ទីសក្ការៈ Kasuga Taisha បំភ្លឺគោមចំនួន ១០០០ ដើម្បីសុំអោយជំងឺរាតត្បាតត្រូវបញ្ចប់

នៅទីសក្ការបូជា Kasuga Taisha ចង្កៀងគោមចំនួន ១០០០ ត្រូវបានបំភ្លឺដើម្បីបួងសួងសុំអោយបំណងប្រាថ្នាក្លាយ​ជា​ការ​ពិត និងជំងឺរាតត្បាតត្រូវបញ្ចប់។

រូបភាព https://grapee.jp/

ក្នុងពិធីបុណ្យ “Setsubun” កាលពីថ្ងៃទី ២ ខែកុម្ភៈឆ្នាំនេះ ព្រឹត្តិការណ៍ Setsubun Mantōrō (節 分 万 万) ប្រចាំឆ្នាំមានន័យថា “ចង្កៀងគោមមួយពាន់” ដែលប្រារព្ធធ្វើឡើងនៅទីសក្ការៈបូជា Kasuga Taisha (春日 大 社) ជាកន្លែង​​ដែល​​ត្រូវ​បាន​បញ្ជាក់ថាជាបេតិកភណ្ឌវប្បធម៌ពិភពលោក។

រូបភាព https://grapee.jp/

ទីសក្ការៈបូជា Shinto ដ៏ពិសិដ្ឋនេះត្រូវបានបង្កើតឡើងក្នុងសតវត្សរ៍ទី ៨ ដែលមានទីតាំងស្ថិតនៅទីក្រុង Nara ជាកន្លែង​ល្បី​ព្រោះតែសត្វក្តាន់ដ៏គួរអោយស្រលាញ់ជាច្រើន។

រូបភាព https://grapee.jp/

នៅឆ្នាំនេះដើម្បីការពារការរីករាលដាលវីរុសថ្មី ពិធីបុណ្យប្រារព្ធធ្វើឡើងលក្ខណៈឯកជនជៀងវាងការប្រមូលផ្តុំមនុស្ស ហើយចំនួនគោមត្រូវបានកាត់បន្ថយពី ៣០០០ ចុះប្រហែល ១០០០ ចង្កៀងគោម។

រូបភា https://grapee.jp/

ចង្កៀងគោមមួយចំនួន​តំណាងអោយអំណោយរបស់អ្នកស្រុក និងអ្នកជំនួញ។ ពិធីបុណ្យនេះមានអាយុកាលជាង ៨០០ ឆ្នាំមកហើយ និងអ្នកដែលមានកេរ្តិ៍ឈ្មោះជាច្រើនបានបរិច្ចាគចង្កៀងគោម។ ក្នុងចំណោមនោះមានចង្កៀង​គោម​របស់​សាមូរ៉ៃល្បីក្នុងសម័យសង្គ្រាម (១៤៦៧-១៦០៣) ។ 

រូបភាព https://grapee.jp/

បន្ទាប់ពីនារី Miko ដាក់ទៀនថ្មីចូលទៅក្នុងចង្កៀងគោម នោះការត្រៀមផ្សេងទៀតក៏ត្រូវបានបញ្ចប់។ ចង្កៀង​គោម​រាប់​ពាន់ដែលព្យួរនៅច្រករបៀងត្រូវបានបំភ្លឺ ដែលរំលេចពីស្នាដៃឆ្លាក់លើចង្កៀងគោមអាចមើលឃើញយ៉ាងច្បាស់ក្រោមពន្លឺទៀន រួមជាមួយនឹងពន្លឺ​ពណ៌​លឿង​ហ៊ុំ​ព័ទ្ធ​ជុំវិញ​ប្រាសាទបង្កើតបានជាបរិយាកាសអាថ៌កំបាំង។

ប្រសិនបើអ្នកមានបំណងប្រាថ្នា ហើយចង់អោយបំណងនោះក្លាយជាការពិត នេះជាព្រឹត្តិការណ៍សម្រាប់អ្នក។ ពិធីបុណ្យ​នេះផ្សារភ្ជាប់ជាមួយការបួងសួង និងសេចក្តីប្រាថ្នា។

នៅក្នុងសាលធំជាកន្លែងដែលពិធី Shinto ត្រូវបានប្រារព្ធធ្វើឡើង អាចារ្យបួងសួងសុំអោយបំណងប្រាថ្នារបស់អ្នកកាន់​សាសនា​ក្លាយ​ជា​ការ​ពិត ហើយជំងឺរាតត្បាតក៏បញ្ចប់ផងដែរ។

ផ្លូវចូលទៅកាន់ប្រាសាទមួយចំនួនអាចនឹងងងឹតព្រោះគ្មានចង្កៀងគោម ដូច្នេះកុំភ្លេចយកអំពូលភ្លើងតាម។ អ្នក​ក៏​អាច​ទិញពិលក្នុងហាងលក់វត្ថុអនុស្សាវរីយ៍ឬហាងលក់បញ្ចុះតំលៃនៅជិតស្ថានីយ៍។

AD

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: