គម្រោងបង្កើតអាកាសយានដ្ឋានកណ្តាលនៅទីក្រុងតូក្យូ
អាកាសយានដ្ឋានកណ្តាលគឺជាអាកាសយានដ្ឋានដ៏ធំដែលមានផ្លូវហោះហើរច្រើន ហើយក៏ជាកន្លែងប្រមូលផ្តុំយន្តហោះជាច្រើននៅលើពិភពលោកផងដែរ។
ដោយមានការលំបាកក្នុងការសម្របសម្រួលជាមួយអ្នកស្រុកនៅអាកាសយានដ្ឋានណារីតា។ លើសពីនេះអាកាសយានដ្ឋានដូចជាទីក្រុងប៉េកាំង ស៊ាងហៃ សិង្ហបុរី និងបាងកកអភិវឌ្ឍយ៉ាងល្អ។ ដោយសារហេតុផលទាំងនេះហើយដែលជប៉ុនមិនអាចបង្កើតអាកាសយានដ្ឋានកណ្តាលមួយនៅអាស៊ី។
ហេតុនេះជនជាតិជប៉ុនកំពុងមានគម្រោងសាងសង់ព្រលានយន្តហោះកណ្តាលនៅទីក្រុងតូក្យូ។ ទើបតែចាប់ផ្តើមធ្វើឬ? មនុស្សភាគច្រើនគិតដូច្នេះ ប៉ុន្តែទិសដៅលើកនេះខុសពីមុនទាំងស្រុង។ យើងកំពុងឆ្ពោះទៅកាន់អាកាសយានដ្ឋានសកលលោក។
រូបភាព https://www.gizmodo.jp/2020/11/tokyo-space-port-project.html
ការរចនានេះត្រូវបានយកចិត្តទុកដាក់យ៉ាងខ្លាំងពីសមាគមអវកាសជប៉ុនដើម្បីធ្វើអោយជប៉ុនក្លាយជាមូលដ្ឋានអាជីវកម្មអវកាស។
ជើងហោះហើររបស់មនុស្សទៅកាន់ឋានព្រះចន្ទកំពុងត្រូវបានអភិវឌ្ឍនៅលើពិភពលោក និងគម្រោងប្តូរទិសដៅទៅកាន់ភពព្រះអង្គារ។ យុគសម័យយានអវកាសឯកជនប្រាកដជាមកដល់ក្នុងពេលឆាប់ៗនេះ នៅពេលនោះអាជីវកម្មអវកាសលែងជាក្តីស្រមៃទៀតហើយ។
ក្រៅពីនេះយន្តហោះល្បឿនលឿនដែលហោះហើរក្នុងរយៈកម្ពស់ប្រហែល ១០០ គីឡូម៉ែត្របានក្លាយជាប្រធានបទដែលទាក់ទាញ។ ប្រសិនបើគិតអំពីកត្តាទាំងនេះអាកាសយានដ្ឋានកណ្តាលប្រាកដជាសំខាន់។
សូមមើលការរចនានៅខាងក្នុង។
ទាក់ទងនឹងរោងកុន សណ្ឋាគារ និងកន្លែងកម្សាន្តជាច្រើន -ល- ។
តើអ្វីទាំងនេះពិតដែរឬទេ? គម្រោងដែលទាក់ទងនឹងរឿងនេះកំពុងត្រូវបានយកចិត្តទុកដាក់។
ដើម្បីបញ្ជាក់អំពីគម្រោងនេះមិនមែនជារឿងលែងសើច សូមមើលឈ្មោះបុគ្គល និងក្រុមហ៊ុនក្នុងបញ្ជីសមាជិកស្ថាបនិក។
ប្រធានតំណាងលោក Naoko Yamazaki (អតីតអវកាសយានិក) ។
សមាជិកដែលជាអាជីវកម្ម៖ ANA, Airbus Japan, Obayashi, Kajima, Kansai Electric Power, Dentsu, Nippon Express, NTV, Marubeni, Mitsubishi Estate -ល- ។
សមាជិកជំនួយ៖ Ibaraki, Oita, Hokkaido, វិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា Shizuoka, វិទ្យាស្ថានតូក្យូ។
ជាការពិតគម្រោងនេះកំពុងត្រូវបានយកចិត្តទុកដាក់ ហើយគ្រោងនឹងបញ្ចប់នៅឆ្នាំ ២០២X (មានន័យថាក្នុងរយៈពេល ១០ ឆ្នាំទៀត) ដែលមានន័យថាកន្លែងនេះនឹងត្រូវបញ្ចប់មុនពេលសេវាកម្មអាជីវកម្មអវកាសបើកដំណើរការ។
ខ្ញុំពិតជារំភើបណាស់!
តើជប៉ុនអាចបញ្ចប់គម្រោងដ៏អស្ចារ្យនេះបានទេ? យើងនឹងរង់ចាំទាំងអស់គ្នា។
Kengo Abe