ជប៉ុនពង្រីកស្ថានភាពអាសន្នក្នុងទីក្រុងតូក្យូ និងទីក្រុងជាច្រើនទៀតក្នុងរយៈពេលមួយខែ

នាយករដ្ឋមន្រ្តីជប៉ុនលោក Yoshihide Suga បានពង្រីកភាពអាសន្ននៅក្នុងទីក្រុងតូក្យូ និងតំបន់ទីក្រុងធំៗជាច្រើនទៀតរហូតដល់ថ្ងៃទី ៧ ខែមីនា។ នៅជប៉ុនស្ថានភាពជំងឺកូវីដ-១៩ កើនឡើងច្រើនកាលពីខែមករា ដូច្នេះលោក​នាយករដ្ឋមន្រ្តីត្រូវប្រកាសស្ថានភាពអាសន្នរហូតដល់ថ្ងៃទី ៧ ខែកុម្ភៈ។ ទោះជាអត្រាឆ្លងថយចុះក៏សេចក្តីសម្រេច​នេះនៅតែបន្តព្រោះថាចំនួនអ្នកឆ្លងគួរអោយកត់សំគាល់។

រូបភាព https://www.bloomberg.com/news/articles/2021-02-01/japan-set-to-extend-virus-emergency-by-a-month-until-march-7?fbclid=IwAR1elH1La5nifXIrByuFFqOxsain4biid9hZ2Sd1TMPtDxraRhrJM3vHjhI

បច្ចុប្បន្នស្ថានភាពអាសន្នចូលជាធរមានចាប់ពីដើមខែមករា ក្នុងនោះមាន ១១ តំបន់រួមទាំងទីក្រុងតូក្យូ និង​អូសាកា​ដែលស្មើនឹង ៦០% ផលិតផលសរុបនៃសេដ្ឋកិច្ច។ លោកនាយករដ្ឋមន្រ្តីបានអំពាវនាវអោយប្រជាជនកាត់បន្ថយ​ការ​ចេញទៅក្រៅបន្ទាប់ពីម៉ោង ៨ យប់។ ភោជនីយដ្ឋាន និងរង្គសាលស្នើអោយបិទដោយស្ម័គ្រចិត្ត។

ផលប៉ះពាល់បច្ចុប្បន្ន៖

នៅទីក្រុងតូក្យូករណីឆ្លងជំងឺកូវីដមានការធ្លាក់ចុះបន្ទាប់ពីសេចក្តីប្រកាសអាសន្ន។

នៅ Tochigi ភាគខាងជើងទីក្រុងតូក្យូត្រូវបានដកចេញពីបញ្ជីប្រកាសអាសន្ន ដោយសារចំនួនអ្នកឆ្លងធ្លាក់ចុះខ្លាំង។

រូបភាព https://www.bloomberg.com/news/articles/2021-02-01/japan-set-to-extend-virus-emergency-by-a-month-until-march-7?fbclid=IwAR1elH1La5nifXIrByuFFqOxsain4biid9hZ2Sd1TMPtDxraRhrJM3vHjhI

លោកនាយករដ្ឋមន្រ្តី Suga បានអោយដឹងថា “ចាប់តាំងពីការប្រកាសអាសន្ន ចំនួនអ្នកឆ្លងថ្មីក្នុងទីក្រុងតូក្យូ និង​នៅ​ទូទាំងប្រទេសមានការថយចុះ ដូច្នេះអាចនិយាយបានថាវិធានការនេះពិតជាមានប្រសិទ្ធភាព” ។

លោកបានបន្ថែមថាស្ថានភាពអាសន្នអាចនឹងត្រូវដកចេញមុនថ្ងៃទី ៧ ខែមីនា ចំពោះតំបន់ដែលទប់ស្កាត់ការ​រីក​​រាល​​ដាល​​ល្អ។ ការចាក់វ៉ាក់សាំងក្នុងប្រទេសនឹងត្រូវធ្វើឡើងនៅពាក់កណ្តាលខែកុម្ភៈ ហើយបុគ្គលិកសុខាភិបាលជាអ្នក​ទទួលវ៉ាក់សាំងដំបូង។

យោងតាមលោក Toshihiro Nagahama សេដ្ឋវិទូនៅវិទ្យាស្ថានស្រាវជ្រាវ Dai-Ichi Life ស្ថានភាពអាសន្នអូសបន្លាយ​រយៈ​ពេល ២ ខែ បានកាត់បន្ថយប្រហែល ៣ ពាន់ពាន់លានយ៉េន (២៨,៦ ពាន់លានដុល្លារ) នៃផលិតផលក្នុងស្រុកសរុប។

នៅពេលត្រូវបានគេសួរថាតើមានអ្នកចូលរួមក្នុងព្រឹត្តិការណ៍អូឡាំពិកទីក្រុងតូក្យូទេ? លោកនាយករដ្ឋមន្រ្តី Suga មិនបានផ្តល់ចម្លើយច្បាស់លាស់ឡើយ។ លោកគ្រាន់តែនិយាយថាគាត់នឹងព្យាយាមធានានូវសុវត្ថិភាពនៅពេលតាមដានស្ថានការណ៍ក្នុងស្រុក និងអន្តរ​ជាតិ។

សភាតំណាងរាស្រ្តជប៉ុនបានអនុម័តច្បាប់ស្តីពីការដាក់ទណ្ឌកម្មចំពោះអ្នកដែលមិនបានគោរពតាមបទបញ្ជាបង្ការការឆ្លង។ សេចក្តីព្រាងច្បាប់នេះត្រូវបានរំពឹងថានឹងអនុម័តនាចុងសប្តាហ៍នេះនៅក្នុងព្រឹទ្ធសភា ដែលត្រូវបានគ្រប់គ្រងដោយសម្ព័ន្ធភាពរបស់លោក Suga ផងដែរ។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: