របៀបរកប្រាក់របស់មនុស្ស Hikikomori រស់នៅមិនទំនាក់ទំនងនឹងសង្គម
នៅជប៉ុនប្រជាជនប្រមាណ ១ លាននាក់ជាមនុស្ស Hikikomori មនុស្សដែលមិនទំនាក់ទំនងនឹងសង្គម សំងំនៅក្នុងផ្ទះយ៉ាងតិច ៦ ខែ ពួកគេមិនទៅសាលា មិនធ្វើការឬទំនាក់ទំនងជាមួយអ្នកដទៃឡើយ។
រូបភាព https://english.kyodonews.net/
ពាក្យ Hikikomori សំដៅទៅលើជំងឺឬទម្លាប់រស់នៅដាច់ដោយឡែកពីមនុស្សជុំវិញខ្លួន។ មនុស្ស Hikikomori ភាគច្រើនបំបែកខ្លួនពីសង្គម មិត្តភក្តិ ឬគ្រួសារ ពួកគេនៅក្នុងបន្ទប់រយៈពេលប៉ុន្មានឆ្នាំឬយូរជាងនេះ។
អត្តបទថ្ងៃនេះនិយាយពីបុរសម្នាក់ឈ្មោះ Nito Shouji ជាអ្នកដែលរស់នៅក្នុងបន្ទប់អស់រយៈពេល ១០ ឆ្នាំមកហើយ។ លោក Nito Shouji រកមិនបានការងារធ្វើបន្ទាប់ពីបញ្ចប់ការសិក្សានៅសកលវិទ្យាល័យតូក្យូ និងមិនអាចសម្រេចក្តីស្រមៃក្លាយជាអ្នកសរសេរប្រលោមលោក។ ក្រោយមកលោក Nito Shouji ត្រឡប់ទៅស្រុកកំណើតរៀនគូរគំនូរ ដោយសង្ឃឹមថាអាចក្លាយជាវិចិត្រករ “dojinshi” មួយរូបអាចបោះពុម្ពផ្សាយស្នាដៃរបស់ខ្លួន។ ដើមឡើយលោក Nito Shouji មានគោលបំណងក្លាយជាមនុស្ស Hikikomori ក្នុងរយៈពេល ៣ ឆ្នាំ រហូតដល់អាចចិញ្ចឹមខ្លួនឯងបាន។
បច្ចុប្បន្នលោក Nito Shouji កំពុងរស់នៅតែម្នាក់ឯងក្នុងផ្ទះល្វែងមីងរបស់គាត់នៅ Kobe ខេត្ត Hyogo ។
ជួនកាលគាត់ចេញទៅក្រៅគ្រាន់តែដើម្បីកាត់សក់ ចាក់សំរាម រីឯសកម្មភាពផ្សេងៗទៀតនៅក្នុងបន្ទប់របស់ខ្លួនតែប៉ុណ្ណោះ។ លោក Nito Shouji ក៏ទទួលស្គាល់ថាខ្លួនគ្មានតម្រូវការ ហើយមិនចង់ចេញទៅក្រៅឡើយ។ ទោះជាយ៉ាងណាលោក Nito Shouji មិនដូចជាមនុស្ស Hikikomori ផ្សេងទៀតទេ លោកបានបង្កើតគេហទំព័រ YouTube រៀនពីរបៀបធ្វើហ្គេមពណ៌នាអំពីជីវិតរបស់គាត់ផ្ទាល់។
នៅក្នុង Pull Stay អ្នកមិនត្រូវអនុញ្ញាតអោយនរណាម្នាក់ចូលក្នុងពិភពរបស់អ្នកទេ។
នៅក្នុងបទសម្ភាសន៍លោក Nito Shouji បាននិយាយថា “ខ្ញុំមិនមានមិត្តភក្តិនៅជនបទទេ ហើយការរស់នៅទីពឹងខ្លួនកាន់តែឆាប់កាន់តែល្អ។ ខ្ញុំមានការខ្មាស់អៀនពេលចេញទៅក្រៅ ដូច្នេះខ្ញុំសម្រេចចិត្តក្លាយជាមនុស្ស Hikikomori ។ ប្រសិនបើខ្ញុំរកប្រាក់បានគ្រប់គ្រាន់តាមរយៈ Pull Stay ខ្ញុំនឹងចេញទៅស្វែងរកការងារថ្មី” ។
រូបភាព https://english.kyodonews.net/
“ខ្ញុំក្លាយទៅជាមនុស្ស Hikikomori ក្នុងគោលបំណងរស់នៅធ្វើតែរឿងដែលមានតម្លៃ ដូច្នេះក្នុងរយៈពេល ១០ ឆ្នាំកន្លងមកការរស់នៅស្រួលជាងទៅធ្វើការនៅខាងក្រៅ” លោក Nito Souji សង្ឃឹមថាចំណូលដែលបានមកពីហ្គេមអាចធ្វើអោយរស់នៅទីពឹងខ្លួន និងទទួលបានជីវិតមួយថ្មី។
https://twitter.com/EternalStew/status/1318493673030512640?ref_src=twsrc%5Etfw%7Ctwcamp%5Etweetembed%7Ctwterm%5E1318493673030512640%7Ctwgr%5E%7Ctwcon%5Es1_&ref_url=https%3A%2F%2Fjapo.vn%2Fcontents%2Fdoi-song%2Fbon-mua%2F123303.html
“ក្នុងរយៈពេល ១០ ឆ្នាំកន្លងមក ខ្ញុំអាចបង្កើតអ្វីដែលខ្ញុំចង់បាន ដូច្នេះទោះជាមានការលំបាកក៏ខ្ញុំនៅតែចូលចិត្ត” ។
AD