រូបសំណាកព្រះពុទ្ធនៅប្រាសាទ Nanzoin ធ្វើពីស្ពាន់ធំជាងគេលើពិភពលោក

ពេលទៅដល់ជប៉ុន ភ្ញៀវទេសចរណ៍​អាចទស្សនាទេសភាពស្រស់ស្អាតជាច្រើន ម្យ៉ាងទៀតអ្នកក៏មានឳកាស​ស្វែងយល់ពីស្ថាបត្យកម្មប្រាសាទបុរាណផងដែរ។ ក្នុងនោះប្រាសាទ Nanzoin ស្ថិតនៅទីក្រុង Sasaguri ហ្វូគូអូកា ជាកន្លែង​ទេសចរណ៍ខាងព្រលឹងវិញ្ញាណដ៏ល្បីមួយដែលមិនគួររំលង នៅទីនោះមានរូបសំណាកព្រះពុទ្ធធ្វើពីស្ពាន់ធំជាងគេ​លើ​ពិភព​លោក។

រូបភាព https://www.japanvisitor.com/

ដើមឡើយប្រាសាទ Nanzoin ត្រូវបានសាងសង់លើភ្នំ Koya ប៉ុន្តែរដ្ឋាភិបាល​បានបដិសេធ និងស្នើអោយរុះរើឬផ្លាស់ប្តូរទីតាំងក្នុងឆ្នាំ ១៩៨៦ ។ ក្រោយមកក្រោមការដឹកនាំរបស់ព្រះសង្ឃ Sasaguri – Hayashi Satoshiun ប្រាសាទ Nanzoin ប្តូរទៅក្នុងឆ្នាំ ១៨៩៩ ហើយបានក្លាយជាទីតាំងសំខាន់ក្នុងចំណោមប្រាសាទទាំង ៨៨ នៅ Sasaguri ។ នៅ​ទី​នោះ​អ្នកនឹងមើលឃើញការធ្វើធម្មយាត្រាទ្រង់ទ្រាយធំ។

រូបភាព https://www.japanvisitor.com/

ប្រាសាទ Nanzoin ទាក់ទាញភ្ញៀវទេសចរណ៍ដោយសារតែរូបសំណាកព្រះពុទ្ធដ៏ធំ នេះជារូបសំណាកព្រះពុទ្ធធ្វើពីស្ពាន់ធំជាងគេលើពិភពលោក។ រូបសំណាកមានឈ្មោះថា Nehanzo ឬ Shakanehanzou ត្រូវបានកសាងឡើងក្នុងឆ្នាំ ១៩៩៥ មានកម្ពស់ ១១ ម៉ែត្រ បណ្តោយ ៤១ ម៉េត្រ ទម្ងន់ប្រហែល ៣០០ តោន ព្រះភ័ក្ត្ររូបសំណាកផ្ទុំ ហើយនៅលើដៃមានខ្សែ ៥ ពណ៌។

រូបភាព https://www.japanvisitor.com/

ក្រៅពីនេះប្រាសាទមានរូបចម្លាក់ព្រះផ្សេងទៀត ជារៀងរាល់ឆ្នាំមានមនុស្សជាច្រើនមកពីគ្រប់ទិសទីបួង​​សួង​​សុំ​សេចក្តី​​សុខ​​ក្នុង​​ជីវិត​ក៏ដូចជាការងារ។

AD

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: