ការរៃអង្គាសមូលនិធិសហគមន៍ដើម្បីទ្រទ្រង់កន្លែងចិញ្ចឹមខ្ញែសមុទ្រដ៏ធំបំផុតនៅជប៉ុន
អាងចិញ្ចឹមត្រីមួយដែលស្ថិតនៅខេត្ត Yamagata ភាគខាងជើងប្រទេសជប៉ុន បានចាប់ផ្តើមការប្រមូលមូលនិធិសហគមន៍ក្នុងគោលបំណងរៃអង្គាសប្រាក់ដើម្បីចិញ្ចឹមខ្ញែសមុទ្រ ដោយសារជួបការលំបាកដែលបណ្តាលមកពីជំងឺរាតត្បាតកូវីដ-១៩ ។
រូបភាព https://english.kyodonews.net/
នៅ Tsuruoka អាងចិញ្ចឹមត្រី Kamo ទាក់ទាញភ្ញៀវទេសចរណ៍ប្រមាណ ៥០ ម៉ឺននាក់ក្នុងមួយឆ្នាំ ប៉ុន្តែដោយសារការរីករាលដាលនៃជំងឺរាតត្បាត រហូតមកដល់ខែមករាឆ្នាំនេះអាងចិញ្ចឹមត្រីទទួលភ្ញៀវបានត្រឹមតែ ២១០,០០០ នាក់ប៉ុណ្ណោះ។
រូបភាព https://camp-fire.jp/
ជាមួយនឹងភាពជោគជ័យរបស់អាងចិញ្ចឹមត្រីបានទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវទេសចរណ៍ជាច្រើន ដែលមុននោះលោក Osamu Shimomura ជាអតីតនាយករបស់អាងចិញ្ចឹមត្រី ហើយក៏ជាអ្នកឈ្នះរង្វាន់ណូបែលផ្នែកគីមីវិទ្យាបានណែនាំអាងចិញ្ចឹមអំពីរបៀបធ្វើឱ្យសត្វសមុទ្របញ្ចេញពន្លឺ។
រូបភាព https://camp-fire.jp/
ចំនួនភ្ញៀវទេសចរណ៍ធ្លាក់ចុះធ្វើអោយអាងចិញ្ចឹមត្រីជួបបញ្ហាលំបាកក្នុងការទិញបង្គាត្រាំទឹកអំបិល យកធ្វើជាចំណីសម្រាប់ខ្ញែសមុទ្រប្រហែល ៦០ ប្រភេទ។
រូបភាព https://camp-fire.jp/
ហេតុនេះកាលពីថ្ងៃទី ២១ ខែមករាអាងចិញ្ចឹមត្រីបានបើកយុទ្ធនារៃអង្គាសប្រាក់រយៈពេលមួយខែលើគេហទំព័រសហគមន៍ជប៉ុនដែលមានឈ្មោះថា Campfire Inc. ។ ដើម្បីទទួលបានប្រាក់រៃអង្គាសចំនួន ៥ លានយ៉េនសម្រាប់ចំណាយក្នុងការចិញ្ចឹមខ្ញែសមុទ្ររយៈពេល ១ ឆ្នាំ ការរៃអង្គាសទទួលបានជាង ៣ លានយ៉េនគិតត្រឹមថ្ងៃទី ៣ ខែកុម្ភៈ។
បុគ្គលិកអាងចិញ្ចឹមត្រី Kamo ម្នាក់បានអោយដឹងថា៖ “យើងសង្ឃឹមថានឹងទទួលបានជំនួយក្នុងការការពារខ្ញែសមុទ្រអោយមានសុខភាពល្អ និងស្រស់ស្អាត”។
រូបភាព https://camp-fire.jp/
អ្នកដែលមានបំណងឧបត្ថម្ភអាចបរិច្ចាគប្រាក់ចំនួន ៣០០០ យ៉េនដើម្បីប្តូរសំបុត្រចូលមើលអាងចិញ្ចឹមត្រី និងវត្ថុអនុស្សាវរីយ៍មួយចំនួន។
អាងចិញ្ចឹមត្រី Kamo បើកតាំងពីឆ្នាំ ១៩៦៤ ហើយឆ្លងកាត់រយៈពេលដ៏លំបាកជាច្រើន ដោយសារតែចំនួនភ្ញៀវទេសចរណ៍ថយចុះបន្ទាប់ពីអាងចិញ្ចឹមត្រីផ្សេងទៀតបើកតាមបណ្តាខេត្តជិតខាង។ នៅឆ្នាំ ១៩៩៧ ចំនួនភ្ញៀវទេសចរណ៍ធ្លាក់ចុះប្រហែល ៩ ម៉ឺននាក់ដែលបង្កឱ្យមានពាក្យចចាមអារ៉ាមត្រូវបានបិទ។
ក្នុងគ្រាលំបាកនោះអ្នកគ្រប់គ្រង Tatsuo Murakami មានគំនិតផ្តោតការយកចិត្តទុកដាក់ទៅលើខ្ញែសមុទ្រ បន្ទាប់ពីបានឃើញការឆ្លើយតបវិជ្ជមានរបស់ភ្ញៀវទេសចរណ៍ដែលចូលរួមពិព័រណ៍ខ្ញែសមុទ្រ។
រូបភាព https://camp-fire.jp/
ដើម្បីអភិវឌ្ឍ អាងចិញ្ចឹមត្រីបានដាក់ពាក្យសុំចុះឈ្មោះក្នុងសៀវភៅកំណត់ត្រាហ្គីនណេស បន្ទាប់មកខ្ញែសមុទ្រដែលប្រមូលបានជាង ៣០ ក្នុងឆ្នាំ ២០០៧ ។ ហើយនៅឆ្នាំ ២០២១ អាងចិញ្ចឹមត្រីត្រូវបានទទួលស្គាល់ជាឯតទគ្គកម្មពិភពលោកហ្គីនណេស ដែលក្លាយជាអាងចិញ្ចឹមត្រីមានខ្ញែសមុទ្រច្រើនប្រភេទបំផុត។
AD