ការិយាល័យធ្វើការពីចម្ងាយនៅជប៉ុនមានទំនោរកើនឡើង
ដោយសារតែជំងឺកូវីដ-១៩ រាតត្បាតរ៉ាំរ៉ៃ បានផ្លាស់ប្តូររបៀបធ្វើការរបស់មនុស្សជាច្រើននៅជប៉ុន រួមទាំងចំនួនអ្នកធ្វើការពីចម្ងាយមានទំនោរកើនឡើង។ ទោះជាយ៉ាងណាមិនមែនមនុស្សគ្រប់គ្នាអាចធ្វើការនៅផ្ទះប្រកបដោយប្រសិទ្ធភាពនោះទេ ដូច្នេះកន្លែងធ្វើការពីចម្ងាយតាមទីសាធារណៈកំពុងកើនឡើង។
រូបភាព https://grendz.com/
ហាងមួយចំនួនដូចជា Starbucks និងសណ្ឋាគារប្រអប់បានកែលម្អទីកន្លែងរបស់ខ្លួនដើម្បីបំពេញតម្រូវការនេះ ផ្តល់ជូនកន្លែងធ្វើការដែលមានភាពងាយស្រួល។
រូបភាព https://grendz.com/
ក្រុមហ៊ុន Mitsubishi Estate បើកការិយាល័យឆ្លាតវៃដូចជា Telecube ក្នុងគោលបំណងផ្តល់កន្លែងធ្វើការពីចម្ងាយ។ ទីតាំងដំបូង 7-Eleven នៃអគារ Masumoto នៅ Iidabashi ចម្ងាយពីស្ថានីយ៍ Iidabashi ទីក្រុងតូក្យូដើរតែប៉ុន្មាននាទីប៉ុណ្ណោះ។
រូបភាព https://guu.vn/
រូបភាព https://guu.vn/
ការរចនាបន្ទប់ធ្វើការគ្មានសម្លេងរំខាន មានតុកៅអី កន្លែងអង្គុយ កន្លែងដាក់កុំព្យូទ័រ កន្លែងសាកថ្ម និងប្រព័ន្ធ Wifi ម្យ៉ាងទៀតអាចកំណត់ខ្យល់ចេញចូលផងដែរ។
រូបភាព https://guu.vn/
រូបភាព https://guu.vn/
ការិយាល័យ Telecubes មានតំឡើងប្រព័ន្ធសម្រាប់សមាជិកដែលបានចុះឈ្មោះ ដូច្នេះអ្នកត្រូវចូលគេហទំព័ររបស់ពួកគេ ហើយចុះឈ្មោះប្រសិនបើអ្នកចង់ប្រើវា។ អ្នកក៏អាចប្រើគម្រោងទូទាត់របស់ក្រុមហ៊ុន ដោយបង់ ២៥០ យ៉េនក្នុងរយៈពេល ១៥ នាទី។
AD