រូបថតបង្ហាញពីលក្ខណៈដូចគ្នានៃជំងឺរាតត្បាតនៅឆ្នាំ ១៩២០ និង ២០២១

ក្នុងកំឡុងពេលជំងឺកូវីដ-១៩ កំពុងរាតត្បាត ប្រសិនបើមិនពាក់ម៉ាស់នោះមិនអាចចេញទៅក្រៅជួបនរណាឡើយ។ យើងហាក់ដូចជា​សាំ​នឹងផ្នត់គំនិត “New normal” ជាអ្វីមួយថ្មីនាពេលអនាគត។ ប៉ុន្តែមានមនុស្សជាច្រើនគិតថារឿងនេះ​កើត​ឡើងលឿនពេក តើស្ថាន​ភាព​នេះ​នឹងអូសបន្លាយរហូតដែរឬទេ?

ទោះបីជាមិនអាចឆ្លើយនឹងសំណួរនេះ ​ក៏ខ្ញុំមើលឃើញរូបភាពដ៏គួរអោយចាប់អារម្មណ៍ដែលបានថតកាលពី ១០០ ឆ្នាំ​មុន។

រូបភាព https://www.huffingtonpost.jp/entry/color_jp_602253f9c5b689330e3264b3

នេះជារូបថតកាលពីឆ្នាំ ១៩២០ នៅពេលនោះមានជំងឺរាតត្បាតដែលគេហៅថាផ្តាសាយអេស្ប៉ាញរីករាលដាលតាំង​ពី​ឆ្នាំ ១៩១៨ ។ ជំងឺនេះបានសម្លាប់មនុស្ស ២៥ លាននាក់នៅលើពិភពលោក ហើយនៅឆ្នាំ ១៩២០ ជំងឺបានវាយប្រហារ​ជប៉ុន។ មនុស្សមានទំនោរពាក់ម៉ាស់ចាប់តាំងពីពេលនោះមក។

និយាយម៉្យាងទៀតផ្នត់គំនិត New normal បានលេចចេញជារូបរាងតាំងពី ១០០ ឆ្នាំ​មុនមកម្ល៉េះ។ តាំងពីពេលមនុស្ស​យល់ដឹងអំពីអត្ថប្រយោជន៍នៃការពាក់ម៉ាស់ ចំនួន​អ្នកឆ្លងជំងឺផ្តាសាយអេស្ប៉ាញក៏មានការថយចុះផង​ដែរ។

មិនដឹងថាតើប្រជាជនសម័យឆ្នាំ ១៩២០ នឹងមានអារម្មណ៍យ៉ាងណានៅពេលពួកគេបានឃើញស្ថានភាពក្នុងឆ្នាំ ២០២១ ទោះជាយ៉ាង​ណា​ខ្ញុំ​គិត​ថា មិនថាមានអ្វីកើតឡើងក៏ដោយអ្វីៗទាំងអស់នឹងមានដំណោះស្រាយ។ ដោយ​សារ​តែ​មនុស្ស​មានភាពរឹងមាំអាចបន្សាំខ្លួនគ្រប់ស្ថានភាព។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: