ព្រឹត្តិការណ៍ “ទីក្រុងដើមទ្រូង” ការបំបៅកូនដោយទឹកដោះម្តាយ
នៅលើពិភពលោក តើអ្នកជឿទេថាមានកន្លែងមួយគេហៅថា “ទីក្រុងដើមទ្រូង” ដែលនឹងលើកមកនិយាយក្នុងអត្តបទខាងក្រោម។
នៅប្រទេសជប៉ុនមានទីក្រុងមួយដែលត្រូវគេហៅជាផ្លូវការថា “ទីក្រុងដើមទ្រូង” ។ ទីក្រុងនោះមានឈ្មោះថា Hikari ស្ថិតនៅ Yamaguchi ។ នាយករដ្ឋមន្រ្តីដំបូងរបស់ជប៉ុនលោក Hirobumi Ito រស់នៅទីនោះរហូតដល់អាយុ ៩ ឆ្នាំ ជាកន្លែងដែលមានពាក្យចចាមអារាមថា “ទីក្រុងដើមទ្រូង” ។
រូបភាព http://moritakagu.co.jp/news/b_151010
មិនត្រឹមតែជាពាក្យចចាមអារាមប៉ុណ្ណោះទេ កន្លែងនេះក៏ត្រូវបានទទួលស្គាល់ជាផ្លូវការថា “ទីក្រុងដើមទ្រូង” ផងដែរ។
ពិតជាមិនគួរអោយជឿទេ ដូច្នេះរឿងរ៉ាវនៃទីក្រុងដើមទ្រូងទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកប្រើបណ្តាញសង្គម។ ទោះជាយ៉ាងណានេះជារឿងពិតតាំងពីឆ្នាំង ១៩៩៥ មកម្ល៉េះ។
ឈ្មោះទីក្រុងដើមទ្រូងមានអាយុកាលយូរណាស់មកហើយ យើងនឹងស្វែងយល់អំពីប្រភពដើមឈ្មោះនេះ។
បច្ចុប្បន្នទីក្រុងនេះមានប្រជាជនចំនួន ៥ ម៉ឺននាក់ ហើយគេរំពឹងថានឹងធ្លាក់ចុះសល់ ៣ ម៉ឺន ៨ ពាន់នាក់នៅឆ្នាំ ២០៤០ ។ នៅទីនោះប្រជាជនអោយតម្លៃទៅលើការអប់រំកុមារណាស់។
តុក្កតាតំណាងទីក្រុងនៅឆ្នាំនេះគឺ Kutto chan ។
រូបភាព https://gunosy.com/articles/aQRKT?s=s
ពិធីបុណ្យប្រារព្ធធ្វើឡើងនៅទីនេះ ដែលមានន័យថា “ឱបយ៉ាងណែន” ក្មេងក្នុងដើមទ្រូង ពិតជាគួរអោយកក់ក្តៅណាស់។ ទោះបីជាឈ្មោះនៃពិធីបុណ្យស្តាប់ទៅប្លែក ប៉ុន្តែវាមានអត្តន័យបង្ហាញអំពីទំនាក់ទំនងរវាងឪពុកម្តាយ និងកូន។
ហេតុផលដែលប្រកាសថា “ទីក្រុងដើមទ្រូង” មកពីម្សៅទឹកដោះគោនៅលើទីផ្សារ។ គ្មាននរណាម្នាក់អាចបដិសេធពីភាពងាយស្រួលដែលម្សៅទឹកដោះគោបានផ្តល់អាហារូបត្ថម្ភដល់កុមារឡើយ។ ទោះយ៉ាងណាប្រសិនបើទារកផឹកម្សៅទឹកដោះគោអង្គបដិបក្ខ (សារធាតុនៅក្នុងឈាមសម្រាប់ទប់ទល់នឹងរោគផ្សេងៗ) ពីឪពុកម្តាយមិនអាចបញ្ជូនទៅកូនបានទេ។ ម្យ៉ាងទៀតគេជឿថាការបំបៅកូនដោយទឹកដោះម្តាយជួយពង្រឹងទំនាក់ទំនងម្តាយកូន។
ហេតុដូច្នេះប្រជាជនចង់និយាយប្រាប់ថា៖ វិធីមើលថែកូនដែលល្អបំផុតគឺបំបៅកូនដោយទឹកដោះម្តាយ
–> បង្ហាញអំពីសារសំខាន់នៃសុដន់ (ទឹកដោះម្តាយ)
—> ទីក្រុងដើមទ្រូងត្រូវបានបង្កើតឡើង
ប្រទេសជប៉ុនមានអត្រាកំណើតធ្លាក់ចុះ និងចំនួនមនុស្សចាស់កើនឡើង។ ប្រសិនបើចំនួនកុមារមិនកើនឡើង នោះប្រទេសនឹងធ្លាក់ចុះ។ សូមអោយតម្លៃទឹកដោះម្តាយដែលចិញ្ចឹមបីបាច់ថែរក្សាកូនៗក្លាយជាធនធានអនាគតរបស់ប្រទេស។
Kengo Abe