ការផ្តល់ជូនវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដំបូងរបស់ជប៉ុន
មជ្ឈមណ្ឌលវ៉ាក់សាំងទាំង ៨ នៅជប៉ុនបានចាប់ផ្តើមផ្តល់ថ្នាំងបង្ការជំងឺកូវីដដំបូង។
បច្ចុប្បន្នប្រទេសជប៉ុនកំពុងស្ថិតក្នុងស្ថានភាពអាសន្នទី ២ ដែលប្រកាសដោយរដ្ឋាភិបាល ព្រោះតែករណីឆ្លងមានការកើនឡើង។ ក្នុងរយៈពេល ១២ ខែកន្លងមកនេះពត៌មានគួរអោយសោកស្តាយជាច្រើនចុះផ្សាយដូចជាអាជីវកម្មក្ស័យធន បិទច្រកព្រំដែន ការពន្យារពេលព្រឹត្តិការណ៍ផ្សេងៗ -ល- កើតឡើងជាបន្តបន្ទាប់។
បន្ទាប់ពីវ៉ាក់សាំងដែលផលិតដោយក្រុមហ៊ុនឱសថ Pfizer របស់អាមេរិកបញ្ជូនចូលប្រទេសជប៉ុន ប្រទេសនេះក៏បន្តការចាក់វ៉ាក់សាំងភ្លាមៗ។
いよいよ新型コロナワクチンの接種が始まりました。国民の皆さんが円滑に接種できるよう取り組んでまいります。#新型コロナワクチン pic.twitter.com/ENYIg0gDqf
— 首相官邸(新型コロナワクチン情報) (@kantei_vaccine) February 17, 2021
គណនី Twitter ស្តីអំពីព័ត៌មានការទទួលវ៉ាក់សាំងនៃការិយាល័យនាយករដ្ឋមន្ត្រីជប៉ុនបានប្រកាស រួមទាំងរូបភាពលើគេហទំព័រគ្រប់គ្រង “ការទទួលវ៉ាក់សាំងវីរុសមកដល់ហើយ” ។ “យើងនឹងព្យាយាមបន្តចាក់វ៉ាក់សាំងការពារប្រជាជនទូទាំងប្រទេស” ។
ការចាក់ថ្នាំបង្ការប្រព្រឹត្តទៅក្នុងរយៈពេលខ្លី ប៉ុន្តែជាការខិតខំប្រឹងប្រែងដែលមិនធ្លាប់មានពីមុននៃផ្នែកវេជ្ជសាស្ត្រ។
ដូចជាបណ្តាប្រទេសដទៃទៀតដែរ ការចាក់វ៉ាក់សាំងត្រូវបានផ្តល់ជូនបុគ្គលិកពេទ្យក្រុមទីមួយ មនុស្សចាស់ និងអ្នកដែលមានជំងឺប្រចាំខ្លួនងាយឆ្លងជំងឺកូវីដឬអ្នកឆ្លងជំងឺដែលធ្ងន់ធ្ងរ។ អ្នកដែលមិនស្ថិតក្នុងករណីខាងលើត្រូវរង់ចាំដោយអំណត់ ព្រោះកង្វះសឺរាុំងឯកទេស ហើយមជ្ឈមណ្ឌលផ្តល់វ៉ាក់សាំងក្នុងប្រទេសមិនអាចផ្គត់ផ្គង់សឺរាុំងគ្រប់ចំនួន។ រដ្ឋាភិបាលបានអោយដឹងវ៉ាក់សាំងនឹងផ្តល់ជូនដោយឥតគិតថ្លៃដល់មនុស្សគ្រប់គ្នានៅក្នុងប្រទេសជប៉ុន។
新型コロナワクチンが先行接種会場に到着しました。明日(2月17日)から医療従事者向けの接種が始まります。#新型コロナワクチン pic.twitter.com/dkcDdmgv4A
— 首相官邸(新型コロナワクチン情報) (@kantei_vaccine) February 16, 2021
មជ្ឈមណ្ឌលផ្តល់វ៉ាងសាំងទាំង ៨ កន្លែងបានចាប់ផ្តើមចាក់ថ្នាំចំនួន ១២៥ ម្ជុលដំបូង។ ទោះចំនួនអ្នកទទួលវ៉ាក់សាំងមិនច្រើន ក៏តួលេខនេះនាំមកនូវក្តីសង្ឃឹមថ្មី ព្រោះស្ថានភាពជំងឺរាតត្បាតស្មុគស្មាញនៅជុំវិញពិភពលោក។
ប្រភព Twitter/@kantei_vaccine
Sacchan