យុវសិស្សក្លាយជាម្ចាស់ជើងឯកការប្រកួត Capoeira ពិភព​លោក

យុវសិស្សវិទ្យាល័យអាយុ ១៣ ឆ្នាំមកពីខេត្ត Ishikawa ប្រទេសជប៉ុន បានក្លាយជាម្ចាស់ជើងឯកមួយទល់នឹងមួយដែលផ្សាយផ្ទាល់សម្រាប់កីឡា​ករ​អាយុក្រោម ១៨ ឆ្នាំក្នុងការប្រកួត Capoeira ពិភពលោក។

រូបភាព https://nextshark.com/capoeira-akari-tachi-japan-high-school-student/

សិស្សស្រីឈ្មោះ Akari Tachi មកពីវិទ្យាល័យ Matto នៅទីក្រុង Hakusan គឺជាបេក្ខនារីម្នាក់ក្នុងចំណោមបេក្ខជន ៨ នាក់មកពីជប៉ុន រួមជាមួយបេក្ខជនមកពីរុស្ស៊ី និងព័រទុយហ្កាល់ដែលមានអាយុពី ១២ ទៅ ១៣ ឆ្នាំចូលរួមការ​ប្រកួត​ប្រជែង​នេះ។

អត្តពលិកម្នាក់ៗសម្តែង Capoeira ក្នុងរយៈពេល ៤៥ វិនាទី សិល្បៈក្បាច់គុន Afro-Brazil រួមបញ្ចូលការការពារខ្លួន របាំ ហោះ​លោត និងតន្ត្រី។

តាំងពីពេលចូលរៀនថ្នាក់ទីមួយនៅសាលាបឋម Tachi បានចាប់ផ្តើមហាត់ Capoeira ទៅហើយ។ នាងទទួលឥទ្ធិពលពីឪពុកដែលជាអត្តពលិក capoeirista ផងដែរ។

Tachi បានចែករំលែកជាមួយ Chunichi Shimbun ថា “ខ្ញុំចូលចិត្ត Capoeira ពីព្រោះបើប្រៀបនឹងក្បាច់​គុន​ដទៃ​ទៀត Capoeira មានលក្ខណៈសេរី ហើយអាចសម្តែងបានច្រើន” ។

ក្នុងអំឡុងការប្រកួតជើងឯកពិភពលោកជុំចុងក្រោយ Tachi សម្តែងក្បាច់គុនចំនួន ១៥ ចលនារួមមាន  “au sem mao” – លោតដោយមិនប្រើដៃ និង “au batido” – រក្សាលំនឹងដោយប្រើដៃម្ខាង ទាត់ដោយជើងម្ខាង រីឯជើងម្ខាងទៀតរក្សាលំនឹង។

Tachi បានបន្ថែមទៀតថា “ខ្ញុំសង្ឃឹមថាអាចបន្តក្បាច់គុន Capoeira និងកាន់តែប្រសើរឡើង”។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: