ៍ Kita-Kembuchi
ទីនេះក៏ជាកន្លែងសម្រាប់អ្នកដែលចូលចិត្តថតរូបផងដែរ។
នៅពេលអ្នកចេញពីស្ថានីយ៍ ហើយដើរថ្មើរជើងនឹងឃើញកសិដ្ឋានមួយចំនួន ប៉ុន្តែដោយសាររបាំងខ្សល់បានជាទេសភាពស្ថានីយ៍ដូចព្រៃដាច់ស្រយាលពីពិភពខាងក្រៅ។
ស្ថានីយ៍ Shimo-Shibetsu
ស្ថានីយ៍នេះមានទីធ្លាធំល្មមអាចផ្ទុកមនុស្សចំនួន ១០ នាក់ ប៉ុន្តែចំនួនមនុស្សប្រើប្រាស់ស្ថានីយ៍មានត្រឹមតែ ៣ នាក់ឬតិចជាងនេះ។
នៅជុំវិញស្ថានីយ៍មើលទៅមនុស្សច្រើនបន្តិច ប៉ុន្តែភាគច្រើនជាកសិករ ដូច្នេះពួកគេមិនជិះរថភ្លើងទេ ប្រើឡានស្រួលជាង។
ទោះយ៉ាងណាអ្នកអាចមកដល់ទីនេះដើម្បីថតរូបស្អាតៗ។
ពិតជាគួរអោយស្តាយទិដ្ឋភាពស្រស់ស្អាតទាំងនេះនឹងរលាយបាត់នៅចុងខែនេះ។
Kengo Abe